ជាតិ
ច្រកចូលកណ្តាលនៃគោបុរៈទីបីប្រាសាទបន្ទាយស្រីត្រូវបិទចូលទស្សនា
× សៀមរាប៖ ដោយពិនិត្យឃើញថា ច្រកចូលកណ្តាលខាងកើតនៃគោបុរៈទីបី នៅប្រាសាទបន្ទាយស្រី នឹងត្រូវបិទ ចាប់ពីថ្ងៃទី១០ ខែធ្នូ តទៅ។ នេះបើយោងតាមសេចក្តីជូនដំណឹង របស់អាជ្ញាធរជាតិអប្សរា។
គោលបំណងនៃការសម្រេចបិទច្រកនេះ តាមអាជ្ញាធរជាតិអប្សរា គឺដើម្បីថែរក្សា និងអភិរក្សផ្ទាំងសិលាចារឹកនៅលើស៊ុមទ្វារ ច្រកចូលកណ្តាលខាងកើតនៃគោបុរៈទីបី នៅប្រាសាទបន្ទាយស្រី ដែលបច្ចុប្បន្នទទួលរងនូវការគំរាមកំហែង ពីឥរិយាបថនៃការទស្សនារបស់ទេសចរមួយចំនួន។ ចំណែក ច្រកចូលសងខាងនៃគោបុរៈទីបីដដែល នឹងអនុញ្ញាតឱ្យប្រើប្រាស់ធម្មតា៕
© រក្សាសិទ្ធិដោយ thmeythmey.com