អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន Cam Accounting &Tax Service ចូលជាសមាជិក Kreston ដែលមានបណ្ដាញ១១៣ប្រទេស
× ភ្នំពេញ៖ Kreston ដែលជាបណ្ដាញផ្នែកគណនេយ្យធំបំផុតទី១២ របស់ពិភពលោក បានពង្រីកខ្លួនមកដល់កម្ពុជា តាមរយៈការបញ្ចូលសមាជិកថ្មីរបស់ខ្លួន គឺក្រុមហ៊ុនក្នុងស្រុក Cam Accounting & Tax Service ទៅក្នុងបណ្ដាណដ៏ធំរបស់ខ្លួន។
បង្កើតឡើងក្នុងឆ្នាំ ២០១៦ Cam Accounting & Tax Service មានផ្ដល់សេវាសវនកម្ម គណនេយ្យ ពន្ធ និងសេវាប្រឹក្សាយោបល់លើផ្នែកជាច្រើន ដូចជា ធានារ៉ាប់រង ដឹកជញ្ជូន វាយនភណ្ឌ សំណង់ អចលនទ្រព្យ បដិសណ្ឋារកិច្ច។ ទាក់ទងការសម្រេចចិត្តចូលក្នុងបណ្ដាញ Kreston លោក គាត ហេង ដែលជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនមួយនេះ មានប្រសាសន៍ដូច្នេះថា៖«យើងរីករាយខ្លាំងណាស់ ដែលបានក្លាយជាសមាជិក Kreston អន្តរជាតិ។ យើងប្រឹងប្រែងឲ្យក្លាយជាក្រុមហ៊ុនល្អឥតខ្ចោះ ហើយយើងនឹងធ្វើការជាមួយសមាជិកសកល ខណៈពេលការផ្ដល់សេវាកម្ម ក្នុងជួរជាមួយតម្លៃ គុណភាព និងស្ដង់ដារអន្តរជាតិរបស់ Kreston»។
Kreston ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៧១ ដែលបច្ចុប្បន្នវាគឺជាបណ្ដាញគណនេយ្យធំបំផុតទី១២ របស់ពិភពលោក។ បណ្ដាញនេះ មានអ្នកវិជ្ជាជីវៈច្រើនជាង ២៣,០០០នាក់ និងប្រតិបត្តិការក្នុងក្រុមហ៊ុន ១៨០ ក្នុង ១១៣ប្រទេស៕
អត្ថបទ៖ ពាណិជ្ជកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com