ពីនេះ ពីនោះ
ព័ត៍មានសុខភាព
វិធី​ពីរ​យ៉ាង​ដែល​អ្នក​អាច​សម្អាត​ជាតិពុល​ពី​ក្នុង​បន្លែ និង​ផ្លែឈើ​បាន​
14, Dec 2017 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​មនុស្ស​យើង​ភាគច្រើន​គឺ​មិន​បានដឹង​ច្បាស់​ថា បន្លែ និង​ផ្លែឈើ​ដែល​ពួកគេ​ញ៉ាំ​មាន​ជាតិពុល​ខ្លាំ​ក្លា​ប៉ុណ្ណា​ទេ គ្រាន់តែ​ដឹងថា​វា​មាន​ប៉ុណ្ណោះ​។ អ្នកខ្លះ​ក៏​ចេះតែ​បណ្តោយ​ខ្លួន​ទៅ​ព្រោះ​មិនដឹង​ធ្វើយ៉ាងណា​ដើម្បី​កំចាត់​ជាតិពុល​ដែលមាន​ក្នុង​បន្លែ និង​ផ្លែឈើ​។ ជាតិពុល​ដែល​តែងតែមាន​នោះ​គឺជា​សារធាតុ​សម្លាប់​សត្វល្អិត​ដែល​គេ​ប្រើ​ដើម្បី​ជួយ​ឲ្យ​បន្លែ និង​ផ្លែឈើ​ទាំងនោះ​មាន​ផល​ល្អ ប៉ុន្តែ​បើសិនជា​យើង​ញ៉ាំ​ទាំង​សារធាតុ​នេះ​ទៀត វា​នឹងធ្វើ​ឲ្យ​ជាតិពុល​កើនឡើង​ក្នុង​រាងកាយ​កាន់តែច្រើន​ទៅៗ​។​



​ដូច្នេះ​តើ​គួរ​ធ្វើ​បែបណា​ទើប​ធានាបាន​ថា អាច​លាង​សម្អាត​ជាតិពុល​ទាំងនេះ​ចេញពី​បន្លែ និង​ផ្លែឈើ​បាន ហើយ​អាច​ទទួលទាន​វា​ដោយ​សុវត្ថិភាព​បាន ក្រៅពី​លាង​សម្អាត​ធម្មតាៗ​?

​ប្រើ​ទឹកខ្មេះ
​វិធីសាស្ត្រ​លាង​សម្អាត​ជាតិពុល​ចេញពី​បន្លែ និង​ផ្លែឈើ យក​ល្អ​គួរតែ​ប្រើប្រាស់​ទឹកខ្មេះ ហើយ​ទឹកខ្មេះ​ដែល​ល្អ និង​និយម​ប្រើ​គឺ​ទឹកខ្មេះ​ផ្លែ​ប៉ោម​តែម្តង​។​
•    ចូរ​ប្រើ​ទឹកខ្មេះ​ផ្លែ​ប៉ោម​មួយ​ស្លាបព្រា​បាយ​ចាក់​ក្នុង​ចាន​ធំ​មួយ​ដែឡមាន​បន្លែ និង​ផ្លែឈើ​ដែល​ញ៉ាំ ហើយ​លាយ​វា​ឲ្យ​សព្វ​ល្អ​
•    ទុកចោល​យ៉ាងហោចណា់ស ២០​នាទី​ទៅ​កន្លះ​ម៉ោង​
•    លាង​សម្អាត​បន្លែ ឬ​ផ្លែឈើ​ទាំងនោះ​ជាមួយ​ទឹក​សារជាថ្មី​ជាការ​ស្រេច​

​ទឹកអំបិល​

​បើសិនជា​អ្នករក​ទឹកខ្មេះ​ផ្លែ​ប៉ោម​មិន​បានទេ អ្នក​ក៏​អាច​ប្រើ​វិធី​ងាយស្រួល​ម​យ​យ​ទៀត​បាន​ដែរនោះ​គឺជា​ការប្រើ​ទឹកអំបិល​។​
•    ចូរ​លាយ​អំបិល​ពីរ​ស្លាបព្រា​កាហ្វេ​ចូលទៅក្នុង​ទឹក​ក្តៅ​ឧណ្ហៗ​បួន​ពែង​
•    ចូរ​ដាក់​បន្លែ និង​ផ្លែឈើ​ក្នុងនោះ​ហើយ​លាយ​ឲ្យ​សប់​ល្អ និង​ទុកចោល​យ៉ាងហោចណាស់ ៣០​នាទី​
•    លាង​សម្អាត​វិញ​ជាមួយ​ទឹក​ត្រជាក់ ជាការ​ស្រេច​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com