សិល្បៈអន្តរជាតិ
អន្តរជាតិ
ស្តេច​ចម្រៀង​បារាំង Johnny Hallyday ទទួលមរណភាព​ក្នុង​អាយុ​៧៤​ឆ្នាំ​
06, Dec 2017 , 2:49 pm        
រូបភាព
លោក Johnny Hallyday ទទួលមរណភាព​ក្នុងអាយុ​៧៤ឆ្នាំដោយសារជំងឺមហារីកសួត។ រូបថត AFP
លោក Johnny Hallyday ទទួលមរណភាព​ក្នុងអាយុ​៧៤ឆ្នាំដោយសារជំងឺមហារីកសួត។ រូបថត AFP
ដោយ: ធីតា
​ស្តេច​ចម្រៀង​រ៉ក​បារាំង លោក Johnny Hallyday បានទទួល​មរណភាព​ក្នុង​អាយុ​៧៤​ឆ្នាំ ដោយសារ​ជំងឺមហារីក​សួត​។ នេះ​បើតាម​ការប្រកួត​របស់​អ្នកស្រី Laeticia Boudou ជា​ភរិយា និង​លោក​ប្រធានាធិបតី​បារាំង Emmnuel Macron នា​ថ្ងៃ​ពុធ ទី​៦ ខែធ្នូ​។



​លោក Johnny Hallyday ដែល​ត្រូវបាន​គេ​ប្រសិទ្ធ​នាម​ថា «Elvis បារាំង​» មាន​ភាពល្បីល្បាញ​យ៉ាងខ្លាំង​នៅក្នុង​ពិភព​តន្ត្រី​បារាំង រួមទាំង​ក្នុង​វិស័យ​ភាពយន្ត នា​រយៈពេល​ជាង​៥០​ឆ្នាំ​ចុង​ក្រោយនេះ​។​



​តាម​សម្តី​ដែល​ដកស្រង់​ដោយ AFP អ្នកស្រី Laeticia Boudou បាន​ថ្លែងថា​៖ «​វា​ជា​ការពិត វីរបុរស​របស់ខ្ញុំ លែង​នៅ​ជាមួយ​យើង​ទៀតហើយ​។ គាត់​បាន​ទៅ​ចោល​យើង​នា​រាត្រី​នេះ ដោយ​ការ​រស់នៅក្នុង​មួយ​ឆាកជីវិត​របស់គាត់​ពោរពេញ​ទៅដោយ​ក្តី​ក្លាហាន និង​កិត្តិយស​»​។​

​លោក​ប្រធានាធិបតី​បារាំង អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង តារាចម្រៀង​កាណាដា Celine Dion ឥស្សរជន និង​តារា​ល្បីៗ​លើ​ពិភពលោក​ជាច្រើន​នាក់​ទៀត​សុទ្ធតែ​បាន​សម្តែង​ការសោកស្តាយ​ចំពោះ​ការបាត់បង់​តារាចម្រៀង​ឆ្នើម​រូបនេះ ៕





Tag:
 Johnny Hallyday
© រក្សាសិទ្ធិដោយ thmeythmey.com