ជាតិ
រថយន្ត
សង្គមជាតិ
លោក នី​ម ឆ្លៀតពេល​ទំនេរ​ច្នៃ​កង់​គ្រួសារ​យ៉ាង​ប្លែក ដើម្បី​ដាស់តឿន​យុវជន​
11, Dec 2017 , 8:26 pm        
រូបភាព
​លោក អៀ ហុក​នី​ម ជា​អ្នកជំនាញ​ផ្នែក​មេកា​និក​មួយរូប ដែល​បាន​ឆ្លៀតពេល​ទំនេរ​របស់​ខ្លួប​ន ច្នៃ​កង់​គ្រួសារ​យ៉ាង​។ លោក អៀ ហុក​នី​ម បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា លោក​ចំណាយពេល​មក​ច្នៃ​ចក្រយាន​គ្រួសារ​នេះ គឺ​ក្នុង​បំណង​ដាស់តឿន​យុវជន ឲ្យ​ចេះ​ឆ្លៀតពេល​ទំនេរ ធ្វើ​កិច្ចការងារ​ដែលមាន​ប្រយោជន៍សម្រាប់​ខ្លួនឯង គ្រួសារ និង​សង្គមជាតិ​។​



​លោក អៀ ហុក​នី​ម បាន​ចំណាយពេល​ទំនេរ​របស់​ខ្លួន រយៈពេល​ប្រមាណ​៣​សប្តាហ៍ ច្នៃ​កង់​មួយគ្រឿង ដែលមាន​កន្លែង​អង្គុយ​សម្រាប់​មនុស្ស​៣​នាក់​។ គាត់ បានដាក់​ឈ្មោះ​កង់​ដែល​ខ្លួន​ដំឡើង​ដ៏​ប្លែក​នេះ​ថា  «​ចក្រយាន​គ្រួសារ​ផលិត​នៅ​ប្រទេស​កម្ពុជា​»​។

​លោក ហុក​នី​ម ដែលមាន​ជំនាញ​ផ្នែក​មេកា​និក​ស្រាប់ បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា លោក​យក​ពេលទំនេរ មក​ច្នៃ​កង់​គ្រួសារ​នេះ គឺ​ដើម្បី​ដាស់តឿន​ស្មារតី​របស់​យុវជន កុំ​ឲ្យ​ទុកពេល​វេលា​ទំនេរ​ឲ្យ​កន្លង​ទៅដោយ​ឥតប្រយោជន៍ ឬ​យុវជន​ គួរតែ​យក​ពេលទំនេរ​ ទៅធ្វើ​កិច្ចការ​ណា​ដែល​អាច​នាំ​ឲ្យ​ខ្លួនគេ និង​សង្គម​អភិវឌ្ឍន៍ រីកចម្រើន​ទៅមុខ​។ លោក អៀ ហុក​នី​ម បញ្ជាក់បន្ថែម​ដូច្នេះ​៖«​ខ្ញុំ​ឃើញ​ក្មេងៗ​ឥឡូវ​ចំណាយពេល​ច្រើន អង្គុយ​មើល​អ៊ីនធឺណិត​នៅក្នុង​ហាង​កាហ្វេ​។ បើ​ពួកគេ ស្រាវជ្រាវ​កិច្ចការងារ​សាលា ឬ​កិច្ច​ការដែល​ទាក់ទង​នឹង​ការងារ​មិន​អី​ទេ ប៉ុន្តែ​មើល​អ៊ីនធឺណិត​មួយ​មុខ គ្មាន​ប្រយោជន៍​»​។​



​ចក្រយាន​គ្រួសារ​ពណ៌​ស​នេះ មាន​កង់ ចំនួន​៤ ដូចនឹង​រថយន្ត​ធុន​តូច​ដែរ និង​មាន​កន្លែង​អង្គុយ​សម្រាប់​មនុស្ស​៣​នាក់។ នៅ​ផ្នែក​ខាងក្រោយ​អង្គុយ​បាន​២​នាក់ និង​ខាងមុខ​សម្រាប់​ម្នាក់​(​ក្មេង​) មាន​ស៊ី​ផ្លេ ព្រមទាំង​កន្ត្រក​សម្រាប់​ដាក់​អ៊ី​វ៉ាន់​ផង​។ 

​មាន​អាយុ​៤៩​ឆ្នាំ លោក ហុក​នី​ម​ ឲ្យ​ដឹង​ទៀតថា ក្រៅពី​កង់ លោក​ក៏​ធ្លាប់បាន​រថយន្ត និង​ម៉ូតូ​ផងដែរ​។ ដោយឡែក​សម្រាប់​«ចក្រយាន​គ្រួសារ​ផលិត​នៅ​ប្រទេស​កម្ពុជា»​នេះ លោក​ក៏​​​លក់​ផងដែរ ប្រសិនបើ​មាន​អ្នកបញ្ជា​ទិញ​។ ក្នុង​មួយគ្រឿង ​មានតម្លៃ​ចាប់ពី​៣០០​ដុល្លារ​អាមេរិក អាស្រ័យ​លើ​គ្រឿង​ផ្គុំ ដែល​គ្រឿង​ខ្លះ​ជា​គ្រឿង​ថ្មី និង​ត្រូវ​ទិញ​ពី​ប្រទេស​ថៃ ឬ​ប្រទេស​ជប៉ុន​។ នេះ​បើតាម​លោក នី​ម​ ដដែល មុននឹងលោក​បញ្ជាក់ថា ​តម្លៃ​ច្នៃ​ចក្រយាន​គ្រួសារ​នេះ ក៏​ផ្អែកលើ​គុណភាព សោភ័ណភាព និង​គំនិត​ច្នៃប្រឌិត​របស់ខ្លួន​ដែរ​៕










Tag:
 អៀ ហុក​នី​ម​
 ​ កង់​គ្រួសារ​
 ​ យុវជន​
© រក្សាសិទ្ធិដោយ thmeythmey.com