ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ទប់ដង្ហើមមិនដកពេលចាក់ថ្នាំអាច ពិតជាមិនសូវឈឺចាប់មែនទេ?
× យោងទៅតាមសេចក្តីរាយការណ៍របស់ Mail Online បានឲ្យដឹងថា តើអ្នកស្អប់ការចាក់ថ្នាំមែនទេ? ការទប់ដង្ហើមិនដកអាចធ្វើឲ្យការឈឺចាប់ថយចុះបានដែរ។ ក្នុងអ្នកស្រាវជ្រាវជនជាតិអេស្ពាញមួយក្រុមបានបានធ្វើការច្របាច់ក្រចករបស់អ្នកស្ម័គ្រចិត្តធ្វើការសិក្សាចំនួន ៣៨នាក់ ដើម្បីធ្វើឲ្យពួកគេមានការឈឺចាប់។
សម្រាប់ការពិសោធន៍ជាលើកទីមួយ អ្នកទាំងនោះត្រូវបានប្រាប់ឲ្យទប់ដកដង្ហើមមិនដកមុនពេល និងក្នុងពេលសង្កត់ឲ្យឈឺចាប់។ សម្រាប់លើកទីពីវិញ ពួកគេឲ្យដកដង្ហើមធម្មតាយឺត ខណៈពេលធ្វើឲ្យឈឺចាប់។ សម្រាប់អ្នកដែលទប់ដង្ហើមមិនដកបានប្រាប់ថា ពួកគេមិនសូវឈឺចាប់ខ្លាំងដូចអ្នកដកដង្ហើមយឺតៗទេ។
ទ្រឹស្តីនៅពីក្រោយតិចនិចទប់ដង្ហើមបែបនេះគឺវានឹងទៅបង្កើនសម្ពាធឈាម ដែលអាចបន្ថយភាពដឹងខ្លួនចំពោះសរសៃប្រសាទ មានន័យថា វាក៏អាចបន្ថយការឈឺចាប់ដែលទទួលបានគ្រប់រូបភាពដែរ។ ទោះបីជាយ៉ាងណាក៏ដោយ យើងនៅតែមិនអាចដឹងច្បាស់ថា តើវាមានប្រយោជន៍ក្នុងការបន្ថយការឈឺចាប់គ្រប់យ៉ាងដែរឬអត់ឡើយ។
យ៉ាងណាមិញ យើងនឹងមិនណែនាំឲ្យផ្លាស់ប្តូររបៀបនៃការដកដង្ហើមដើម្បីបន្ថយការឈឺចាប់ព្រោះតែលទ្ធផលនៃការសិក្សានេះឡើយ៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com