ពីនេះ ពីនោះ
រវាង «អត់»និង«ឥត»មានអត្ថន័យដូចគ្នា ប៉ុន្តែគ្រាន់តែប្រើក្នុងកាលខុសគ្នា
× តាមវចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត បានពន្យល់បញ្ជាក់នៃពាក្យ «អត់»និង«ឥត»ទាំងពីរនេះគឺមានអត្ថន័យដូចគ្នា គ្រាន់តែប្រើក្នុងកាលខុសគ្នាតែប៉ុណ្ណោះ។
ពាក្យ «អត់»ប្រើជាកិរិយាសព្ទ មានន័យថា អត់ទេ, គ្មានទេ, អត់អ្វីឲ្យ, គ្មានអ្វីឲ្យ, ទ្រាំ, ធន់, ធន់ទ្រាំ, ខំទប់ អត់កំហឹង, ខំអត់មិនស្តីតប, ទ្រាំអត់ងងុយ, អត់ធន់, អត់ទ្រាំ, អត់ធ្មត់, អត់ឱន ។ល។ ឧទាហរណ៍៖ ខ្ញុំអត់ធ្មត់នឹងអ្នកយូរហើយ។
ចំណែកឯពាក្យ «ឥត»ប្រើជាគុណនាមមានន័យថា ដែលមិនមាន ដូចជា មនុស្សឥតសំណាង មនុស្សឥតភិព្វ មនុស្សឥតកំណើត (ដែលធ្វើអ្វីពុំដែលកើត) សំដីឥតសព្ទឥតសារ(មនុស្សដែលនិយាយចេះតែថាទៅៗឲ្យរួចតែពីមាត់) ឥតអំពើ ដែលឥតធ្វើការងារអីទេ។ ឧទាហរណ៏៖ ខំប្រឹងធ្វើការឥតអំពើ(ធ្វើការឥតប្រយោជន៍)។ សម្រាប់«ឥត»ប្រើជានិបាតសព្ទ មានន័យថា ពុំមាន, ឥតដឹង, ឥតឮ, ឥតមាន ជាដើម៕ ឧទាហរណ៍៖ ខ្ញុំឥតដែលបានឃើញរបស់នេះទេ តាំងពីខ្ញុំកើតមកម្ល៉េះ៕
© រក្សាសិទ្ធិដោយ thmeythmey.com