កម្មវិធីស្វែងរកអ្នកមានសមត្ថភាព ទេពកោសល្យប្រចាំតំបន់អាស៊ីនេះ មានលោក David Foster ផលិតករផ្នែកតន្ត្រីដែលធ្លាប់ឈ្នះរង្វាន់ Grammy Award ១៦លើក តារាចម្រៀងឥណ្ឌូណេស៊ី Anggun ម្ចាស់ពាន World Music Award និងតារាចម្រៀងប៉ប់អន្តរជាតិ Jay Park គឺជាចៅក្រមក្នុងកម្មវិធី។
បើទោះបីជាពិធីករលោក Alan Wong និងលោក Justin Bratton បានប្រកាសថា «The Sacred Riana» ជាម្ចាស់ពាន Asia’s Got Talent រដូវកាលទីពីរក៏ដោយ តែនាងរក្សាជំហររឹងមាំ និងមុខស្ងួត ដូចជាអំឡុងពេលបញ្ចេញសមត្ថភាពដដែល។
សមត្ថភាពសម្តែងរបស់នាង Riana មានការទាក់ទាញចិត្តអ្នកគាំទ្រយ៉ាងខ្លាំង ពីព្រោះពួកគេមិនដែលបានឃើញបែបនេះទេពីមុនមក។ កាសែត The Straits Times បានព្យាយាមសាកសួរនាង ប៉ុន្តែមិនឆ្លើយតបតឡើយ ដោយនាងចង់រក្សាភាពស្ងៀតស្ងាត់ និងគួរឲ្យខ្លាចនេះបន្តទៀត។ ទោះបីជាយ៉ាងណាក៏ដោយ គេក៏ធ្លាប់បានឃើញនាង Riana ញញឹម និងនិយាយធម្មតា ក្នុងបទសម្ភាសតាមទូរទស្សន៍កន្លងមកផងដែរ។
សូមទស្សនាការសម្តែងសមត្ថភាពកន្លងមករបស់ «The Sacred Riana»៖ វគ្គ Judges’ Audition