កីឡាជាតិ
ជាតិ
កែវ សុខផេង ទៅរួមក្រុមនៃលីកកំពូលម៉ាឡេស៊ី ក្រោយផុតកិច្ចសន្យាជាមួយភ្នំពេញក្រោន
×
ខ្សែប្រយុទ្ធរបស់ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា កែវ សុខផេង បានផ្លាស់ពីភ្នំពេញក្រោនទៅចូលរួមជាមួយក្រុម PKNP FC (Perbadanan Kemajuan Negeri Perak Football Club) នៃលីកកំពូលម៉ាឡេស៊ី ដោយចុះកិច្ចសន្យារយៈពេល១រដូវកាល។
ក្រោយកិច្ចសន្យាជាមួយភ្នំពេញក្រោនបានបញ្ចប់ កែវ សុខផេង ដែលមានវ័យ២៥ឆ្នាំ ត្រូវបានក្លិបទើបបង្កើតបានរយៈពេល២ឆ្នាំ ពោលគឺកាលពីឆ្នាំ២០១៥ ហើយអាចឈានទៅលេងក្នុងលីកកំពូលម៉ាឡេស៊ី សម្រេចនាំរូបគេទៅរួមក្រុម។
ក្រៅពី កែវ សុខផេង មានមិត្តិរួមជាតិម្នាក់ទៀតគឺ ធារី ចន្ថាប៊ីន (ឈ្មោះពេញ Thierry Chantha Bin) ខ្សែបម្រើខ្មែរ-បារាំង
ក៏បានចុះកិច្ចសន្យាលេងឲ្យក្លិប Terengganu FA សម្រាប់រដូវកាលឆ្នាំ ២០១៨/២០១៩ ក្របខណ្ឌលីកកំពូលម៉ាឡេស៊ី (Malaysia Super League) នេះដែរកាលពីពេលថ្មីៗនេះ៕
Tag:
បាល់ទាត់
កែវ សុខផេង
PKNP FC
© រក្សាសិទ្ធិដោយ thmeythmey.com