អត្ថបទពាណិជ្ជកម្ម
ឡូយ​មែន​! គ្រាន់តែ ១​ឆ្នាំ​សោះ Nokia បញ្ចេញ​ទូរ​សព្ទ​ដល់​ទៅ ១២ ប្រភេទ​
07, Dec 2017 , 2:31 pm         456
រូបភាព
​រាជធានី​ភ្នំពេញ​៖ កាលពីពេល​ថ្មីៗ​នេះ HMD Global ដែលជា​ក្រុមហ៊ុន​ផលិត​ទូរ​សព្ទ័ Nokia បាន​ប្រារព្ធ​ពិធី​ខួបកំណើត​លើកដំបូង​របស់ខ្លួន​ក្នុង​ខែធ្នូ​នេះ​។ ក្នុង​រយៈពេល​ត្រឹមតែ​១២ ខែ​ប៉ុណ្ណោះ ក្រុមហ៊ុន​HMD Global បាន​បញ្ចេញ​នូវ Nokia ស្មា​ត​ហ្វូ​ន​ថ្មី​ចំនួន ៥​ប្រភេទ និង​ទូរ​សព្ទ័​ចុច​ប៊ូ​តុង ចំនួន ៧​ប្រភេទ នៅលើ​ទីផ្សារ​១៧០ ប្រទេស និង​បាន​បញ្ចូល​ភាសា​ចំនួន ៤៨ ភាសា​ទៅក្នុង​គេហទំព័រ​របស់ខ្លួន ព្រមទាំង​បង្កើត​មូលដ្ឋានគ្រឹះ​ដ៏​រឹងមាំ​ដើម្បី​វឌ្ឍនភាព​របស់​ក្រុមហ៊ុន​នាពេល​អនាគត​។
 
​សមិទ្ធផល​ថ្មីៗ​ទាំងនេះ បានឈ្នះ​ពានរង្វាន់​ជាង ២០​ពី​សមាជ​ទូរ​សព្ទ័​ទូទាំង​ពិភពលោក​(Mobile World Congress)​ឆ្នាំ ២០១៧ និង​ត្រូវបាន​លក់​អស់យ៉ាង​លឿន​បំផុត​នៅលើ​ទីផ្សារ​ទូទាំង​ពិភពលោក​។



​គួរ​រំលឹក​ផងដែរ​ថា ក្រុមហ៊ុន HMD បានបង្ហាញ​នូវ​ស្មា​ត​ហ្វូ​ន​ជាមួយ​ប្រព័ន្ធ​ប្រតិបត្តិការ Android ជា​លើកដំបូង នៅក្នុង​ប្រទេស​កម្ពុជា នា​ខែមិថុនា ឆ្នាំ ២០១៧ កន្លងទៅ​។  ក្នុង​រយៈពេល ៦​ខែ មាន​Nokia ស្មា​ត​ហ្វូ​ន​ចំនួន ៥ ប្រភេទ ត្រូវបាន​ដាក់លក់​នៅលើ​ទីផ្សារ​កម្ពុជា ក្នុងនោះ​រួមមាន Nokia 3 Nokia 5 Nokia 6 Nokia 8 និង Nokia 2 ។​
  
​ទន្ទឹមនឹងនេះ ទូរ​សព្ទ័ Nokia ប៊ូ​តុង ៥​ប្រភេទ​ទៀត ក៏ត្រូវ​បានដាក់​លក់​លើ​ទីផ្សារ​កម្ពុជា​ផងដែរ ដូចជា Nokia 105 Nokia 130 Nokia 150 Nokia 230 និង Nokia 3310 ។ លើសពីនេះ Nokia 3310 គឺជា​ទូរ​សព្ទ័​ដែល​ពេញនិយម​ខ្លាំង និង​មាន​តម្រូវការ​ខ្ពស់​លើ​ទីផ្សារ​កម្ពុជា ក៏ដូចជា​ទីផ្សារ​ពិភពលោក​។



​ស​មិ្ម​ទ្ធ​ផល​ថ្មីៗ​ទាំងនេះ​ត្រូវបាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ និង​ផ្តល់​ទំនុកចិត្ត​ខ្ពស់​ពី​សំណាក់​អ្នកគាំទ្រ​ជាច្រើន​ជុំវិញ​ពិភពលោក​។ មាន​អ្នកគាំទ្រ​ជាង​មួយ​លាន​នាក់ បាន​ទស្សនា​ការផ្សាយ​បន្ត​ផ្ទាល់ នៃ​ការសម្ពោធ​របស់​ទូ​រស​ព្ទ Nokia 3310 Nokia 3 Nokia 5 និង Nokia 6 នៅឯ​សមាជ​ទូរ​សព្ទ​ពិភពលោក (Mobile World Congress)​។ ចំណែក​នៅលើ​ប្រព័ន្ធ​អន​ឡាញ​វិញ មាន​អ្នក​ចូល​ទស្សនា​វីដេអូ​ជាង ២០០ លាន​ដង និង​ទស្សនា​ក្នុង​គេហទំព័រ មាន​រហូតដល់​ជាង ៨៧ លាន​ដង​។ ជាមួយគ្នានេះដែរ អ្នកគាំទ្រ​ប្រមាណ ២,២ លាន​នាក់​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក បាន​ចូលរួម​បញ្ចេញ​មតិយោបល់ ព្រមទាំង​កោតសរសើរ និង​អបអរសាទរ​ផងដែរ​។ 


