ពីនេះ ពីនោះ
រវាង​ពាក្យ «​វិជ្ជុ​»​និង​«​វិទ្យុ​»​ខុសគ្នា​ដូចម្តេច​?
14, Dec 2017 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​មនុស្ស​ទូទៅ​ពិតជា​ធ្លាប់​បានឮ​ពាក្យ «​វិទ្យុ​» និង​ដឹង​ពី​អត្ថន័យ​របស់​វា​រួចជាស្រេច​ហើយ ប៉ុន្តែ​សាធារណជន​ខ្លះ​មិនសូវ​ឮ​ពាក្យ «​វិជ្ជុ​» ថា​មាន​អត្ថន័យ ហើយ​របៀប​ប្រើប្រាស់​យ៉ាងណាទេ​។ រវាង​ពាក្យ​ទាំងពីរ គឺ​មានតែ​ពាក្យ​«​វិទ្យុ​»​តែប៉ុណ្ណោះ​ដែល​បាន​ធ្លាប់​ឮ​ញឹកញាប់ ជាង​ពាក្យ «​វិជ្ជុ​» ទៅទៀត ។ តាម​វចនានុក្រម​សម្តេចព្រះសង្ឃរាជ ជួន ណាត​បាន​ឲ្យ​និយមន័យ​ខុសគ្នា​រវាង​ពាក្យ​ទាំងពីរ​នេះ​ថា​៖



​ពាក្យ «​វិជ្ជុ​» មានន័យថា ជា​ផ្លេកបន្ទោរ ដែលមាន​ពន្លឺ​ផ្លេក​ចេញ​ជា​ខ្សែ​ភ្លែតៗ ឬ​ដាល​ច្រ​វ៉ា​ត់​ឯអាកាស ផ្លេកបន្ទោរ​ដែល​បញ្ចេញ​ពន្លឺ​ព្រិចៗ​ព្រើតៗ​រឿយៗ ក្នុង​វេលា​ភ្លៀង​ច្រើន ឃើញច្បាស់​នៅពេល​យប់ ឬ​មហារីក​(​ហៅថា ស្វា​ញាក់​ចិ​ញើ​ម​ក៏បាន​)​។​

​ចំណែកឯ​ពាក្យ «​វិទ្យុ​»​ខ្មែរ​យើង​កែសម្រួល​ពី​ពាក្យ​បារាំង​ថា Radio ដើម្បី​ឲ្យ​ងាយស្រួល​ក្នុងការ​និយាយ​។ ពាក្យ «​វិទ្យុ​» បើ​ប្រើ​ជា​បុព្វបទ​គឺជា​ការបញ្ចេញ​រស្មី ឬ កាំរស្មី​X និង​សម្រាប់​ទាក់ទង​តាម​រលកធាតុអាកាស និង​សម្រាប់​ប្រើ​ជាអាទិ​សង្កេត​នៃ​ពាក្យ​ថា វិទ្យុទូរទស្សន៍ វិទ្យុទូរលេខ វិទ្យុទូរសព្ទ វិទ្យុ​សំឡេង​។ អាច​ហៅ​កាត់​ខ្លី​យកតែ​ពាក្យ «​វិទ្យុ​»​ៗ​ក៏បាន​។ វិទ្យុ​សម្រាប់​ផ្សាយ​សំឡេង​ផ្ទាល់​ដែល​យើង​និយាយ​ចេញ​ដែល​ធ្វើ​ឲ្យ​មនុស្ស​គ្រប់គ្នា​បាន​ស្តាប់​ឭ​និង​អាច​ឆ្លងឆ្លើយ​គ្នា​ផងដែរ​។ ឧទាហរណ៍​៖ សូរសព្ទ​ប្រកាស​ដំណឹង​ចេញ​តាម​វិទ្យុ​ថា​ប្រជាជន​គ្រប់រូប​ត្រូវតែ​ប្រុងប្រយ័ត្ន​ជំងឺផ្តាសាយបក្សី​៕



Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com