អត្ថបទពាណិជ្ជកម្ម
គ្រាន់តែញ្ញាំទឹកជំនួយអ្វីខ្លះដល់សក់?
14, Dec 2017 , 11:54 am        
រូបភាព
ដោយ:
​រាជធានី​ភ្នំពេញ​៖ ការថែរក្សា​សក់​គឺជា​ការចាំបាច់​បំផុត​មិន​ថា​ស្ត្រី​ឫ​បុរស​ឡើយ ព្រោះ​វា​ជា​គ្រឿង​លើក​សម្រស់​មួយផ្នែក​របស់​មនុស្ស​យើង​។ ខាងក្រោម​នេះ​គឺជា​គន្លឹះ​ខ្លះៗ​ដែល​អ្នក​គួរ​ធ្វើ​ដើម្បី​បាន​សក់​ស្អាត​ទាំង​ក្រៅ នឹង​ភាពរឹងមាំ​ពី​ក្នុង​សក់​តែម្ដង​៖
 
•​   ញ្ញាំ​ទឹក​ឲ្យ​បាន​ច្រើន​៖  ជាការ​ពិតណាស់​ការ​ញ៉ាំ​ទឹកបាន​ច្រើន វា​មិន​ត្រឹម​តែមាន​សារៈសំខាន់​សម្រាប់​សុខភាព​នោះទេ តែ​វា​ក៏​ជួយ​ដល់​សក់​យើង​ឲ្យ​កាន់តែ​រឹងមាំ មាន​សំណើម និង​លូតលាស់​បានល្អ​ផងដែរ​។​


 
•​    ​ត្រូវ​កក់សក់​២ ឬ ៣ ថ្ងៃ​ម្ដង​៖ ការ​កក់សក់​ដែល​ទុក​រយៈពេល​២​ទៅ​៣​ថ្ងៃ​បែបនេះ និង​ជួយ​ឲ្យ​សក់​អ្នក​អាច​ផលិត​ជាតិ​ប្រេង​បានល្អ​ដោយ​ខ្លួនឯង​។


 
•​    ​កុំ​ភ្លេច​ក្រែ​ម​បន្ទន់​សក់​ឲ្យ​សោះ​៖ អ្នក​គួរតែ​ប្រើប្រាស់​ក្រែ​ម​បន្ទន់​សក់​បន្ថែម​ក្រោយពេល​កក់សក់​រួច ជាពិសេស​សម្រាប់​អ្នក​ដែលមាន​សក់​ស្ងួត​ខ្លាំង​។​


 
•​    ​ប្រើ​ផលិតផល​ការពារ​សក់ មុន​ចង់​ធ្វើ​ម៉ូត​សក់​៖ មុននឹង​អ្នកយក​គ្រឿង​ដែលមាន​កម្តៅ​មក​កៀប​លើ​សក់​អ្នក អ្នក​គួរប្រើ​ផលិតផល​ដែល​អាច​ការពារ​សក់រ​បស់​អ្នក​បាន​ពី​កម្តៅភ្លើង​ទាំងអស់នោះ​។



​សរុបមក វិធី​ងាយៗ​ខាងលើនេះ​ប្រហែលជា​មិន​ពិបាក​សម្រាប់​អ្នក​ទាំងអស់គ្នា​នោះទេ ព្រោះ​វា​ក៏​ជា​សកម្មភាព​ដែល​អ្នក​ធ្លាប់​ធ្វើជា​រៀងរាល់ថ្ងៃ​ដែរ គ្រាន់តែ​មិនសូវ​ទទួលបាន​ផល​ល្អ ចំណុច​នេះ​វា​អាចមកពី​អ្នក​ទាំងអស់គ្នា​មិនបាន​ជ្រើសរើស​ផលិតផល​ដែល​ល្អ និង​ត្រឹមត្រូវ​មកប្រើប្រាស់​ក៏​ថា​បាន​។​

​ដូច្នេះ គេហទំព័រ​សារព័ត៌មាន​ថ្មីៗ​សូម​ណែនាំ​នូវ​ផលិតផល​សាប៊ូ​សម្រាប់​សក់​មួយ​ប្រភេទ ដែល​លោកអ្នក​អាច​ជឿ​ទុកចិត្តបាន​គឺ​ផលិតផល Schwarzkopf Professional ដែលជា​ផលិតផល​នាំចូល​ពី​ប្រទេស​អាល្លឺម៉ង់​។ មាន​អតិថិជន​ជាច្រើន​បានទទួល​ស្គា​ល់ពី​គុណភាព​នៃ​ផលិតផល​នេះ ដោយ​ឃើញ​ពី​គុណភាព និង​លទ្ធិ​ផល​ដ៏​ល្អ​ត្រឡប់មកវិញ​បន្ទាប់ពី​ប្រើប្រាស់​រួច​។​


   
​បញ្ជាក់​៖ មាន​ផលិតផល​រាប់រយ​មុខ​ទៀត​នៅក្នុង​ហាង​បើ​លោកអ្នក​ចាប់អារម្មណ៍ អាច​ស្វែងរក​ផលិតផល Schwarzkopf Professional នេះ​បាន​តាមរយៈ​ក្រុមហ៊ុន Serge Comtesse Co.,Ltd ព្រោះ​មានតែ​ក្រុមហ៊ុន​នេះ​មួយគត់​នៅ​កម្ពុជា ដែល​ទទួលបាន​សិទ្ធ​លក់​និង​ចែកចាយ​ស្របច្បាប់​។ ដូច្នេះ បើ​ចង់បាន​ផលិតផល​ពិត​១០០​ភាគរយ អា​ចរក​ទិញ​បាន​តាម​អាសយដ្ឋាន​ផ្លូវ​លេខ​២១E0, ផ្លូវ​លេខ​១៣៦ កែង​ផ្លូវ​៤៩, សង្កាត់​ផ្សារ​ថ្មី​III, ខណ្ឌដូនពេញ​, រាជធានី​ភ្នំពេញ​។​
 
​ព័ត៌មាន​លម្អិត​សូម​ទាក់ទង​ទៅកាន់​(៨៥៥)២៣ ៩៦៦ ២៦៣ / (៨៥៥) ២៣ ៦៣ ០០ ៧៣៣.
Facebook : schwarzkopf professional cambodia






(​អត្ថបទ​ពាណិជ្ជកម្ម​)




© រក្សាសិទ្ធិដោយ thmeythmey.com