ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
អត្ថបទពាណិជ្ជកម្ម
AIESEC សហការជាមួយ Smart Axiata បើកសន្និសីតកាសែតស្តីពី យុវជននៃគោលដៅពិភពលោក និងឯកអគ្គរដ្ឋទូតSmart
12, Dec 2017 ,
3:58 pm
រូបភាព
×
ដោយ:
រាជធានីភ្នំពេញ៖ កាលពីពេលថ្មីៗនេះ AIESEC សហការជាមួយ Smart Axiata បានបើកសន្និសីតកាសែតស្តីអំពី យុវជននៃគោលដៅពិភពលោក និងឯកអគ្គរដ្ឋទូតSmart។
AIESEC គឺជាអង្គការយុវជនមួយ ដែលឈានមុខគេនៅទូទាំងពិភពលោក ហើយអ្វីដែល AIESEC ផ្តោតសំខាន់គឺការអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំរបស់យុវជនតាមរយៈកម្មវិធីExchange ។
AIESEC បានធ្វើការសហការជាមួយ Smart Axiata ច្រើនឆ្នាំមកហើយក្នុងការបង្កើតកម្មវិធីនេះ ដើម្បីផ្តល់ឱកាសនិងការអភិវឌ្ឍន៍ដល់យុវជនកម្ពុជា ឲ្យទទួលបាននូវបទពិសោធន៍ជាច្រើន នៅពេលដែលពួកគេបានចេញទៅធ្វើការស្ម័គ្រចិត្តនៅតាមប្រទេសផ្សេងៗ។ ហើយតាមរយៈកម្មវិធីដែល AIESEC បានរៀបចំនេះផងដែរ យើងឃើញថាពួកគេបានរៀនសូត្របានច្រើនពីការស្ម័គ្រចិត្តនេះ។
គួរបញ្ជាក់ផងដែរថា មានឯកអគ្គរដ្ឋទូតរបស់យើងចំនួន១៨រូប នឹងត្រូវបានធ្វើការជ្រើសរើស សម្រាប់គម្រោងសង្គមដែលទាក់ទងទៅនឹងគោលដៅអភិវឌ្ឍ ដែលប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ ហើយអ្នកតំណាងទាំង១៨រូបនេះត្រូវបានបែងចែក ទៅតាមប្រទេសនានារយៈពេល៦សប្តាហ៍ ដែលក្នុងនោះមានដូចជា៖ ប្រទេសថៃចំនួន៧រូប, ប្រទេសវៀតណាមចំនួន៤រូប, ប្រទេសម៉ាឡេស៊ីចំនួន៤រូប, និង២រូបទៀតទៅកាន់ប្រទេសឥណ្ឌូនេស៊ី។ ហើយអ្វីៗទាំងអស់ត្រូវបានផ្តល់ដោយក្រុមហ៊ុនSmart ទាំងអស់។
ដើម្បីចូលរួមក្នុងកម្មវិធីនេះ អ្នកដាក់ពាក្យស្នើសុំទាំងអស់តម្រូវឲ្យ៖
ដំណាក់កាលទី១៖ ថតជាខ្សែវីដេអូនិយាយអំពីSDG ដែលពួកគេចូលចិត្តបំផុត និងការប្តេជ្ញាចិត្តរបស់ពួកគេអាចធ្វើបាន កម្រិតណាក្នុងគោលដៅមួយនេះ ទាំងដែលពួកគេស្ថិតក្នុងវ័យជាយុវជន។ គោលបំណងរបស់យើងគឺដើម្បីធានាថាអ្នកដែលដាក់ពាក្យស្នើសុំទាំងអស់ដឹងពីអ្វីដែលជា SDGs និងយល់រាល់សកម្មភាពតូចៗប្រចាំថ្ងៃ។
ដំណាក់កាលទី២៖ គឺចែករំលែក ឫចែកចាយវីដេអូរបស់ពួកគេទៅកាន់មិត្តភក្ដិ ដើម្បីផ្សព្វផ្សាយទៅដល់យុវជនដទៃទៀតអំពីការអប់រំរបស់ពួកគេ។
ចំណាំ៖ ឯកអគ្គរដ្ឋទូតទាំងអស់ដែលត្រូវបានជ្រើសរើស គឺដោយផ្អែកលើចំនួនLike និង Share ដែលទទួលបានច្រើនជាងគេ។
អ្វីដែលយើងរំពឹងទុកនោះគឺ តាមរយៈឯកអគ្គរដ្ឋទូតអស់យើងសង្ឃឹមថា ពួកគេមិនត្រឹមតែទទួលបានការយល់ដឹងពីវប្បធម៌ថ្មីប៉ុណ្ណោះទេ ប៉ុន្តែពួកគេអាចទាំងនាំមកនូវចំណេះដឹងនិងការច្នៃប្រឌិតថ្មីៗពីខាងក្រៅប្រទេស ដើម្បីអនុវត្តន៍នៅក្នុងសង្គមរបស់ពួកគេផ្ទាល់ក្នុងការកសាងប្រទេសកម្ពុជាឱ្យកាន់តែប្រសើរ និងរីកចម្រើនទៅមុខថែមមួយកម្រិតទៀត។
តាមរយៈកម្មវិធីនេះ បើលោកអ្នកចាប់អារម្មណ៍អាចអានព័ត៌មានលម្អិតតាមរយៈ
www.aiesec.org
ឫក៏ចូលទៅកាន់ហ្វេសប៊ុកផេក
https://www.facebook.com/AIESECinCambodia/
(អត្ថបទពាណិជ្ជកម្ម)
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
5 ថ្ងៃ
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
2 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
3 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
4 ថ្ងៃ
ប្រធានសហគមន៍ទេសចរណ៍កំពង់ភ្លុក ស្នើអាជ្ញាធរស្ដារព្រែកឱ្យបានជ្រៅ ដើម្បីទាក់ទាញភ្ញៀវថែមទ ...
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម