អត្ថបទពាណិជ្ជកម្ម
​ក្រុមហ៊ុន​សាម​សុង​រៀបចំ ពិធី​ចែក​មួកសុវត្ថិភាព ក្រោម​គោល​គំនិត «​អនាគត​សិស្ស​ឆ្នើម ផ្តើម​ពី​សុវត្ថិភាព​លើ​ដងផ្លូវ​» នៅ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​
07, Dec 2017 , 3:02 pm        
រូបភាព
ដោយ:
​រាជធានី​ភ្នំពេញ​៖ យោងតាម​ស្ថិតិ​គ្រោះថ្នាក់​ចរាចរណ៍​ក្នុងប្រទេស​កម្ពុជា បាន​ឲ្យ​ឃើញថា កាលពី​ក្នុង​ឆ្នាំ ២០១៥ មាន​មនុស្ស​បាត់បង់​ជីវិត​ចំនួន ២,២៦៥​នាក់ និង​រងរបួស ១៥,០០០ ពាន់​នាក់ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ក្នុងប្រទេស​កម្ពុជា​។
 
​ដើម្បី​ទប់ស្កាត់​ឧបទ្ទវ​ហេតុនេះ ក្រុមហ៊ុន​សាម​សុង​បន្ត​ជម្រុញ​គំនិត​ផ្តួចផ្តើម​សហគមន៍​ក្នុងប្រទេស​កម្ពុជា ជាមួយនឹង​ពិធី​ចែក​មួកសុវត្ថិភាព ក្រោម​គោល​គំនិត «​អនាគត​សិស្ស​ឆ្នើម ផ្តើម​ពី​សុវត្ថិភាព​លើ​ដងផ្លូវ​» ដែល​ជួយ​ធ្វើ​ឲ្យ​អ្នកបើកបរ​ក្នុងប្រទេស​កម្ពុជា​មានកា​រ​ប្រុងប្រយ័ត្ន​ក្នុងការ ធ្វើដំណើរ​។

​ដោយ​ទទួលបាន​ភាពជោគជ័យ និង​ការបន្ត​គាំទ្រ​យ៉ាង​ធំធេង​ពី​ក្រសួង​អប់រំ យុវជន និង​កី​ទ្បា ពិធី​ចែក​មួកសុវត្ថិភាព ក្រោម​គោល​គំនិត «​អនាគត​សិស្ស​ឆ្នើម ផ្តើម​ពី​សុវត្ថិភាព​លើ​ដងផ្លូវ​» បានធ្វើ​ទ្បើង​កាលពី​ថ្ងៃទី​០៧  ខែធ្នូ ឆ្នាំ​២០១៧ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម ប៊ូ ជុំ​សេរី អនុ​រដ្ឋា​លេខា​នៃ​ក្រសួង​អប់រំ យុវជន និង​កី​ទ្បា​រួមទាំង​លោកគ្រូ​អ្នកគ្រូ និង​សិស្សានុសិស្ស​ប្រមាណ  ចំនួន ៩៨០ នាក់ នៅ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​។


 
​ឯកឧត្តម ប៊ូ ជុំ​សេរី អនុរដ្ឋលេខាធិការ​នៃ​ក្រសួង​អប់រំ យុវជន និង​កី​ទ្បា បាន​មានប្រសាសន៍ថា​៖ «​ខ្ញុំ​ពិតជា​មាន​ក្តី​សោមនស្ស​រីករាយ​យ៉ាង​ក្រៃលែង ដែល​បាន​ចូលរួម​ធ្វើជា​សា​ក្ខី​ភាព​នៃ​ពិធី​ចែក​មួកសុវត្ថិភាព ក្រោម​គោល​គំនិត «​អនាគត​សិស្ស​ឆ្នើម ផ្តើម​ពី​សុវត្ថិភាព​លើ​ដងផ្លូវ​» ជា​លើក​ទី​ពីរ​ក្នុងប្រទេស​កម្ពុជា​។ ខ្ញុំ​សូម​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុន​សាម​សុង ដែល​បានរៀបចំ​កម្មវិធី​នេះ​ទ្បើង ដើម្បី​ជម្រុញ​ឲ្យ​យើងទាំងអស់គ្នា​យល់ដឹង​ជា​សាធារណៈ​អំពី​វិធានការ ការពារ​អាយុជីវិត​ប្រជាជន​កម្ពុជា និង​លើកស្ទួយ​ដល់​ការអភិវឌ្ឍ​ប្រទេសជាតិ​។​


