ជាតិ
បទយកការណ៍ / បទសម្ភាសន៍
វីដេអូ
ម​ត្តេ​យ្យ​សហគមន៍ បាន​ប្តូរ​របៀប​រស់នៅ​របស់​កុមារ​ជនជាតិដើម​ភាគតិច​
11, Dec 2017 , 1:34 pm        
រូបភាព
​រតនគិរី​៖ សា​លាម​ត្តេ​យ្យ​សិក្សា​សហគមន៍​ភូមិ​ណាយ ស្ថិតនៅ​ក្នុងភូមិ​ណាយ ឃុំ​ញ៉ា​ង ស្រុក​អណ្ដូង​មាស ខេត្តរតនគិរី​។ សា​លាម​ត្តេ​យ្យ​សហគមន៍​នា​តំបន់​ដាច់ស្រយាល​នេះ កំពុង​បង្រៀន​កុមារ​តូចៗ​អាយុ ៣​ឆ្នាំ រហូតដល់​៦​ឆ្នាំ ពី​២០-២៥​នាក់ ផ្តោតលើ​បញ្ហា​សុខភាព និង​សារសំខាន់​នៃ​ការអប់រំ​។ ក្នុង​រយៈពេល​ជិត ៣​ឆ្នាំនេះ ម​ត្តេ​យ្យ​សហគមន៍​នេះ បាន​ផ្លាស់ប្ដូរ​របៀប​រស់នៅរ​បស់​កុមារ​ជនជាតិដើម​ភាគតិច និង​ធ្វើ​ឲ្យ​កុមារ​មាន​ភាពក្លាហាន​ជាង​មុន​។​



​ម​ត្តេ​យ្យ​សិក្សា​សហគមន៍​នេះ ជា​ផ្នែក​មួយ​នៃ​ការអនុវត្ត​គម្រោង​រយៈពេល​៣​ឆ្នាំ របស់​អង្គការ​ភ្លែ​ន​អន្តរជាតិ និង​អង្គការ​ដៃគូ គាំទ្រ​ថវិកា​ដោយ​សហភាព​អឺរ៉ុប​។ ជិត​៣​ឆ្នាំ​មកនេះ គម្រោង​នេះ បាន​ជួយ​ដល់​កុមារ សរុប​ប្រមាណ​១​ពាន់​នាក់​។ ដោយឡែក​នៅ​ម​ត្តេ​យ្យ​សហគមន៍​នេះ កុមារ​ប្រមាណ​១០០​នាក់​បានទទួល ឱកាស​សិក្សា​រៀនសូត្រ មុន​ពួកគេ​ចូលរៀន​នៅ​បឋមសិក្សា​។​

​សូម​អញ្ជើញ​ទស្សនា​យកការណ៍​ដូចតទៅ​៖











Tag:
 ជនជាតិដើម​
 ​ កុមារ​
 ​ អប់រំ​
© រក្សាសិទ្ធិដោយ thmeythmey.com