អត្ថបទពាណិជ្ជកម្ម
សហគ្រិន​កម្ពុជា និង​ម៉ាឡេស៊ី ចាប់ដៃគ្នា​បោះទុន​ជាង ៣០​លាន​ដុល្លារ​បង្កើត​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​ធំ​មួយ​នៅ​កម្ពុជា​
13, Dec 2017 , 10:50 am        
រូបភាព
ដោយ:
​រាជធានី​ភ្នំពេញ​៖ សហគ្រិន​កម្ពុជា​លោក​នួន អក ជា​អគ្គនាយក​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ Blue Sky និង​ស្ថាបនិក​វិទ្យាស្ថាន​សិក្សា​ភាពជោគជ័យ​(Success Academy)​បាន​ចុះ​កិច្ចសហប្រតិបត្តិការ​រួម​គ្នា ជាមួយ​សេដ្ឋី​វ័យក្មេង​របស់​ម៉ាឡេស៊ី លោក Jonathan Quek អគ្គនាយក​ក្រុមហ៊ុន OWNERS CIRCLE និង ក្រុមហ៊ុន Siliver Malaysia ។​
 
​បោះទុន​វិនិយោគ​ជាង ៣០​លាន​ដុល្លារ បង្កើត​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​ធំ​មួយ​នៅ​កម្ពុជា លើ​គម្រោង​សង់ផ្ទះ​មានគុណ​ភាពល្អ និង​តម្លៃ​សមរម្យ​។ នេះ​បើតាម​ការបញ្ជាក់​ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ព្រឹក​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១៧ នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ បាន​ឲ្យ​ដឹងថា សហគ្រិន​ទាំងពីរ​រូប​ខាងលើនេះ​បាន បោះទុន​វិនិយោគ​ជាង ៣០​លាន​ដុល្លារ បង្កើត​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​ធំ​មួយ​នៅ​កម្ពុជា លើ​គម្រោង​សង់ផ្ទះ​មានគុណ​ភាពល្អ និង​តម្លៃ​សមរម្យ​។​



​លោក​នួន អក តំណាង​ឲ្យ​ក្រុមហ៊ុន​កម្ពុជា មានប្រសាសន៍ថា​៖«​យើង​បាន​ចុះ​កិច្ចសហប្រតិបត្តិការ​រួម​គ្នា​ជាមួយ​ភាគី​ម៉ាឡេស៊ី មាន​លោក Jonathan Quek ជា​ដៃគូ​សហការ ដើម្បី​បង្កើត​ក្រុមហ៊ុន​អភិឌ្ឍន៍​អចលនទ្រព្យ​ធំ​មួយ​នៅ​កម្ពុជា មាន​ឈ្មោះថា BabayLon Development ក្រោម​ទុនវិនិយោគ​ជាង ៣០​លាន​ដុល្លារ​អាមេរិក  និង​ឈានដល់​ការចុះ​ផ្សារ​ហ៊ុន​អន្តរជាតិ​នៅ​ទីក្រុង​ហុងកុង និង​ប្រទេស​សិ​ង្ហា​បុរី​ផងដែរ​។ លោក​ក៏បាន​បន្ថែមទៀតថា ក្រោយពី​សហការ​បង្កើត​ក្រុមហ៊ុន​រួច និង​មាន​ការសហកា​គ្នា​រវាង​ក្រុមហ៊ុន អភិវឌ្ឍន៍​អចលនទ្រព្យ​ដ៏​ល្បី​មួយទៀត​នៅ​ម៉ាឡេស៊ី ដែលមាន​បទពិសោធន៍​ជាង​៤២​ឆ្នាំ លើ​វិស័យ​អភិវឌ្ឍន៍​វិស័យ​អចលនទ្រព្យ​។ ការសហការ​គ្នា​នេះ និង​នាំមក​នូវ​អ្នកជំនាញ បច្ចេកវិទ្យា​ទំនើប និង​ដើមទុន​វិនិយោគ​ដ៏​ច្រើន​ផងដែរ មក​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​។​

