ឡូយមែន! គ្រាន់តែ ១ឆ្នាំសោះ Nokia បញ្ចេញទូរសព្ទដល់ទៅ ១២ ប្រភេទ
07, Dec 2017 , 2:31 pm
រូបភាព
×
ដោយ:
រាជធានីភ្នំពេញ៖ កាលពីពេលថ្មីៗនេះ HMD Global ដែលជាក្រុមហ៊ុនផលិតទូរសព្ទ័ Nokia បានប្រារព្ធពិធីខួបកំណើតលើកដំបូងរបស់ខ្លួនក្នុងខែធ្នូនេះ។ ក្នុងរយៈពេលត្រឹមតែ១២ ខែប៉ុណ្ណោះ ក្រុមហ៊ុនHMD Global បានបញ្ចេញនូវ Nokia ស្មាតហ្វូនថ្មីចំនួន ៥ប្រភេទ និងទូរសព្ទ័ចុចប៊ូតុង ចំនួន ៧ប្រភេទ នៅលើទីផ្សារ១៧០ ប្រទេស និងបានបញ្ចូលភាសាចំនួន ៤៨ ភាសាទៅក្នុងគេហទំព័ររបស់ខ្លួន ព្រមទាំងបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំដើម្បីវឌ្ឍនភាពរបស់ក្រុមហ៊ុននាពេលអនាគត។
សមិទ្ធផលថ្មីៗទាំងនេះ បានឈ្នះពានរង្វាន់ជាង ២០ពីសមាជទូរសព្ទ័ទូទាំងពិភពលោក(Mobile World Congress)ឆ្នាំ ២០១៧ និងត្រូវបានលក់អស់យ៉ាងលឿនបំផុតនៅលើទីផ្សារទូទាំងពិភពលោក។
គួររំលឹកផងដែរថា ក្រុមហ៊ុន HMD បានបង្ហាញនូវស្មាតហ្វូនជាមួយប្រព័ន្ធប្រតិបត្តិការ Android ជាលើកដំបូង នៅក្នុងប្រទេសកម្ពុជា នាខែមិថុនា ឆ្នាំ ២០១៧ កន្លងទៅ។ ក្នុងរយៈពេល ៦ខែ មានNokia ស្មាតហ្វូនចំនួន ៥ ប្រភេទ ត្រូវបានដាក់លក់នៅលើទីផ្សារកម្ពុជា ក្នុងនោះរួមមាន Nokia 3 Nokia 5 Nokia 6 Nokia 8 និង Nokia 2 ។
ទន្ទឹមនឹងនេះ ទូរសព្ទ័ Nokia ប៊ូតុង ៥ប្រភេទទៀត ក៏ត្រូវបានដាក់លក់លើទីផ្សារកម្ពុជាផងដែរ ដូចជា Nokia 105 Nokia 130 Nokia 150 Nokia 230 និង Nokia 3310 ។ លើសពីនេះ Nokia 3310 គឺជាទូរសព្ទ័ដែលពេញនិយមខ្លាំង និងមានតម្រូវការខ្ពស់លើទីផ្សារកម្ពុជា ក៏ដូចជាទីផ្សារពិភពលោក។
សមិ្មទ្ធផលថ្មីៗទាំងនេះត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅ និងផ្តល់ទំនុកចិត្តខ្ពស់ពីសំណាក់អ្នកគាំទ្រជាច្រើនជុំវិញពិភពលោក។ មានអ្នកគាំទ្រជាងមួយលាននាក់ បានទស្សនាការផ្សាយបន្តផ្ទាល់ នៃការសម្ពោធរបស់ទូរសព្ទ Nokia 3310 Nokia 3 Nokia 5 និង Nokia 6 នៅឯសមាជទូរសព្ទពិភពលោក (Mobile World Congress)។ ចំណែកនៅលើប្រព័ន្ធអនឡាញវិញ មានអ្នកចូលទស្សនាវីដេអូជាង ២០០ លានដង និងទស្សនាក្នុងគេហទំព័រ មានរហូតដល់ជាង ៨៧ លានដង។ ជាមួយគ្នានេះដែរ អ្នកគាំទ្រប្រមាណ ២,២ លាននាក់នៅលើទំព័រហ្វេសប៊ុក បានចូលរួមបញ្ចេញមតិយោបល់ ព្រមទាំងកោតសរសើរ និងអបអរសាទរផងដែរ។