ពីនេះ ពីនោះ
កំណាព្យ៖ មិនដឹង​ហូប​អ្វី​?
09, Dec 2017 , 8:19 pm        
រូបភាព
ដោយ: ថ្មីៗ
​បទ កាកគតិ​

-​មិនដឹង​ហូប​អ្វី​ ​បន្លែ​សាច់​ត្រី​ ​ល្បី​មិនសូវ​ល្អ​
​មាន​ដាក់​គីមី​ ​មើលទៅ​ស្រ​ស់ស​ ​លាយ​លក់​តៗ​
​គួរ​ខ្លាចរអា​។​


 
-​មិនដឹង​ទិញ​អ្វី​ ​នេះ​ជាស​ម្តី​ ​ស្ត្រី​ពេល​ទៅ​ផ្សារ​
​ទិញ​សាច់ជ្រូក​គោ​ ​លោ​ដូច​គេ​ថា​ ​អ្នកលក់​នៅ​ផ្សារ​
​លួច​ដាក់​បូរ៉ា​ក់​។​
 
-​ប្រហុក​ផ្អក​ម៉ាំ​ ​បើតាម​ចំណាំ​ ​រុយ​រោម​មិន​អាក់​
​ស្រាប់តែ​ប្រែ​ស​ ​រុយ​លែង​ហ៊ាន​ស្ម័គ្រ​ ​ព្រោះតែ​បូរ៉ា​ក់​
​គេ​ដាក់​សាកសព​។​
 
-​កាហ្វេ​គុយទាវ​ ​បង្គារ​មឹក​ងាវ​ ​ស្ពៃ​ផ្ទី​ម្រះ​ត្រប់​
​សាច់ក្រក​ផ្អក​ផ្អាប់​ ​ឆ្អិន​ស្រាប់​វេច​ខ្ចប់​ ​គីមី​បង្កប់​
​ចប់​ហើយ​គ្រាប់​គ្នា​។​
 
-​អ្នកលក់​លែង​គិត​ ​ចាប់​បែកគំនិត​ ​លែង​គិត​កម្ម​ពៀរ​
​គិតតែ​ចំណេញ​ ​លក់​ចេញ​ជែង​គ្នា​ ​ពុក​ម៉ែ​មីងមា​
​ថ្ងៃក្រោយ​យ៉ាងណា​?
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com