កីឡាអន្តរជាតិ
អន្តរជាតិ
គ្រូបង្វឹក​ជម្រើសជាតិ​ម៉ាឡេស៊ី លាលែង​ពី​តំណែង​
06, Dec 2017 , 10:19 pm         529
រូបភាព
​លោក Nelo Vingada បាន​លាលែង​ពី​តំណែង​ជា​អ្នកចាត់ការ​ទូទៅ​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​ម៉ាឡេស៊ី ក្រោយ​ដឹកនាំ​ក្រុម​នៅ​តំបន់​អាស៊ាន​មួយ​នេះ​រយៈពេល​៧​ខែ​។​


​សហព័ន្ធ​កីឡាបាល់ទាត់​ម៉ាឡេស៊ី (FAM) បានប្រកាសថា អ្នកចាត់ការ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់​ដែលមាន​ឈ្មោះ​ពេញ Eduardo Manuel Martinho Braganza de Nelo Vingada សម្រេច​លាលែង​ពី​តំណែង​អ្នកចាត់ការ​របស់​ម៉ាឡេស៊ី​នៅ​ថ្ងៃ​ពុធ​ទី​៦ ខែធ្នូ​នេះ​។​

​បើតាម​ការចេញផ្សាយ​ពី​គេហទំព័រ​ផ្លូវការ​របស់​សហព័ន្ធ​ខាងលើ អតីត​សមាជិក​ក្រុម​ជម្រើសជាតិ​ព័រ​ទុយ​ហ្គា​ល់ វ័យ​៦៤​ឆ្នាំ​រូបនេះ​បាន​ជួប​ជាមួយ​ប្រធាន FAM លោក Tunku Ismail Sultan Ibrahim មុនពេល​លោក​លាលែង​ចេញពី​តំណែង​។​

​ក្រោម​ការដឹកនាំ​របស់​លោក Vingada រយៈពេល​៧​ខែ​កន្លងមក ម៉ាឡេស៊ី​បាន​ខក​ខានទៅ​ចូលរួម​ក្នុងការ​ប្រកួត Asian Cup ឆ្នាំ ២០១៩ ហើយ​ក្នុងចំណោម​ការប្រកួត​ជា​ផ្លូវការ ៧​លើក ក្រុម Harimau Malaya មួយ​នេះ​មិនដែល​ឈ្នះ​ម្តង​ឡើយ ដោយ​ចាញ់​៥ និង​ស្មើ​២​លើក​៕

Tag:
 បាល់ទាត់​
  ម៉ាឡេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង
prev12345...910next