ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ចូរ​ប្រយ័ត្ន​ទម្លាប់​ទាំងនេះ​ផង ព្រោះ​វា​អាចធ្វើ​ឲ្យ​អ្នក​កើត​មហារីក​ក្រពេញ​ប្រូ​ស្តា​ត​បាន​
25, Oct 2023 , 10:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្នុងចំណោម​បុរស​ប្រាំពីរ​នាក់​ប្រហែល​ជាមាន​ម្នាក់​នឹង​ប្រាប់ថា ពួកគេ​ទៅ​ជួប​គ្រូពេទ្យ​ដោយសារ​តែមាន​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត​។ ដូច្នេះ​យើង​អាច​និយាយថា ជំងឺ​នេះ​មានការ​កើតឡើង​ញឹកញាប់​ណាស់​។ មាន​កត្តា​ប្រឈមមុខ​ច្រើនណាស់​របស់​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត ដែល​អ្នក​គួរតែ​ដឹង និង​ប្រាប់​ដល់​ខ្លួនឯង​ផង ដើម្បី​អាច​រក​វិធី​គ្រប់យ៉ាង​ក្នុងការ​បង្ការ​វា​។​



​ខាងក្រោម​នេះ​គឺជា​កត្តា​ប្រឈមមុខ​របស់​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត​ដែល​អ្នក​មិនអាច​គ្រប់គ្រង​បានទេ​៖
•    អាយុ​៖ ចាប់ពី ៦០​ភាគរយ​ឡើងទៅ​នៃ​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត​ទាំងអស់​គឺ​កើត​លើ​បុរស​អាយុ​ចាប់ពី ៦៥​ឆ្នាំ​ឡើងទៅ​។​
•    ជាតិ​សាសន៍​៖ បុរស​ដែល​ប្រឈម​ខ្ពស់​នឹង​មហារីក​ក្រពេញ​ប្រូ​ស្តា​ត​ជាងគេ​គឺ​បុរស​ជនជាតិ​អាហ្វ្រិក​កាត់​អាមេរិក និង​អំបូរ​ជនជាតិ​អាហ្វ្រិក​តែម្តង​។​
•    ប្រវត្តិ​គ្រួសារ​៖ បើសិនជា​អ្នកមាន​សាច់​ញៀត​កើត​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត អ្នក​ទំនងជា​អាចមាន​ជំងឺ​នេះដែរ​ហើយ​។​

​ទោះបីជា​យ៉ាងណាក៏ដោយ វា​ក៏មាន​កត្តា​ប្រឈមមុខ​ផ្សេងៗ​ទៀត​នៃ​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត​ដែល​អ្នក​អាច​គ្រប់គ្រង​បាន​។ យើងទាំងអស់គ្នា​សុទ្ធតែ​ដឹង​ហើយ​ថា ការរស់នៅ​ដោយ​គ្មាន​ភាព​សកម្ម​រាងកាយ អាចជា​ដើមហេតុ​ដ៏​ចំបង​មួយ​នៃ​ជំងឺ​ជាច្រើន​។ តើ​អ្នកមាន​ដឹង​ទេ​ថា វា​ក៏​ជា​ផ្នែក​មួយ​ដែល​ធ្វើ​ឲ្យ​អ្នក​កើត​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត​ដែរ​ទេ​? យោង​ទោ​តាម​អ្នកជំនាញ​ជាច្រើន​បាន​ឲ្យ​ដឹងថា របៀប​រសស់​នៅ​បែប​ស៊ី​ដេកៗ​មិន​ត្រឹមតែ​ជា​កត្តា​ប្រឈម​នឹង​មហារីក​ក្រពេញ​ប្រូ​ស្តា​ត​ទេ ប៉ុន្តែ​មហារីក​ជាច្រើន​ប្រភេទ​ផ្សេងៗ​ទៀត​ក៏​អាច​កើតឡើង​បានដែរ​។​

​របប​អាហារ​ដែលមាន​ជាតិ​ខ្លាញ់​ច្រើន​គឺ​ប៉ះពាល់​ដល់​សុខភាព​ណាស់​។ អ្នកជំនាញ​ខាង​ការងារ​វេជ្ជសាស្ត្រ​បាន​ឲ្យ​ដឹងថា វា​គឺជា​ដើមហេតុ​មួយ​នាំ​ឲ្យ​ប៉ះពាល់​ដល់​ក្រពេញ​ប្រូ​ស្តា​ត​នៅ​ថ្ងៃ​អ​នា​គត់​។ យក​ល្អ​គួរតែ​ជំនួស​អាហារ​ទាំងនេះ​ជាមួយនឹង​បន្លែ និង​ផ្លែឈើ​ឲ្យ​បាន​ច្រើន​វិញ​ទើប​ចៀស​ផុតពី​គ្រោះ​ថ្នាក់លើ​ក្រពេញ​ប្រូ​ស្តា​ត​។​

​ការ​ប្រឈម​នឹង​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត​ត្រូវបាន​ពិភាក្សា​យូរ​មកហើយ​ដែល​វា​ជា​បា់ក់ទង​នឹង​ការ​ធាត់​ជ្រុល​។ យក​ល្អ​អ្នក​គួរតែ​ព្យាយាម​សម្រក​ទម្ងន់​ខ្លះ​ព្រោះ​ការ​ធាត់​ពេក​មិន​គ្រាន់តែ​ធ្វើ​ឲ្យ​ប្រឈម​កាន់តែ​ខ្ពស់​នឹង​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត​ទេ តែ​ក៏បង្ក​ជា​បញ្ហា​ធ្ងន់ធ្ងរ​ផ្សេងៗ​ទៀត​កាន់តែច្រើន​ដែរ​។​

​យោងទៅតាម​ការសិក្សា​មួយចំនួន​បាន​ឲ្យ​ដឹងថា ការប៉ះពាល់​នឹង​ពន្លឺ​សប្បិ​និមិត្ត​ដែល​ចេញពី​ឧបករណ៍​ទំនើបៗ​នាពេល​បច្ចុប្បន្ន​ដូចជា ទូរស័ព្ទ​ឆ្លាត​វ៉ៃ និង​ថា​ប្លេ​ត​នៅពេល​គេង​អាច​ប្រឈម​កាន់តែ​ខ្ពស់​នឹង​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត​បានដែរ​។ នេះ​ដោយសារតែ​វា​ទៅ​បន្ថយ​ការផលិត​សារធាតុ Melatonin ដែល​យូរ​ទៅនឹង​បង្ក​ជា​មហារីក​ក្រពេញ​ប្រូ​ស្តា​ត​។​

​វា​មិនមែនជា​រឿង​អាថ៌កំបាំង​ឡើយ​ដែលថា ការជក់បារី​គឺជា​ទម្លាប់​មួយ​ដែល​អាច​បង្កើន​ការ​កើតជា​ជំងឺ​ច្រើន​ប្រភេទ​។ មានការ​ស្រាវជ្រាវ​មួយចំនួន​បាន​ឲ្យ​ដឹងថា ការជក់បារី​មិន​គ្រាន់តែ​បង្ក​ជា​មហារីក​ក្រពេញ​ប្រូ​ស្តា​ត​ទេ តែ​ក៏បង្ក​ជា​មហារីក​ផ្សេងៗ​ទៀត​ជាច្រើន​ដែរ​ដូចជា មហារីក​មាត់ បំពង់ក និង​សួត​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com