ជាតិ
អនុប្រធាន គ​.​ជ​.​ប ថ្មី ប្តេជ្ញា​បំពេញការងារ​តាម​សតិសម្បជញ្ញៈ ដើម្បី​ប្រយោជន៍​ជាតិ​
07, Dec 2017 , 11:28 am         2846
រូបភាព
លោក នុត សុខុម អនុប្រធានថ្មីរបស់គ.ជ.ប ផ្តល់បទសម្ភាសដល់ក្រុមអ្នកកាសែត ក្រោយររដ្ឋសភាបោះឆ្នោតទទួលស្គាល់ នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២0១៧
លោក នុត សុខុម អនុប្រធានថ្មីរបស់គ.ជ.ប ផ្តល់បទសម្ភាសដល់ក្រុមអ្នកកាសែត ក្រោយររដ្ឋសភាបោះឆ្នោតទទួលស្គាល់ នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២0១៧
​ភ្នំពេញ​៖ លោក នុត សុខុម មកពី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បាន​ក្លាយជា​អនុប្រធាន​ថ្មី​នៃ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត តាមរយៈ​ការបោះឆ្នោត​យល់ព្រម​ពី​រដ្ឋសភា នៅ​ព្រឹក​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០១៧​នេះ​។


​ក្រោយ​ចាក​ចេញពី​កិច្ចប្រជុំពេញអង្គ​នៃ​រដ្ឋសភា លោក នុត សុខុម ដែល​ធ្លាប់​ធ្វើជា​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល និង​ធ្លាប់​ធ្វើជា​តំណាងរាស្ត្រ​ផង​នោះ បាន​ប្រាប់​ក្រុមអ្នកកាសែត​ថា ដើម្បី​ជាការ​តបស្នង​សងគុណ​ជូន​ជាតិ​មាតុភូមិ លោក នឹង​បំពេញ​តួនាទី​ជា​អនុប្រធាន​គ​.​ជ​.​ប ទៅតាម​សតិសម្បជញ្ញៈ​របស់ខ្លួន​។  លោក នុត សុខុម បានបញ្ជាក់​ដូច្នេះ​ថា​៖«​ខ្ញុំ មានតែ​ការប្តេជ្ញាចិត្ត ខំប្រឹងប្រែង​បំពេញភារកិច្ច​ក្នុង​ស្ថាប័ន​ដ៏​មាន​សារៈសំខាន់​នេះ ដើម្បី​ជា​ឧ​ត្ត​ម​ប្រយោជន៍​ជូន​ជាតិ​និង​ប្រជារាស្ត្រ​»​។  

​ក្រៅពី​លោក នុត សុខុម នៅមាន​សមាជិក​គ​.​ជ​.​ប​ថ្មី​ពីររូប​ទៀត គឺ​លោក ហ៊ែ​ល សារ៉ាត់ មកពី​គណបក្ស​សញ្ជាតិ​កម្ពុជា និង​លោក ឌឹ​ម សុ​វណ្ណា​រុំ ប្រធាន​ផ្នែក​ទំនាក់ទំនង​សាធារណៈ​នៃ​សាលាក្តី​ខ្មែរក្រហម ក៏​ត្រូវបាន​រដ្ឋសភា​បោះឆ្នោត​ទទួលស្គាល់​ដែរ​។ ការជ្រើសតាំង​អ្នក​ទាំងបី ឲ្យ​ធ្វើជា​សមាជិក​គ​.​ជ​.​ប​ថ្មី គឺ​ដើម្បី​ជំនួស​លោក គួ​យ ប៊ុន​រឿន លោក រ៉ុង ឈុន និង​លោកស្រី តែ ម៉ា​នី​រ៉ុង មកពី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​លាលែង​៕

Tag:
 នុត សុខុម​
  គជប​
  រដ្ឋសភា
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង
prev123next