​បន្ថែម​ពីលើ​នេះ លោក Jonathan Quek បាន​បញ្ជាក់ថា​៖« ការចុះ​កិច្ចសហប្រតិបត្តិការ​បង្កើត​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ BabayLon Development ក្នុង​គោលបំណង​សាងសង់​ផ្ទះ​ជា​លក្ខណៈ​វិឡា និង​បុរី មានតម្លៃ​សមរម្យ និង​មានគុណ​ភាពល្អ សម្រាប់​ពលរដ្ឋ​កម្ពុ​ជាមាន​កម្រិតជីវភាព​មធ្យម ដែលមាន​ទីតាំង​ស្ថិតនៅ​ជាយ​ទីក្រុង​ភ្នំពេញ​។ ស្រប​ពេលដែល​សេដ្ឋកិច្ចកម្ពុជា​កំពុងមាន​ការរីកចម្រើន​ខ្លាំង និង​មាន​តម្រូវការ​ខ្ពស់​នៃ​វិស័យ​អភិវឌ្ឍន៍​អចលនទ្រព្យ​។​

​ស្របពេល​គ្នា​នេះ លោក​និង​ប្រមូល​ដើមទុន និង​ធនធាន ដើម្បី​បង្កើត​ទីក្រុង​រណប​មួយទៀត​នៅ​កម្ពុជា ជាមួយ​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​ដ៏​ល្បី​របស់​ម៉ាឡេស៊ី ដែល​ធ្លាប់​បានទទួល​ពានរង្វាន់​ក្រុមហ៊ុន​ឆ្នើម​ប្រចាំឆ្នាំ របស់​ម៉ាឡេស៊ី​ផងដែរ​។​
  
​លោក​នួន អក បាន​បន្ថែមទៀតថា​៖ ក្រៅពី​កិច្ច​សហប្រតិបត្តិ​បង្កើត​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​នេះ លោក​ក៏បាន​លក់​ភាគហ៊ុន​៥០​ភាគរយ នៃ​ស្ថាប័ន​វិទ្យាស្ថាន​ភាពជោគជ័យ​(Success Academy) ទៅ​ឲ្យ​ភាគី​ម៉ាឡេស៊ី ដើម្បី​យក​កម្មវិធី​បណ្តុះបណ្តាល​នេះ ទៅកាន់​បណ្តា​ប្រទេស​នានា​លើ​ពិភពលោក មិន​ត្រឹមតែ​នៅ​កម្ពុជា​នោះទេ​។ ហើយ​លោក​មាន​មោទនភាព​ខ្លាំង ចំពោះ​មុខមាត់​កម្ពុជា​លេចឡើង​នៅ​ឆាក​អន្តរជាតិ តាមរយៈ​កម្មវិធី​បណ្តុះ​បណ្តា​នេះ​។​



​ជាមួយគ្នានេះដែរ ខាង​ភាគី​ម៉ាឡេស៊ី ក៏បាន​លក់​ភាគហ៊ុន​៥០​ភាគរយ​នៃ​ក្រុមហ៊ុន OWNERS CIRCLE  មក​ឲ្យ​សហគ្រិន​កម្ពុជា​ផងដែរ​។ OWNERS CIRCLE ជា​ប្រព័ន្ធ​អាជីវកម្ម​ថ្មី​មួយ ជួយ​ដល់​សហគ្រិន​ដែលមាន​ស្រាប់ ក្នុងការ​ប្រមូល​ដើមទុន បំពាក់​ផ្នែក​បច្ចេកវិទ្យា និង​ធនធានមនុស្ស សម្រាប់​ពង្រីក​អាជីវកម្ម​បន្ថែម​។ ហើយ​នៅ​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០១៨​ខាងមុខនេះ និង​ដាក់​ដំណើរការ​ការិយាល័យ​ដំបូង​នៅ​កម្ពុជា​ផងដែរ​។​

​សូមបញ្ជាក់ថា គម្រោង​អភិវឌ្ឍន៍​អចលនទ្រព្យ​ក្រុមហ៊ុន BabayLon Development ក្រោម​កិច្ចសហប្រតិបត្តិការ​រ​វាង​ភាគី​ទាំងពីរ​នេះ និង​ចាប់ផ្តើម​ដំណើរការ​នៅ​ខែមករា ឆ្នាំ​២០១៨​ដ៏​ខ្លី​ខាងមុខនេះ​។ BabayLon Development និង​ផ្តោត​សំខាន់​លើ​ការសាងសង់​ផ្ទះ​វីឡា ឬ​បុរី​មានតម្លៃ​សមរម្យ មាន​គុ​ភាពល្អ​មាន​ទីតាំង​ស្ថិតនៅ​ជាយក្រុង​ភ្នំពេញ ក្រោម​ទុនវិនិយោគ ជាង​៣០​លាន​ដុល្លារ​អាមេរិក​៕

(​អត្ថបទ​ពាណិជ្ជកម្ម​)



© រក្សាសិទ្ធិដោយ thmeythmey.com