កីឡាអន្តរជាតិ
អន្តរជាតិ
គ្រូបង្វឹកជម្រើសជាតិម៉ាឡេស៊ី លាលែងពីតំណែង
× លោក Nelo Vingada បានលាលែងពីតំណែងជាអ្នកចាត់ការទូទៅក្រុមកីឡាបាល់ទាត់ជម្រើសជាតិម៉ាឡេស៊ី ក្រោយដឹកនាំក្រុមនៅតំបន់អាស៊ានមួយនេះរយៈពេល៧ខែ។
សហព័ន្ធកីឡាបាល់ទាត់ម៉ាឡេស៊ី (FAM) បានប្រកាសថា អ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់ដែលមានឈ្មោះពេញ Eduardo Manuel Martinho Braganza de Nelo Vingada សម្រេចលាលែងពីតំណែងអ្នកចាត់ការរបស់ម៉ាឡេស៊ីនៅថ្ងៃពុធទី៦ ខែធ្នូនេះ។
បើតាមការចេញផ្សាយពីគេហទំព័រផ្លូវការរបស់សហព័ន្ធខាងលើ អតីតសមាជិកក្រុមជម្រើសជាតិព័រទុយហ្គាល់ វ័យ៦៤ឆ្នាំរូបនេះបានជួបជាមួយប្រធាន FAM លោក Tunku Ismail Sultan Ibrahim មុនពេលលោកលាលែងចេញពីតំណែង។
ក្រោមការដឹកនាំរបស់លោក Vingada រយៈពេល៧ខែកន្លងមក ម៉ាឡេស៊ីបានខកខានទៅចូលរួមក្នុងការប្រកួត Asian Cup ឆ្នាំ ២០១៩ ហើយក្នុងចំណោមការប្រកួតជាផ្លូវការ ៧លើក ក្រុម Harimau Malaya មួយនេះមិនដែលឈ្នះម្តងឡើយ ដោយចាញ់៥ និងស្មើ២លើក៕
© រក្សាសិទ្ធិដោយ thmeythmey.com