ពីនេះ ពីនោះ
ព័ត៍មានសុខភាព
តេស្តឈាមអាចជួយរកឃើញអាការៈដំបូងជំងឺរលាកសន្លាក់បាន
× យោងទៅតាមសេចក្តីរាយការន៍របស់សារព័ត៌មាន Mail Online បានឲ្យដឹងថា តេស្តកំណត់រោគវិនិច្ឆ័យរកឃើញជំងឺរលាកសន្លាក់ថ្មីត្រូវបានគេរកឃើញកាលពី១០ឆ្នាំមុនម្លេះ។ តេស្តនេះគឺជាការវាស់ទៅលើជាតិប្រូតេអ៊ីនដែលជាប់ទាក់ទងនឹងការរលាកសន្លាក់តែម្តង។
ក្នុងការសិក្សាមួយនេះ គេបានពិនិត្យទៅលើមនុស្សមួយក្រុមដែលរកឃើញថាមានជំងឺរលាកឆ្អឹងខ្ចីក្នុងសន្លាក់ និងជំងឺរលាកសន្លាក់បែប Rheumatoid Arthritis។ បន្ទាប់មកគេបានវាស់ និងប្រៀបថៀបទៅលើកម្រិតនៃភាពខុសគ្នានៃជាតិប្រូតេអ៊ីនក្នុងឈាមពួកគេ។
គេបានរកឃើញ ការដែលពិនិត្យទៅលើការផ្សំចូលគ្នានៃកម្រិតប្រូតេអ៊ីនបីប្រភេទក្នុងឈាមអាចកំណាត់ដឹងអំពីភាពខុសគ្នារវាងការរលាកសន្លាក់ក្នុងដំណាក់កាលភ្លាមៗបាន។ យ៉ាងណាមិញ រឿងនេះគ្រាន់តែជាការស្រាវជ្រាវកម្រិតដំបូងប៉ុណ្ណោះទេ។ ដូច្នេះត្រូវតែមានការសិក្សាបន្ថែមទៀតដើម្បីដឹងថា តេស្តនេះអាចទុកចិត្តបានលើការកំណត់ និងបង្ហាញភាពខុសគ្នារវាងការរលាកសន្លាក់ដំណាក់កាលដំបូងជាច្រើនប្រភេទបាន៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com