ពីនេះ ពីនោះ
ព័ត៍មានសុខភាព
វីតាមីន​ជាប់ទាក់ទង​នឹង​ការកើត​ជំងឺហឺត​ដែរ​ទេ​?
16, Dec 2017 , 10:19 am        
រូបភាព
ដោយ: ថ្មីៗ
​យោងទៅតាម​ការនិយាយ​របស់ BBC តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណែ​ត​បាន​ឲ្យ​ដឹងថា ការដែល​ញ៉ាំ​វីតាមីន A និង C តិច​អាចធ្វើ​ឲ្យ​ប្រឈម​កាន់តែខ្លាំង​នឹង​ជំងឺហឺត​។ រឿងនេះ​បានមកពី​ការស្រាវជ្រាវ​មួយ​ដែល​ធ្វើឡើង​ដោយ Nottingham University ដែល​សិក្សា​ទៅលើ​ការ​ញ៉ាំ​វីតាមីន និង​ការ​ប្រឈម​ជំងឺហឺត​។​



​ការសិក្សា​នេះ​បាន​សន្និដ្ឋាន​ឃើញថា ការ​ដែលមាន​ចំនួន​វីតាមីន C ទាប​នឹង​បង្កើន​ការ​ប្រឈម​នឹង​ជំងឺហឺត​រហូតដល់ ១២​ភាគរយ​។ ទំនាក់ទំនង​រវាង​វីតាមីន A (​ដែលមាន​ក្នុង​ស៊ុត និង​ត្រី​) ក៏​ជា​រឿង​សំខាន់​ដែរ ប៉ុន្តែ​មិនអាច​វាស់​បានទេ​។​

​ការ​រំលឹក​ឡើងវិញ​នេះ​បាន​វិភាគ​ទៅលើ​ទិន្នន័យ​ដែល​បានមកពី​ការសិក្សា​បែប​សង្កេត​ប្រមាណ ៤០​ឯណោះ តែដោយសារ​តែ​វា​មាន​ដែន​កំណត់​ច្រើន​ដូច្នេះ​វា​នៅតែ​មិនអាច​បញ្ជាក់​ច្បាស់​ថា ទំនាក់ទំនង​នេះ​ពិតជា​អញ្ចឹង​មែន ដែល​យើង​ត្រូវ​ជឿជាក់​។ យក​ល្អ​គួរតែមាន​ការសិក្សា​បន្ថែ​ម​ច្រើន​ទៀត​ទៅលើ​ទំនាក់ទំនង​នេះ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com