កីឡាជាតិ
ជាតិ
លោក ញ៉ា​ន សុខ​វិសាល មន្ត្រី NOCC ចូលរួម​កិច្ចពិភាក្សា​ដើម្បី​ត្រៀម​ការប្រកួត​ជើងឯក​អាស៊ី​នៅ​ឥណ្ឌូណេស៊ី​
14, Dec 2017 , 9:39 pm        
រូបភាព
លោក ញ៉ាន សុខវិសាល ប្រធាននាយកដ្ឋានទំនាក់ទំនងការបរទេសនិងកិច្ចសហប្រតិបត្តការអន្តរជាតិនៃ NOCC ចូលរួមកិច្ចប្រជុំកីឡាអាស៊ីលើកទី១៨នៅឥណ្ឌូណេស៊ី
លោក ញ៉ាន សុខវិសាល ប្រធាននាយកដ្ឋានទំនាក់ទំនងការបរទេសនិងកិច្ចសហប្រតិបត្តការអន្តរជាតិនៃ NOCC ចូលរួមកិច្ចប្រជុំកីឡាអាស៊ីលើកទី១៨នៅឥណ្ឌូណេស៊ី
ដោយ:
​លោក ញ៉ា​ន សុខ​វិសាល ប្រធាន​នាយកដ្ឋាន​ទំនាក់ទំនង​ការបរទេស និង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC) បាននិងកំពុង​ប្រជុំ​នាយ​បេសកកម្ម ដើម្បី​ពិភាក្សា​និង​លើក​ពី​បញ្ហា​ពាក់ព័ន្ធ​ការប្រកួត​កីឡា​អាស៊ី​លើក​ទី​១៨(18th Asian Games)​ដែល​ប្រព្រឹត្តទៅ​នៅ​ខែសីហា ឆ្នាំ​២០១៨ នៅ​ប្រទេស​ឥណ្ឌូណេស៊ី​។ ក្រៅពី​កិច្ចពិភាក្សា​លោក ញ៉ា​ន សុខ​វិសាល រួមជាមួយ​មន្ត្រី​៤៤​រូប​ផ្សេងទៀត​បាន​ទៅពិនិត្យ​ទីលាន​ប្រកួត និង​កន្លែង​ស្នាក់នៅ​របស់​កីឡាករ​ផងដែរ​។​



​ប្រធាន​នាយកដ្ឋាន​ទំនាក់ទំនង​ការបរទេស​និង​កិច្ចសហប្រតិបត្តិការ​ណ៍​អន្តរជាតិ​នៃ NOCC លោក ញ៉ា​ន សុខ​វិសាល និង​មន្ត្រី​ចំនួន​៤៤​រូប​មកពី​ប្រទេស​ក្នុង​តំ​អាស៊ី​ផ្សេងទៀត​បាននិងកំពុង​ពិភាក្សាគ្នា​នៅ​ទីក្រុង​ហ្សា​កាតា​ប្រទេស​ឥណ្ឌូណេស៊ី ដើម្បី​ស្វែងរក​ចំណុច​ឯកភាព​មួយ​សម្រាប់​ត្រៀម​ការប្រកួត​ជើងឯក​អាស៊ី​លើក​ទី​១៨​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​។ 



​បើ​យោងតាម​លោក ញ៉ា​ន សុខ​វិសាល ក្រោយ​ពិភាក្សា​អស់​រយៈពេល​៣​ថ្ងៃ​ចាប់ពី​ថ្ងៃទី​១២ ដល់​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០១៧ ក្រុមប្រឹក្សា​កីឡា​អាស៊ី​(OCA)​បានសម្រេច​ដាក់​កីឡា​ចំនួន​៤០​ប្រភេទ​លើ​៤០​វិញ្ញាសា​សម្រាប់​ចូលរួម​ប្រកួតប្រជែង​។ លោក​បាន​ឲ្យ​ដឹង​ទៀតថា ក្រៅពី​ការពិភាក្សា​ពី​ការរៀបចំ​បែបបទ​ចូលរួម លោក​និង​មន្ត្រី​ទាំងនោះ​បាន​ទៅពិនិត្យ​ទីលាន​ប្រកួត និង​កន្លែង​ស្នាក់នៅ​ហូបចុក​របស់​កីឡាករ​កីឡាការិនី​ផងដែរ​។ លោក​បាន​បញ្ជាក់ថា នៅមាន​កន្លែង​មួយចំនួន​បាននិងកំពុង​ស្ថិតនៅក្នុង​ដំណាក់កាល​សាងសង់​នៅឡើយ ដោយ​គ្រោង​បញ្ចប់​ការសាងសង់​ក្នុង​ខែមេសា ឆ្នាំ​២០១៨ ខាងមុខនេះ​។​
 
​ការប្រកួត​កីឡា​អាស៊ី​លើក​ទី​១៨(18th Asian Games)​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃ​១៨ ខែសីហា ដល់​ថ្ងៃទី​២ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ទីក្រុង​ហ្សា​កាតា និង​ទីក្រុង​ប៉ា​ឡេ​ម​បាង​នៃ​ប្រទេស​ឥណ្ឌូនេស៊ី​៕












Tag:
 Asian Games
  ញ៉ា​ន សុខ​វិសាល​
  NOCC
© រក្សាសិទ្ធិដោយ thmeythmey.com