បទយកការណ៍ / បទសម្ភាសន៍
សេដ្ឋកិច្ច
លោក ដួង តារា ចោល​ប្រាក់ខែ​ជិត​២​ពាន់​ដុល្លារ មក​បើក​អាជីវកម្ម តែ​លោ​កថា​រកស៊ី​មិន​ស្រួល​ឡើយ​
09, Dec 2017 , 8:59 pm        
រូបភាព
ដោយ:
 

​ភ្នំពេញ​៖ ក្នុង​វ័យ ២៩​ឆ្នាំ​លោក ដួង តារា ជា​សហគ្រិន​វ័យក្មេង​មួយរូប ដែល​ទើប​ចូលប្រឡូក​ក្នុង​អាជីវ​កម្មបាន ១​ឆ្នាំកន្លះ​។ កាល​នៅ​សិក្សា​លោក​បោះបង់​ជំនាញ​ព័ត៌មានវិទ្យា (IT) ត្រឹម​ឆ្នាំ​ទី​៣ ដោយសារតែ​ទទួលបាន​ការងារ​សម​រម្យ​។ លុះ​ធ្វើការ​បាន​ជាង ១០​ឆ្នាំ​ក្នុង​ផ្នែក​ម្ហូប​អារ​ហារ និង​ភេសជ្ជៈ ដែល​ប្រាក់ខែ​លោក​ក្នុងពេល​ចុងក្រោយ​ជិត ២​ពាន់​ដុល្លារ លោក តារា បាន​ចោល​ការងារ ដើម្បី​បើក​អាជីវកម្ម​កាហ្វេ​ចល័ត មុននឹង​ឈានដល់​បើក​ជា​ហាង​កាហ្វេ Mister Brew Coffee ដែលមាន​៣​សាខា​នាពេល​សព្វថ្ងៃ​។  លោក​ប្រាប់ថា ការសម្រេចចិត្ត​រកស៊ី​នៅពេលនោះ គឺជា​ពេល​សមស្រប ដោយ​លោក​មាន​បទពិសោធ ដើមទុន​ខ្លះ និង​ទំនាក់ទំនង​។ លើសពីនេះ លោក​បាន​សំឡឹងមើល​ទីផ្សារ​យ៉ាងច្បាស់ មុននឹង​ដើរចូល​ក្នុង​វិស័យ​មួយ​នេះ ទន្ទឹមគ្នា​នឹង​ចេះ​រក​ដៃគូ​សហការ​។ 
​ដើម្បី​ជ្រាប​ច្បាស់ សូម​ស្ដាប់​បទ​សម្ភាស​រវាង លោក ញ៉ុ​ង ហេង នៃ​សារព័ត៌មាន​ថ្មីៗ និង លោក ដួង តារា ដូចតទៅ​៖
 

 



Tag:
 កាហ្វេ​
  ដួង តារា​
  Startup Business
© រក្សាសិទ្ធិដោយ thmeythmey.com