ពីនេះ ពីនោះ / មិនយល់...!
ព័ត៍មានសុខភាព
ទឹកដោះ​ម្តាយ​អាច​ការពារ​កូន​កុំ​ឲ្យ​មានប្រតិកម្ម​អា​ឡែ​ហ្ស៊ី​
06, Dec 2017 , 8:59 pm         967
រូបភាព
ដោយ: ថ្មីៗ
​ស្ត្រី​គ្រប់រូប​ច្រើនតែ​ព្យាយាម​ចៀស​ឲ្យ​ឆ្ងាយ​ពី​អាហារ​ដែល​គេ​មានប្រតិកម្ម​អា​ឡែ​ហ្ស៊ី​នៅពេល​ពួកគេ​មាន​ផ្ទៃពោះ និង​បំបៅ​ដោះ​កូន​។ ទោះបីជា​ការណែនាំ​ថ្មី​និយាយថា ស្ត្រី​មិនគួរណា​ចៀសវាង​អាហារ​ណា​ទាំងអស់​ក្នុងពេល​មាន​ផ្ទៃពោះ តែ​ពួកគេ​នៅតែ​មិន​ប្រាកដថា​ធ្វើ​វា​ដដែល​។ ការ​ញ៉ាំ​អាហារ​មានប្រតិកម្ម​អា​ឡែ​ហ្ស៊ី​ក្នុងពេល​មាន​ផ្ទៃពោះ​អាច​ការពារ​កូន​អ្នក​ពី​ការ​មានប្រតិកម្ម​អា​ឡែ​ហ្ស៊ី​នឹង​អាហារ​បានជា​ពិសេស​បើសិនជា​អ្នក​កំពុងតែ​បំបៅ​ដោះ​កូន​តែម្តង​។


​តាម​ការស្រាវជ្រាវ​មួយ​ដែល​ធ្វើឡើង​ដោយ​អ្នកស្រាវជ្រាវ​នៅឯ​មន្ទីរពេទ្យ Boston Children’s Hospital និង Harvard Medical School និង​បាន​ចុះផ្សាយ​ក្នុង​សារព័ត៌មាន Journal of Experimental Medicine បាន​ឲ្យ​ដឹងថា កណ្តុរ​ដែល​ស៊ី​អាហារ​បង្ក​អា​ឡែ​ហ្ស៊ី​នឹង​បញ្ជូន​អង់ទីគ័រ​ការពារ​ខ្លួន​ទៅកាន់​កូន​របស់​វា​ដែល​កំពុងតែ​បំបៅ​ដោះ​។​

​ទឹកដោះ​ម្តាយ​អាច​ការពារ​ការ​មានប្រតិកម្ម​អា​ឡែ​ហ្ស៊ី​នឹង​អាហារ​បាន​
​ទារក​ដែល​កើត​ពី​ម្តាយ​ដែល​បាន​ប៉ះពាល់​នឹង​ប្រូតេអ៊ីន​ស៊ុត​ក្នុងពេល​មាន​ផ្ទៃពោះ​ត្រូវបាន​ការពារ​ពី​ប្រតិកម្ម​អា​ឡែ​ហ្ស៊ី​ទោះបីជា​ម្តាយ​មិនបាន​ញ៉ាំ​ក៏ដោយ​។ មានន័យថា​ការការពារ​ពី​ការប៉ះពាល់​ទារក​ក្នុង​ផ្ទៃ​នឹង​ជួយ​ប្រព័ន្ធ​ភាពស៊ាំ​របស់​ពួកគេ​កុំ​ឲ្យ​មានប្រតិកម្ម​អា​ឡែ​ហ្ស៊ី​បាន​។ យ៉ាងណាមិញ ឥទ្ធិពល​ការពារ​នេះ​គឺ​ខ្លាំង​បំផុត​នៅពេល​ទារក​បៅដោះ​ម្តាយ​។​

​វា​មិន​ត្រឹមតែ​កូន​ទទួល​ប្រយោជន៍​ពី​ទឹកដោះ​ម្តាយ​ទេ តែ​ទឹកដោះ​ចេញពី​ម្តាយ​ដែល​ប៉ះពាល់​នឹង​អាហារ​មានប្រតិកម្ម​អា​ឡែ​ហ្ស៊ី​ខ្លួនឯង​បែរជា​ជួយ​ការពារ​កូន​របស់ខ្លួន​កុំ​ឲ្យ​មានប្រតិកម្ម​អា​ឡែ​ហ្ស៊ី​នឹង​នៅពេល​គេ​ញ៉ាំ​នៅ​ថ្ងៃក្រោយ​ទៀត​។​

​ការពន្យល់​តាមបែប​វិទ្យាសាស្ត្រ​
​តើ​អ្នក​កំពុងតែ​ឆ្ងល់​ថា​តើ​រឿងនេះ​កើត​ឡើ​ដោយ​រៀប​ម៉េច​មែន​ទេ​? និយាយ​ឲ្យ​ខ្លី​ទៅ​គឺថា កណ្តុរ​ដែលមាន​ផ្ទៃពោះ ហើយ​ស៊ី​អាហារ​ដែល​ជម្រុញ​ដល់​ប្រតិកម្ម​អា​ឡែ​ហ្ស៊ី​នឹង​បញ្ជូន​អង់ទីគ័រ​ការពារ​ខ្លួន​ទៅកាន់​កូន​របស់​វា​តាមរយៈ​ការ​បំបៅ​ដោះ​។ អង់ទីគ័រ​នឹងធ្វើ​ឲ្យ​កូនកណ្តុរ​អាច​ផលិត​កោសិកា​ប្រព័ន្ធ​ភាពស៊ាំ T Cell ដើម្បី​ប្រឆាំងនឹង​សារធាតុ​បង្ក​អា​ឡែ​ហ្ស៊ី​។​

​ទឹកដោះ​ចេញពី​មេ​កណ្តុរ​ដែល​ប៉ះពាល់​នឹង​អាហារ​បង្ក​អា​ឡែ​ហ្ស៊ី​មាន​ប្រូតេអ៊ីន​អាហារ​ស្មុគស្មាញ ជាមួយនឹង​អង់ទីគ័រ​របស់គាត់​ដែរ​។ ពិតណាស់ វា​នឹង​បញ្ជូន​ទៅក្នុង​កូនកណ្តុរ​។ ជាមួយគ្នា​នឹង​ប្រូតេអ៊ីន​ក្នុង​ពោះវៀន​ទារក និង​កោសិកា​ប្រព័ន្ធ​ភាពស៊ាំ​មួយចំនួន កំ​ផ្លេ​ច​ប្រូតេអ៊ីន​អង់ទីគ័រ ចេញពី​ម្តាយ​នឹងត្រូវ​ផ្តល់​ឲ្យ​មានការ​លូតលាស់​ប្រព័ន្ធ​ភាពស៊ាំ​របស់​កូន​។​

​គេ​ជឿថា យន្តការ​ដូចគ្នានេះ​គឺ​កើតឡើង​ដូចគ្នា​លើ​កូន​មនុស្ស​ដែរ​។ យ៉ាងណាមិញ ដើម្បី​បញ្ជាក់​កាន់តែច្បាស់​អំពី​ការស្រាវជ្រាវ​នេះ លុះត្រាតែ​មានការ​ពិសោធ​ន៍​លើ​ស្ត្រី​ជា​ម្តាយ​តែម្តង​ទៀត​ដឹង​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង
prev12345...910next