 
​លោក Florian Seiche នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន HMD Global បាន​មានប្រសាសន៍ថា​៖ «​បន្ទាប់ពី​រយៈពេល​មួយឆ្នាំ​ដ៏​អស្ចារ្យ​នេះ ជាដំបូង​ខ្ញុំ​សូម​អរគុណ​ដល់​អ្នកគាំទ្ររ​បស់​យើង​ទាំងអស់​ចំពោះ​ការឆ្លើយតប​ដ៏​មានតម្លៃ​។ រាល់​ការស្រឡាញ់​ចូលចិត្ត អបអរសាទរ និង​ផ្ដល់​ទំនុកចិត្ត​ពួកគេ​ចំពោះ​ទូរ​សព្ទ័ Nokia ថ្មី​របស់​យើង ។ ទាំងនេះ​បង្ហាញ​ពី​គុណ​តម្លៃ​នៃ​ការផ្សារភ្ជាប់​ទំនាក់ទំនង ទៅកាន់​មនុស្ស​ជុំវិញខ្លួន បង្កើតជា​សហគមន៍ ស្វែងយល់​ពី​តម្រូវការ​របស់​ពួកគេ និង​អ្វីដែល​ពួកគេ​ចង់បាន​ពី​ការប្រើប្រាស់​ទូរ​សព្ទ័​។ ជាមួយនិង​ភាព​រីកចម្រើន​ដែល​យើង​បាន​បង្កើត និង​ការឆ្លើយតប​ដែល​យើង​ទទួលបាន ខ្ញុំ​ពិតជា​រំភើប​នឹង​សមិទ្ធផល​ថ្មីៗ​ផ្សេងទៀត ដែល​នឹង​មកដល់​ក្នុង​ឆ្នាំ ២០១៨ ខាងមុខនេះ សម្រាប់​យើង និង​អ្នកគាំទ្រ​ទាំងអស់​របស់​យើង​។​»


   
​គ្រួសារ Nokia តែងតែ​ជឿជាក់ថា​អ្នកប្រើប្រាស់​ទាំងអស់ ត្រូវតែ​ទទួលបាន​នូវ​ផលិតផល​ដែលមាន​គុណភាព​ខ្ពស់​មិនមែន​ត្រឹមតែ​ម៉ាក​យីហោ​ល្បីល្បាញ​ប៉ុណ្ណោះ​ទេ​។ ជាមួយ​ទស្សនវិស័យ​នៃ​ការ​រចនា​ដ៏​ប៉ិនប្រសប់ និង​សមាសភាគ​នៃ​បច្ចេកវិទ្យា​នីមួយៗ ត្រូវបាន​គិតគូរ​យ៉ាង​ម៉ត់ចត់ និង​បញ្ចូល​ទៅក្នុង​រចនាបថ​របស់​ទូរស័ព្ទ​។

​កន្លងមក ក្រុមការងារ​បាន​ខិតខំ​ច្នៃប្រឌិត​ឡើង​នូវ​អ្វីដែល​ថ្មី តម្រូវ​ទៅតាម​ចំណង់​ចំណូលចិត្ត​របស់​មនុស្ស​គ្រប់រូប ដើម្បី​ផ្តល់នូវ​អត្ថប្រយោជន៍​ដ៏​ធំធេង​ដល់​អ្នកប្រើប្រាស់​ប្រចាំថ្ងៃ​។ គូសបញ្ជាក់​លើ​លក្ខណៈពិសេស​នៃ​កេរ្តិ៍ឈ្មោះ ប្រកបដោយ​គុណភាព​នៃ​ទូរ​សព្ទ​ម៉ាក Nokia  ភាពសាមញ្ញ និង​អាច​ជឿទុកចិត្ត​បាន រាល់​ទូរស័ព្ទ​ទាំងឡាយ​របស់ Nokia គឺ​ត្រូវបាន​រចនា​ឡើង​សម្រាប់​អ្នកគាំទ្រ ជំនាន់​ថ្មី​គ្រប់​វ័យ​។​









(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង