ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
កីឡាជាតិ
ជាតិ
ល្បុក្កតោបើកការប្រកួតជើងឯកប្រចាំឆ្នាំ ដើម្បីបន្តស្វែងរកធនធានស៊ីហ្គេម២០២៣
07, Dec 2017 ,
9:57 am
រូបភាព
×
ដោយ:
ថ្មីៗ
ភ្នំពេញ៖ ចាប់ពីថ្ងៃទី០៩ខែធ្នូឆ្នាំ២០១៧ដល់ថ្ងៃទី១១ សហព័ន្ធកីឡាល្បុក្កតោកម្ពុជានឹងរៀបចំការប្រកួតកីឡាគុនល្បុក្កតោជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០១៧ ដែលមានការចូលរួមពីកីឡាករ-កីឡាការិនីប្រមាណ២០០នាក់មកពីក្លិបចំនួន១៣ ក្នុងខេត្តកំពង់ឆ្នាំង កំពត តាកែវ សៀមរាប និងភ្នំពេញ។ ការប្រកួតត្រូវធ្វើឡើងនៅសាលដំបូលទូកនៃ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
កីឡាករ និងកីឡាការិនីគុនល្បុក្កតោចំនួន២០០នាក់នឹងប្រកួតប្រជែងគ្នាយកជើងឯកនៅរាជធានីភ្នំពេញពីថ្ងៃទី៩ដល់ថ្ងៃទី១១ខែធ្នូខាងមុននេះ។ នេះ គឺជាការប្រកួតកីឡាគុនល្បុក្កតោជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០១៧។
ជាការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិមែន។ ប៉ុន្តែក៏ជាអ្វីដែលត្រូវសម្រិតសម្រាំងធនធានមនុស្ស និងកម្រិតបច្ចេកទេសសម្រាប់ការប្រកួតស៊ីហ្គេមនៅឆ្នាំ២០២៣ខាងមុននោះដែរ។ ប្រទេសកម្ពុជាសង្ឃឹមថានឹងបញ្ចូលកីឡាគុនល្បុក្កតោខ្មែរទៅក្នុងការប្រកួតកីឡាស៊ីហ្គេមនៅឆ្នាំ២០២៣ដែលត្រូវរៀបចំនៅក្នុងប្រទេសកម្ពុជា។
រហូតមកដល់ពេលនេះ ប្រទេសចំនួន៤ គឺប្រទេសឡាវ មីយ៉ាន់ម៉ា វៀតណាម និងហ្វីលីពីន បានព្រមព្រៀងទទួលយកកីឡាគុនល្បុក្កតោនេះរួចហើយ ហើយចាប់ពីឆ្នាំ២០១៨ខាងមុខនេះ ប្រទេសកម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះស៊ីហ្គែម នឹងត្រៀមអញ្ជើញប្រទេសដទៃក្នុងអាស៊ានឲ្យទទួលយកកីឡាគុនល្បុក្កតោខ្មែរសម្រាប់ការប្រកួតកីឡាស៊ីហ្គែមឆ្នាំ២០២៣ខាងមុខ។
លោក ច័ន្ទ សារុន ទេសរដ្ឋមន្ត្រី និងជាប្រធានសហព័ន្ធកីឡាល្បុក្កតោកម្ពុជាបានមានប្រសាសន៍ថា ចលនាកីឡានៅក្នុងប្រទេសកម្ពុជាមានការរីកចម្រើនគួរឲ្យកត់សម្គាល់ ហើយក្នុងនោះ ក៏មានកីឡាគុនល្បុក្កតោខ្មែរដែរ។ សម្រាប់លោក ច័ន្ទ សារុន, ការប្រកួតប្រជែងជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០១៧ គឺជាការប្រកួតប្រជែងសម្រិតសម្រាំងគុណភាពកីឡាករប្រចាំឆ្នាំ តែវាក៏ជាប្រកួតដើម្បីសម្រិតសម្រាំងកីឡាករឆ្ពោះទៅកាន់ការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣នៅក្នុងប្រទេសកម្ពុជាផងដែរ។ លោកទេសរដ្ឋមន្ត្រីបានបន្តទៀតថា កីឡាករ កីឡាការិនី ហ្វឹកហ្វាត់រួចហើយត្រូវតែប្រកួតប្រជែង ព្រោះ ការប្រកួតប្រជែងធ្វើឲ្យពួកគេបង្កើតសមត្ថភាពកាន់តែខ្លាំងជាងមុន។
មិនខុសគ្នានឹងគំនិតលោក ច័ន្ទ សារុន ឡើយ, លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានបន្ថែមទៀតថា ការប្រកួតប្រជែងជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០១៧ គឺជាការប្រកួតប្រជែងវាយតម្លៃបច្ចេកទេសកីឡាករ កីឡាការិនី។ លោក ចំរើន បន្ថែមទៀតថា៖«ការប្រកួតថ្នាក់ជាតិនេះ គឺជាការបញ្ចេញសមត្ថភាពកម្រិតបច្ចេកទេសខ្ពស់បំផុត»។
សូមបញ្ជាក់ថា កីឡាករ កីឡាការិនី ដែលចូលរួមប្រកួត ហើយត្រូវបានជ្រើសរើសជាប់ជាជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០១៧ នឹងទទួលបានប្រាក់រង្វាន់ និងប្រាក់លើកទឹកចិត្តគួរជាទីគាប់ចិត្ត៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
ល្បុក្កតោ
ស៊ីហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ថ្ងៃ១៧ មេសា កាល៤៩ឆ្នាំមុន កងទ័ពខ្មែរក្រហមដណ្តើមបានទីក្រុងភ្នំពេញ
2 ថ្ងៃ
តើពាក្យ«បច្ច័យ»មានន័យច្បាស់លាស់ដូចម្តេច?
3 ថ្ងៃ
សមត្ថកិច្ចខេត្តកែប ធ្វើកិច្ចសន្យាអាជីវករ២រូប ឱ្យឈប់ទារលុយពីភ្ញៀវទេសចរដែលអង្គុយតាមឆ្នេរ
7 ថ្ងៃ
«បុរាណ»និង«បូរាណ» មានអត្ថន័យដូចគ្នា
1 សប្តាហ៍
«ភេរវកម្ម» មិនមែន «ភេវរកកម្ម» ឬ «ភារវកម្ម» ឡើយ
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម