ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ញ៉ាំ​បួស​ក្នុង​រយៈពេល​យូរ នឹង​នាំ​ជំងឺ​មករក​អ្នក​
08, Dec 2017 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ថ្វីត្បិតតែ​ការបរិភោគ​បន្លែ​ច្រើន​ល្អ​ចំពោះ​សុខភាព ក៏ប៉ុន្តែ​នៅពេលដែល​អ្នក​មិន​ញ៉ាំ​សាច់​សោះ ក៏​វា​អាច​ប៉ះពាល់​ដល់​សុខភាព​ផងដែរ​។ តើ​អ្នក​ពិសារ​បន្លែ​ក្នុង​រយៈពេល​យូរ មិន​ញ៉ាំ​សាច់ អាច​ផ្តល់​ផលប៉ះពាល់​អ្វី​ដល់​សុខភាព​ទៅ​?



1.    នៅពេលដែល​អ្នក​ពិសារ​តែ​បន្លែ​សុទ្ធ ហើយ​មិន​បរិភោគ​សាច់ វា​នឹងធ្វើ​ឲ្យ​អ្នក​បាត់បង់​សារធាតុចិញ្ចឹម​ក្នុង​រាងកាយ​។ ជាហេតុ​ដែល​ធ្វើ​ឲ្យ​ប្រព័ន្ធ​ការពារ​រាងកាយ​របស់​អ្នក​ចុះខ្សោយ​ផងដែរ​។ ដូចនេះ អ្នក​ងាយ​នឹង​កើតមាន​ជំងឺ​ផ្សេងៗ​យ៉ាង​ឆាប់​។​

2.    ស្បែក​របស់​អ្នកនឹង​ងាយ​ចាស់​ផងដែរ នៅពេលដែល​អ្នក​មិន​បរិភោគ​សាច់ ហើយ​ញ៉ាំ​តែ​បន្លែ​។ ចំពោះ​នារី នឹង​អាចធ្វើ​ឲ្យ​រដូវ​មក​មិន​ប្រក្រតី​។ ដូចនេះ អ្នកនឹង​ងាយ​ចាស់​ជាខ្លាំង​ដោយ​មិនដឹង​ខ្លួន​។​

3.    នៅពេលដែល​ពោះវៀន​របស់​អ្នក​មិនមាន​ខ្លាញ់​បន្តិច​ចូលទៅ​ក្នុងនោះ វា​នឹង​ប្រែជា​ធ្វើការ​យឺត​។ ដូចនេះ អ្នកនឹង​ងាយ​ប្រឈមមុខ​នឹង​ជំងឺ​ទល់លាមក​ដោយ​មិនដឹង​ខ្លួន​។ ដូចនេះ អ្នក​គួរតែ​ពិសារ​សាច់​ខ្លះ ដោយ​មិនគួរ​បរិភោគ​តែ​បន្លែ​នោះទេ ទើប​អ្នក​អាច​ទទួលបាន​សារធាតុចិញ្ចឹម​បាន​គ្រប់គ្រាន់​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com