ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
អ្នក​ស្រូប​ផ្សែង​បារី​ពី​គេ​ក៏​ប្រឈម​នឹង​ភាព​ភ្លេចភ្លាំង​ច្រើន​ដែរ​
26, Oct 2023 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​យោងទៅតាម​សេចក្តីរាយការណ៍​របស់ Daily Mail បាន​ឲ្យ​ដឹងថា ការដែល​ស្រូប​ផ្សែង​បារី​ពី​គេ​អាច​បង្កើន​ការ​ប្រឈម​នឹង​ភាព​ភ្លេចភ្លាំង​ធ្ងន់ធ្ងរ​យ៉ាង​គួរ​ឲ្យ​កត់សម្គាល់​។ រឿងនេះ​បានមកពី​ការសិក្សា​មួយ​ដែល​បង្ហាញ​ជា​លើកដំបូង​នូវ​ទំនាក់ទំនង​រវាង​ការប៉ះពាល់​នឹង​ផ្សែង​បារី និង​ភាព​ភ្លេចភ្លាំង​។ វា​គឺជា​ការសិក្សា​ដ៏​ធំ​មួយ​របស់​ប្រជាជន​ចិន​ដែល​ពិនិត្យ​ទៅលើ​ស្ថានភាព​សុខភាព​ផ្លូវចិត្ត​របស់​មនុស្ស​ចាស់​អាយុ​ចាប់ពី ៦០​ឆ្នាំ​ឡើង ហើយ​មានការ​ប៉ះពាល់​នឹង​ផ្សែង​បារី​។​



​អ្នកស្រាវជ្រាវ​បាន​ប្រើប្រាស់​កម្មវិធី​កុំព្យូទ័រ​ដើម្បី​ពិនិត្យ​មើលថា​តើ​អ្នកចូលរួម​នោះ​មាន​បញ្ហា​ជាច្រើន​ទាក់ទង​នឹង​ការចងចាំ ការគិត និង​ការប្រែប្រួល​បុគ្គលិកលក្ខណៈ​ដែល​បញ្ជាក់​អំពី​ចង្កោម​រោគសញ្ញា​ភ្លេចភ្លាំង​មធ្យម ឬ​ធ្ងន់ធ្ងរ​។ បន្ទាប់មក ពួកគេ​ក៏​ពិនិត្យ​ទៀតថា តើ​មាន​ទំនាក់ទំនង​រវាង​ការប៉ះពាល់​នឹង​ផ្សែង​បារី និង​អាកា​រៈ​ភ្លេចភ្លាំង​ឬ​អត់ ហើយ​ក៏បាន​រកឃើញថា អ្នក​ដែល​ប្រាប់ថា​មានការ​ស្រូប​ផ្សែង​បារី​ពី​គេ​គឺ​ប្រឈម​នឹង​ចង្កោម​រោគសញ្ញា​ភ្លេចភ្លាំង​ធ្ងន់ធ្ងរ​រហូតដល់ ២៩​ភាគរយ នៅពេល​ប្រៀបធៀប​ជាមួយ​អ្នក​ដែល​មិនបាន​ស្រូប​ផ្សែង​បារី​សោះ​។​

​ភាព​គ្រោះ​ធ្នាក់​នៃ​ការ​ស្រូប​ផ្សែង​បារី​មានការ​ចុះផ្សាយ​បានល្អ​ហើយ ហើយក៏​អាចជា​ករណី​ក្នុងការ​បន្ថែម​ភាព​ភ្លេចភ្លាំង​មួយទៀត​ដែរ​សម្រាប់​ថ្ងៃ​អ​នា​គត់​។ យ៉ាងណាមិញ ការសិក្សា​នេះ​មិនអាច​អះអាង​បាន​ថា ការ​ស្រូប​ផ្សែង​បារី​ពិតជា​ធ្វើ​ឲ្យ​ភ្លេចភ្លាំង​បានទេ ដោយសារតែ​ការសិក្សា​នេះ​មាន​ដែន​កំណត់​ច្រើន​។​

​ទំនាក់ទំនង​ជាក់លាក់​មួយ​រវាង​ភាព​ភ្លាំង​ភ្លាំង (​ដែល​មិនមែនជា​ជំងឺ​ភ្លេចភ្លាំង​ពេល​ចាស់ជរា​) និង​ការ​ស្រូប​ផ្សែង​បារី​ពី​គេ​មិនអាច​ជឿជាក់​បាន​នៅឡើយ​ទេ ហើយ​វា​ទាល់តែ​មានការ​ស្រាវជ្រាវ​បន្ថែមទៀត​ចូលរួម​ដែរ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com