កីឡាអន្តរជាតិ
អន្តរជាតិ
UCL៖ Liverpool លត់ Spartak Moscow ៧-០ ខណៈ Man City ស្គាល់ចាញ់លើកដំបូង
× Liverpool បានយកឈ្នះ Spartak Moscow ៧-០ ដែលធ្វើបាន Hat-trick ដោយ Philippe Coutinho នាការប្រកួតពាន UEFA Champion League បានកៅអីទៅវគ្គ១/៨ ផ្តាច់ព្រ័ត្រ។ ដោយឡែក Manchester City ដែលមិនធ្លាប់ស្គាល់ចាញ់ចាប់តាំងពីដើមរដូវកាលមក បានរងបរាជ័យលើកដំបូងក្រោមថ្វៃជើងក្រុម Shakhtar Donetsk ក្នុងលទ្ធផល ២-១។
ជ័យជន្នះដល់ទៅ៧គ្រាប់នៅទឹកដី Anfield បាននាំឲ្យ Liverpool ក្លាយជាក្រុមមកអង់គ្លេសទី៥ អាចឈានទៅវគ្គ១៦ក្រុមចុងក្រោយក្របខណ្ឌពានលំដាប់កំពូលអឺរ៉ុប។ ក្រោមការដឹកនាំរបស់លោក Jurgen Klopp ក្រុមរហស្សនាមហង្សក្រហមអាចឆ្លងផុតវគ្គជម្រុះលើកទី១ដែរ ចាប់តាំងពីរដូវកាល ២០០៨-២០០៩ មក។
ក្នុងវគ្គសន្សំពិន្ទុពូល E ទាំង៦ប្រកួត ក្រុមម្ចាស់ជើងឯក Champion League ៥សម័យនេះ អាចយកឈ្នះគូប្រកួតក្នុងលទ្ធផល ៧-០ ចំនួន២លើក ដោយលើកទី១យកឈ្នះក្នុងផ្ទះរបស់ Maribor។
ចំណែកក្រុមមកពីអង់់គ្លេសមួយទៀតគឺ Manchester City បានរងភាពអាមាសលើកដំបូងក្រោយចាញ់ Shakhtar Donetsk ២-១ ប៉ុន្តែនៅតែឈរកំពូលតារាងក្នុងវគ្គជម្រុះពូល F ឡើងទៅវគ្គខ្វែងដដែល។ ២៨ប្រកួតតាំងពីដើមរដូវកាល ក្រុមដែលដឹកនាំដោយអ្នកចាត់ការសញ្ជាតិអេស្ប៉ាញ Pep Guardiola មិនដែលទទួលបរាជ័យឡើយ។
ក្រុមមកពីអង់គ្លេសទាំង៥ រួមមាន Liverpool, Chelsea, Manchester City, Manchester United និង Tottenham Hotpur នឹងចូលរួមក្នុងការចាប់ឆ្នោតនៅស្នាក់ការកណ្តាលរបស់ UEFA ក្នុងទីក្រុង Nyon ប្រទេសស្វីស នាថ្ងៃចន្ទទី១១ ខែធ្នូ ឆ្នាំ២០១៧។
១៦ក្រុមដែលឡើងទៅវគ្គបន្តពាន Champion League រដូវកាល ២០១៧-២០១៨ រូមមាន៖ Manchester United និង Basel (ពូល A), Paris Saint Germain និង Bayern Munich (ពូល B), Roma និង Chelsea (ពូល C), Barcelona និង Juventus (ពូល D), Liverpool និង Sevilla (ពូល E), Man City និង Shakhtar Donetsk (ពូល F), Besiktas និង FC Porto (ពូល G), Tottenham និង Real Madrid (ពូល H)។
សម្រាប់ក្រុមដែលធ្លាក់ទៅលេងនៅ Europa League មានដូចជា៖
CSKA Moscow (ពូល A), Celtic (ពូល B), Atletico Madrid (ពូល C) Sporting CP (ពូល D), Spartak Moscow (ពូល E), SSC Napoli (ពូល F), RasenBallsport Leipzig (ពូល G), Borussia Dortmund (ពូល H)៕
-លទ្ធផលប្រកួតកាលពីរាត្រីថ្ងៃពុធ៖
ពូល E
-Liverpool ៧-០ Spartak Moscow
-Maribor ១-១ Sevilla
ពូល F
-Feyenoord ២-១ SSC Napoli
-Shakhtar Donetsk ២-១ Manchester City
ពូល G
-FC Porto ៥-២ Monaco
-RasenBallsport Leipzig ១-២ Besiktas
ពូល H
Real Madrid ៣-២ Borussia Dortmund
Tottenham Hotspur ៣-០ APOEL Nicosia
Tag:
បាល់ទាត់
UEFA Champion League
Liverpool
© រក្សាសិទ្ធិដោយ thmeythmey.com