ជាតិ
សង្គមជាតិ
សមត្ថកិច្ចឃាត់ខ្លួនជនល្មើសគ្រឿងញៀនជិត៧ពាន់នាក់ ក្នុងយុទ្ធនាការលើកទី២
× ក្នុងរយៈពេល ៥ខែ សមត្ថកិច្ចបានបង្ក្រាបការជួញដូរ និងប្រើប្រាស់គ្រឿងញៀន សរុប ៣២៣២ករណី និងឃាត់ខ្លួនមនុស្ស ៦៩៥៦នាក់ ។ នេះបើតាមរបាយការណ៍ អគ្គស្នងការដ្ឋាននគរបាលជាតិ ។
នគរបាលជាតិបន្តថា លទ្ធផលអនុវត្តច្បាប់ក្នុងយុទ្ធនាការលើកទី២ ចាប់ពីថ្ងៃទី១ ខែកក្កដា ដល់ថ្ងៃទី៣ ខែធ្នូ នេះ បានបង្ក្រាបអ្នកជួញដូរ រក្សាទុក និងផលិតកែច្នៃ មានចំនួន ២១២៦ករណី ដោយឃាត់ខ្លួនជនល្មើសបាន ៤០០៨នាក់។ រីឯអ្នកប្រើប្រាស់ ១១០៦ករណី ឃាត់ខ្លួន ២៩៤៨នាក់ ដោយក្នុងចំណោមនេះ មានជនបរទេស ៨៩នាក់ មាន១០សញ្ជាតិផងដែរ។
ចំពោះវត្ថុតាងដែលចាប់បាន មានសាធាតុញៀនគ្រប់ប្រភេទ ៤៩គីឡូក្រាម ថ្នាំញៀន៤៦,៥២ក្រាម និង១៤២២កញ្ចប់។ សម្ភារជនល្មើសរួមមាន រថយន្ត ១៩គ្រឿង ម៉ូតូ ៨៤០គ្រឿង ទូរសព្ទ ២១៥២គ្រឿង ជញ្ជីង ១២៣គ្រឿង និងអាវុធវែងខ្លី ៤ដើម។ ចំពោះចលនៈទ្រព្យ និងអចលនៈទ្រព្យ សមត្ថកិច្ចបានស្នើសុំតុលាការបង្កក ២ករណី ដែលទីតាំងចំនួន ៥កន្លែងទៀតផង។ នេះបើតាមរបាយការណ៍ស្នងការដ្ឋាននគរបាលជាតិ៕
Tag:
គ្រឿងញឿន
នគរបាលជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com