កីឡាជាតិ
ជាតិ
តេ​ក្វាន់​ដូ​ឈ្នះ​មេដាយមាស​២ ប្រាក់​១​ពី​ជើងឯក Ambassador’ Cup នៅ​កូរ៉េ​
07, Dec 2017 , 2:40 pm        
រូបភាព
ដោយ:
​កាលពី​ថ្ងៃទី​៥ ខែធ្នូ កន្លងទៅ​ក្រុម​កីឡាករ​តេ​ក្វាន់​ដូ WTF បានឈ្នះ​មេដាយមាស​២ ប្រាក់​១​ពី​ការប្រកួត​ដណ្តើម​ជើងឯក World Taekwando Championship of the Ambassador’s Cup ប្រចាំឆ្នាំ​២០១៧ នៅ​សាធារណរដ្ឋ​កូរ៉េ​។​



​ក្រោយ​ឆ្លងកាត់​ការប្រកួត​នៅ​សាល​កីឡា​តេ​ក្វាន់​ដូ Kukkiwon Stadium ក្នុង​ទីក្រុង​សេ​អ៊ូ​ល​នៃ​សាធារណរដ្ឋ​កូរ៉េ ក្រុមកីឡា​តេ​ក្វាន់​ដូ WTF ដែល​ដឹកនាំ​ដោយ​លោក ជាតិ ខេមរា បានឈ្នះ​មេដាយមាស​២ ប្រាក់​១​ពី​ព្រឹត្តិការណ៍ World Taekwando Championship of the Ambassador’s Cup ប្រចាំឆ្នាំ​២០១៧​។



​មេដាយមាស​ទាំងពីរ​ដ​ណ្តើ​ម​បាន​ដោយ​កីឡាការិនី ស៊ឹម រចនា និង​កីឡាករ ផល សុ​វណ្ណាត រីឯ​មេដាយប្រាក់​រកបាន​ដោយ​កីឡាករ ទួន ណា​វុ​ធ​។ ព្រឹត្តិការណ៍​ប្រកួត​ដែល​រៀបចំ​រយៈពេល​១​ថ្ងៃ​ដោយ​ក្រសួងការបរទេស​នៃ​សាធារណរដ្ឋ​កូរ៉េ​ខាងលើ​មាន​កីឡាករ​៥២​នាក់​មកពី​២៥​ប្រទេស​ចូលរួម​៕






Tag:
 តេ​ក្វាន់​ដូ WTF
  ស៊ឹម រចនា​
  ទួន ណា​វុ​ធ​
  ផល សុ​វណ្ណាត
© រក្សាសិទ្ធិដោយ thmeythmey.com