  
​លោក Seungho Choi អគ្គនាយក​គ្រប់គ្រង​ក្រុមហ៊ុន​ថៃ​សាម​សុង​អេ​ទ្បិ​ច​ត្រូ​និក សាខា​កម្ពុជា បាន​មានប្រសាសន៍ថា​៖ «​ថ្ងៃនេះ ខ្ញុំ​ពិតជា​រីករាយ​ដែល​បាន​សហការ​ជាមួយ ក្រសួង​អប់រំ​យុវជន និង​កី​ទ្បា និង វិទ្យាល័យ​ព្រះស៊ីសុវត្ថិ ដើម្បី​បង្កើត​ពិធី​ចែក​មួកសុវត្ថិភាព ក្រោម​គោល​គំនិត «​អនាគត​សិស្ស​ឆ្នើម ផ្តើម​ពី​សុវត្ថិភាព​លើ​ដងផ្លូវ​»​។ យុទ្ធនាការ​នេះ​គឺជា​ផ្នែក​មួយ​នៃ​សកម្មភាព​របស់​សាម​សុង Love & Care ដើម្បី​តបស្នង​ជូន​សហគមន៍​របស់​យើង​។ សារ​របស់ខ្ញុំ​ជូនទៅ​កាន់​សិស្ស​ទាំងអស់គ្នា​ថ្ងៃនេះ ប្អូនៗ​ត្រូវ​ពាក់មួក​សុវត្ថិភាព​ជានិច្ច​នៅពេល​ជិះ​កង់ ឬ​ម៉ូតូ ដើម្បី​ការពារ​ខ្លួន និង​មនុស្ស​ជុំវិញ​អ្នក ពី​គ្រោះថ្នាក់​ចរាចរណ៍​ដែល​អាច​កើតមានទ្បើង​ជាយថាហេតុ និង​កាត់បន្ថយ​ការព្រួយបារម្ភ​របស់​ក្រុមគ្រួសារ​អ្នកផង​ដែរ​»​។​


 
​កញ្ញា ឱក សុគន្ធ​កញ្ញា អ្នកតំណាង​ទូរស័ព្ទដៃ​សាម​សុង និង​តារាចម្រៀង​ដ៏​ល្បីល្បាញ​ក្នុងប្រទេស​កម្ពុជា ដែលមាន​វត្តមាន​ក្នុង​យុទ្ធនាការ​នេះ បានបង្ហាញ​ចំណាប់អារម្មណ៍​ថា​៖ «​ក្នុងនាម​ជា​មនុស្ស​ធម្មតា​ដែលមាន​អាជីព​ជា​អ្នកចម្រៀង​ម្នាក់ ខ្ញុំ​ពិតជា​មាន​កិត្តិយស​ក្នុងការ​រួមចំណែក​ក្នុង​យុទ្ធនាការ​ដ៏​អស្ចារ្យ​នេះ ជាមួយ​ក្រុមហ៊ុន​សាម​សុង ព្រោះ​នាង​ខ្ញុំ​ធ្លាប់​ឃើញ​ឧប្បត្តិហេតុ និង​សោកនាដកម្ម​ផ្សេងៗ ដែល​បានកើត​ឡើងជា​រៀងរាល់ថ្ងៃ ដូច្នេះហើយ​នាង​ខ្ញុំ សូម​សំណូមពរ​ឲ្យ​បងប្អូន ពូ​មីង ទាំងអស់​សូម​ពាក់មួក​សុវត្ថិភាព​ដើម្បី​ការពារ​ជីវិត​យើងទាំងអស់គ្នា ព្រោះ​អាយុជីវិត​របស់​យើង​ម្នាក់ៗ​ពិតជា​សំខាន់​ជាង​អ្វី​ទាំងអស់​»​។​
    
​ក្នុង​យុទ្ធនាការ​នេះ សិស្សានុសិស្ស​ក៏បាន​ទទួល​ការបណ្តុះបណ្តាល​ពី​ប៉ូលិសចរាចរ​ក្រោម​ប្រធានបទ​ស្តីពី​ការប្រើប្រាស់​មួកសុវត្ថិភាព​ផងដែរ ហើយ​មួកសុវត្ថិភាព​ប្រមាណ​ជាង ១,០០០​មួក ត្រូវបាន​ប្រគល់ជូន​សិស្សានុសិស្ស​នៃ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ ដើម្បី​បង្ការ​ការរង​គ្រោះ​ពី​គ្រោះថ្នាក់​ចរាចរណ៍​។​


   
​គោលដៅ​ដ៏​សំខាន់បំផុត​នៃ ពិធី​ចែក​មួកសុវត្ថិភាព ក្រោម​គោល​គំនិត «​អនាគត​សិស្ស​ឆ្នើម ផ្តើម​ពី​សុវត្ថិភាព​លើ​ដងផ្លូវ​» គឺ​ដើម្បី​បង្កើន​ការយល់ដឹង​អំពី​គ្រោះថ្នាក់​ចរាចរណ៍ ដែល​ជះឥទ្ធិពល​ដល់​សង្គម និង​សេដ្ឋកិច្ច ហើយ​ព្រមទាំង​ជួយ​បង្ការ​ការគ្រោះថ្នាក់​ដល់​អ្ន​ក​ធ្វើដំណើរ​តាម​ទោចក្រយានយន្ត ក៏ដូចជា​ផ្តល់​ពាក្យពេជន៍​ដ៏​ល្អ​ជូនទៅ​កាន់​សិស្សានុសិស្ស​ទាំងអស់​។









(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com