ជាតិ
សេដ្ឋកិច្ច
ក្រុមហ៊ុន​កូរ៉េ​ចុះ​កិច្ចព្រមព្រៀង​ទិញ​គ្រាប់ស្វាយចន្ទី​ពី​កម្ពុជា​
07, Dec 2017 , 4:09 pm        
រូបភាព
រូបភាព៖ លោក ទូល័ស សូទី
រូបភាព៖ លោក ទូល័ស សូទី
ដោយ: ថ្មីៗ
​ក្រុមហ៊ុន Camcashew  ដែលជា​ក្រុមហ៊ុន​ក្នុងស្រុក នៅ​ថ្ងៃទី​៦ ខែធ្នូ បាន​ចុះ​អនុស្សរណៈ​យោគយល់ ជាមួយ​ក្រុមហ៊ុន Naroo Marine Company របស់​កូរ៉េខាងត្បូង ដើម្បី​ផ្គត់ផ្គង់ គ្រាប់ស្វាយចន្ទី ចំនួន ១​ម៉ឺន​តោន ក្នុង​មួយឆ្នាំ ដើម្បី​នាំចេញ​ទៅ​ទីផ្សារ​កូរ៉េខាងត្បូង​។ ក្រុមហ៊ុន​នេះ នឹង​ផ្គត់ផ្គង់​ចន្ទី​ដែល​បកសម្បក​ហើយ និង​មាន​ទុក​បម្រុង​ប្រមាណ ១០០​លាន​ដុល្លារ​។



​ក្រុមហ៊ុន Camcashew គឺជា​ការវិនិយោគ​រួម​រវាង​វិនិយោគិន​ក្នុងស្រុក និង​ក្រុមហ៊ុន​ម៉ាឡេស៊ី ។ ក្រុមហ៊ុន​បម្រុង​ទុនវិនិយោគ ១០០ លាន​ដុល្លារ ក្នុងការ​ប្រតិបត្តិការ​គម្រោង​ទិញ​ចន្ទី​ពី​កម្ពុជា ក្នុងនោះ​រួមមាន​ការចំណាយ​មួយផ្នែកធំ​ក្នុង​ការទិញ​គ្រាប់ស្វាយចន្ទី​មិនទាន់​កែច្នៃ​ចំនួន ៤​ម៉ឺន​តោន សម្រាប់​ការកែច្នៃ ដែល​តាម​ការប៉ាន់ប្រមាណ​ត្រូវ​ចំណាយ ៨០ លាន​ដុល្លារ និង​ផ្នែក​ដែល​នៅសល់​នឹង​ចំណាយ​លើ​ម៉ាស៊ីន​កែច្នៃ និង​ទិញ​ដី​ទំហំ ៤០០ ហិកតា​នៃ​ការដាំដុះ​ស្វាយចន្ទី​ផ្ទាល់​របស់ខ្លួន​។ ក្រុមហ៊ុន​នឹង​ចាប់ផ្តើម​ផ្គត់ផ្គង់​ទៅ​កូរ៉េ ចាប់ពី​ខែកុម្ភៈ ឆ្នាំ​២០១៨​តទៅ​។​

​យោងតាម​ទិន្នន័យ​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ កម្ពុជា​ផលិត​គ្រាប់ស្វាយចន្ទី​ចំនួន ១០៤ ២៦៨​តោន ក្នុង​មួយឆ្នាំ​។ ការផលិត​ទាំងនោះ​ភាគច្រើន​មកពី​ខេត្តកំពង់ធំ កំពង់ចាម ក្រចេះ រតនគិរី និង​ព្រះវិហារ​៕


Tag:
 ចន្ទី​
© រក្សាសិទ្ធិដោយ thmeythmey.com