ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ការដើរ​អាច​កាត់បន្ថយ​ការកើត​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​បាន​
15, Dec 2017 , 7:00 pm        
រូបភាព
ដោយ: ថ្មីៗ
​យោង​ទោ​តាម​សេចក្តីរាយការណ៍​របស់ Daily Mirror បាន​ឲ្យ​ដឹងថា ស្ត្រី​ដែល​ចំណាយពេល​ដើរ​ច្រើន​អាច​កាត់បន្ថយ​ការកើត​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ជាពិសេស​នៅពេល​វា​គឺជា​ការដើរ​ប្រើ​ល្បឿន​លឿន​ច្រើនជាង​ពីរ​ម៉ោង​ក្នុង​មួយ​សប្តាហ៍ នោះ​នឹង​អា​ចប​ន្ថ​ការប្រឈមមុខ​ច្រើនជាង​ម​យ​យ​ភាគបី​ឯណោះ​។ ការដើរ​គឺជា​វិធីសាស្ត្រ​បំបាត់​ជំងឺ​ដាច់​សរសៃឈាម​ល្អ​ជាង​ការហាត់​ប្រាណ​ដែល​តម្រូវ​ប្រើ​កម្លាំង​ខ្លាំងៗ​។​



​ការសិក្សា​នេះ​បានធ្វើ​ការតាមដាន​ទៅលើ​ស្ត្រី​ជាង ៤០០០០​នាក់​រយៈពេល ១២​ឆ្នាំ ដែល​ពិនិត្យ​ទៅលើ​ទំនាក់ទំនង​រវាង​ទម្លាប់​នៃ​ការហាត់​ប្រាណ និង​ការ​ប្រឈម​នឹង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​របស់​ពួកគេ​។ ការរកឃើញ​នេះ​មានការ​លំបាក់​ពិពណ៌នា​បន្តិច​ដោយសារតែ អ្វីដែល​រកឃើញ​មាន​រយៈពេល​ខ្លី​ប៉ុណ្ណោះ​។ ប៉ុន្តែ​អ្នកស្រាវជ្រាវ​និយាយថា លទ្ធផល​នៃ​ការសិក្សា​នេះ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ត្រង់​ថា ការហាត់​ប្រាណ​ដោយ​ប្រើ​កម្លាំង​ខ្លាំងៗ​មិន​ហាក់បីដូចជា​អាច​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​នោះទេ​។​

​កត្តា​មួយចំនួន​ដែល​ធ្វើ​ឲ្យ​ប្រឈម​កាន់តែខ្លាំង​នឹង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​មានដូចជា អាយុ ភេទ​ប្រុស ប្រវត្តិ​គ្រួសារ​ធ្លាប់មាន​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ជំងឺ​ទឹកនោមផ្អែម លើស​សម្ពាធ​ឈាម លើស​កូ​ឡេ​ស្តេ​រ៉ុល និង​ជក់បារី​។ កត្តា​របៀបរ​សៀ​នៅ​ដែល​អាច​ផ្លាស់ប្តូរ​បាន​មានដូចជា ការបន្ថយ​គ្រឿង​ស្រវឹង រស់នៅ​មាន​ភាព​សកម្ម​រាងកាយ និង​ញ៉ាំ​អាហារ​មាន​តុល្យភាព​ប្រហែលជា​អាច​បន្ថយ​ការឡើង​ទម្ងន់ និង​កុំ​ឲ្យ​កើតជា​ជំងឺ​សរសៃឈាម​ដូចជា​ដាច់​សរសៃឈាម​ខួរក្បាល​បាន​។ ខណៈពេលដែល​ទំនាក់ទំនង​រវាង​ការហាត់​ប្រាណ និង​ការ​ដាច់​សរសៃឈាម​ខួរក្បាល​ប្រហែលជា​មិនមាន​លក្ខណៈ​រឹងមាំ​ទេ ដូច្នេះ​គួរតែមាន​ការស្រាវជ្រាវ​បន្ថែមទៀត​ដើម្បី​គាំទ្រ​លើ​លទ្ធផល​មួយ​នេះ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com