ពីនេះ ពីនោះ
«​ជំរៅ​»​និង​«​ជម្រៅ​»​ជា​ព្យាង្គ​រាយ ឬ​ព្យាង្គ​តម្រួត​?
16, Dec 2017 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​សាធារណជន​និយម​សរសេរ ពាក្យ «​ជំរៅ​»​ជា​ព្យាង្គ​រាយ ការពិត​សាធារណជន​គួរ​បែរមក​សរសេរ​ពាក្យ​«​ជម្រៅ​»​ជា​ព្យាង្គ​តម្រួត​វិញ គឺ​ត្រឹមត្រូវ ទៅតាម​វចនានុក្រម​សម្តេចព្រះសង្ឃរាជ ជួន ណាត​។​



​ពាក្យ «​ជម្រៅ​»​មានន័យថា ជាទី​ដែល​ជ្រៅ សភាព​ដែល​ជ្រៅ​។ «​ជម្រៅ​»​គុណសព្ទ មានន័យថា ជាទី​ជម្រៅ ទ្វារ​មគ្គ​ស្ត្រី​(​ពាក្យ​បញ្ចៀស​)​។ ឧទាហរណ៍​៖ កុំ​បណ្តែត​ប​ណ្តេ​យ​ឲ្យ​ក្មេងៗ​ទៅលេង​នៅ​ជ្រោះ ពីព្រោះ​ជ្រោះ​នោះ​វា​ជ្រៅ​ណាស់​។ យុវវ័យ​កុំ​លង់ខ្លួន​ជ្រៅ​នឹង​ស្នេហា​ពេក បែរ​មករក​ការសិក្សា​វិញ ដើម្បី​ទទួលបាន​អនាគត​ល្អ​៕

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com