ពីនេះ ពីនោះ
ព័ត៍មានសុខភាព
តេស្ត​ឈាម​អាចជួយ​រកឃើញ​អាកា​រៈ​ដំបូង​ជំងឺ​រលាក​សន្លាក់​បាន​
07, Dec 2017 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​យោងទៅតាម​សេចក្តីរាយការន៍​របស់​សារព័ត៌មាន Mail Online បាន​ឲ្យ​ដឹងថា តេស្ត​កំណត់​រោគវិនិច្ឆ័យ​រក​ឃើញ​ជំងឺ​រលាក​សន្លាក់​ថ្មី​ត្រូវបាន​គេ​រកឃើញ​កាលពី​១០​ឆ្នាំមុន​ម្លេះ​។ តេស្ត​នេះ​គឺជា​ការ​វាស់​ទៅលើ​ជាតិ​ប្រូតេអ៊ីន​ដែល​ជាប់ទាក់ទង​នឹង​ការ​រលាក​សន្លាក់​តែម្តង​។​



​ក្នុងការ​សិក្សា​មួយ​នេះ គេ​បាន​ពិនិត្យ​ទៅលើ​មនុស្ស​មួយក្រុម​ដែល​រកឃើញថា​មាន​ជំងឺ​រលាក​ឆ្អឹងខ្ចី​ក្នុង​សន្លាក់ និង​ជំងឺ​រលាក​សន្លាក់​បែប Rheumatoid Arthritis​។ បន្ទាប់មក​គេ​បាន​វាស់ និង​ប្រៀបថៀប​ទៅលើ​កម្រិត​នៃ​ភាពខុសគ្នា​នៃ​ជាតិ​ប្រូតេអ៊ីន​ក្នុង​ឈាម​ពួកគេ​។​

​គេ​បាន​រកឃើញ ការដែល​ពិនិត្យ​ទៅលើ​ការ​ផ្សំ​ចូលគ្នា​នៃ​កម្រិត​ប្រូតេអ៊ីន​បី​ប្រភេទ​ក្នុង​ឈាម​អាច​កំណាត់​ដឹង​អំពី​ភាពខុសគ្នា​រវាង​ការ​រលាក​សន្លាក់​ក្នុងដំណាក់កាល​ភ្លាមៗ​បាន​។ យ៉ាងណាមិញ រឿងនេះ​គ្រាន់តែ​ជាការ​ស្រាវជ្រាវ​កម្រិត​ដំបូង​ប៉ុណ្ណោះ​ទេ​។ ដូច្នេះ​ត្រូវតែមាន​ការសិក្សា​បន្ថែម​ទៀត​ដើម្បី​ដឹងថា តេស្ត​នេះ​អាច​ទុកចិត្តបាន​លើ​ការកំណត់ និង​បង្ហាញ​ភាពខុសគ្នា​រវាង​ការ​រលាក​សន្លាក់​ដំណាក់កាល​ដំបូង​ជាច្រើន​ប្រភេទ​បាន​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com