រ​ចំ ឡោម​ធារ៉ា ជនជាតិដើម​កាចក់ រៀន​ត្រឹម​ថ្នាក់​ទី​៦ ក្លាយជា​គ្រូបង្រៀន​
បទយកការណ៍ / បទសម្ភាសន៍
បទសម្ភាសន៍
រ​ចំ ឡោម​ធារ៉ា ជនជាតិដើម​កាចក់ រៀន​ត្រឹម​ថ្នាក់​ទី​៦ ក្លាយជា​គ្រូបង្រៀន​
08, Dec 2017 , 9:30 am        
រូបភាព
​រតនគិរី​៖  រ​ចំ ឡោម​ធារ៉ា  ជា​គ្រូបង្រៀន​តែ​ម្នាក់​គត់​នៅ​សា​លាម​ត្តេ​យ្យ​សិក្សា​សហគមន៍​ភូមិ​ណាយ  ដែលមាន​ក្មេងៗ​ចន្លោះ​៣​ដល់​៦​ឆ្នាំ​ចំនួន​២៥​នាក់​។ ព្រោះតែ​ចង់​ឲ្យ ក្មេងៗ​នៅក្នុង​សហគមន៍​របស់ខ្លួន ឲ្យ​យល់​ពី​ប្រយោជន៍​នៃ​ការអប់រំ និង​បញ្ហា​អនាម័យ នាង​បាន​ចំណាយពេល​៣​ឆ្នាំ បង្រៀន​ទាំង​លំបាក ដោយសារតែ​នាង ក៏​រៀន​បាន​តិចតួច​ដែរ​។ អ្នកគ្រូ​អាយុ​១៩​ឆ្នាំ​រូបនេះ​ពន្យល់​ដូច្នេះ​៖«​មេរៀន​ខ្លះ​លំបាក​បង្រៀន និង​គ្មាន​សម្ភារ​សម្រាប់​ពន្យល់​។ មួយទៀត​ខ្ញុំ​រៀន​បាន​ត្រឹម​ថ្នាក់​ទី​៦ ប៉ុន្តែ​ខ្ញុំ​ចង់​ឲ្យ​ក្មេងៗ​ក្នុង​សហគមន៍​រៀន​បាន​ខ្ពស់ជាង​ខ្ញុំ​»​។



សូម​អញ្ជើញ​ទស្សនា​បទ​សម្ភាស​រវាង​កញ្ញា ញឹក ស្រី​ល័​ក្ខ អ្នកសារព័ត៌មាន thmeythmey.com ជាមួយ​អ្នកស្រី រ​ចំ ឡោម​ធារ៉ា គ្រូបង្រៀន​នៅ​សា​លាម​ត្តេ​យ្យ​សិក្សា​សហគមន៍​ភូមិ​ណាយ ដូចតទៅ​៖





© រក្សាសិទ្ធិដោយ thmeythmey.com