អត្ថបទពាណិជ្ជកម្ម
Prudential Relationship Index៖ កម្ពុជា​បាន​លេខ​១ និង​នាំមុខ​នៅ​អាស៊ី​ក្នុង​ការបំពេញ​សុភមង្គល​ទំនាក់ទំនង​គ្រួសារ​
15, Dec 2017 , 2:59 pm        
រូបភាព
​ដើម្បី​ជាការ​ស្វែងយល់​កាន់តែ​ស៊ីជម្រៅ​អំពី​ទំនាក់ទំនង​ក្នុង​គ្រួសារ ក្រុមហ៊ុន​ព្រូ​ដិ​នស​ល​កម្ពុជា​បានបង្ហាញ​នូវ​ស​ន្ទ​ស្សន៍​ទំនាក់ទំនង​ព្រូ​ដិ​នស​ល (Prudential Relationship Index) ឆ្នាំ ២០១៧ បន្ទាប់ពី​បានចេញ​របាយការណ៍​ស​ន្ទ​ស្សន៍​ដូចគ្នានេះ​លើកដំបូង​កាលពី​ឆ្នាំ ២០១៦​។

​ស​ន្ទ​ស្សន៍ PRI បង្ហាញ​ឲ្យ​ឃើញ​នូវ​ការប្រាស្រ័យ​ទាក់ទង​ក្នុង​គ្រួសារ​រវាង​ស្វាមីភរិយា កូនៗ មិត្តភក្តិ និង​សាច់ញាតិ ហើយ​ស្វែងរក​នូវ​ចំណុច​ល្អ និង​ចំណុចខ្សោយ​នៃ​ការប្រាស្រ័យ​ទាក់ទង​សំខាន់ៗ​ក្នុង​ជីវិត​របស់​យើង​។ ក្នុងនោះ​ទីផ្សារ​ចំនួន ៩ ត្រូវបាន​បញ្ចូល​នៅក្នុង​ការសិក្សា​ថ្នាក់​តំបន់​នេះ ដែលមាន​ដូចជា​ប្រទេស​កម្ពុជា ចិន ហុងកុង ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហ​បុរី ថៃ និង​វៀតណាម​។ ក្នុងឆ្នាំនេះ ប្រទេស​កម្ពុជា បាន​ឡើង​មកឈរ​នៅ​ចំណាត់ថ្នាក់​លេខ​មួយ (​ពី​លេខ ៤ កាលពី​ឆ្នាំ​២០១៦) ដោយ​ក្លាយជា​ប្រទេស​មាន​ពិន្ទុ​ខ្ពស់បំផុត ៨៦/១០០  បើ​និយាយ​អំពី​ការបំពេញ​សុភ​ម្គ​ង​ល​ក្នុង​គ្រួសារ​។ នេះ​បង្ហាញថា​ការប្រាស្រ័យ​ទាក់ទង​ក្នុង​ក្រុមគ្រួសារ​នៅ​កម្ពុជា​បាន​ជួយ​បំពេញ​នូវ​ចន្លោះ​ដែល​ខ្វះខាត និង​ការ​សង្ឃឹមទុក បាន​ដល់​៨៦​។​

​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ព្រូ​ដិ​នស​ល​កម្ពុជា លោក David Nutman បាន​មានប្រសាសន៍ថា​៖ “​ក្រុមហ៊ុន​ព្រូ​ដិ​នស​ល​កម្ពុជា​យល់ច្បាស់​ថា ទំនាក់ទំនង​ក្រុមគ្រួសារ​គឺជា​រឿង​សំខាន់​ជាងគេ​សម្រាប់​អតិថិជន​របស់​យើង​។ ដូច្នេះ នេះ​ជា​ព័ត៌មាន​វិជ្ជមាន​មួយ ដែលជា​ទូទៅ​ប្រជាពលរដ្ឋ​ខ្មែរ​កាន់​តែមាន​ភាពសប្បាយ​រីករាយ​ចំពោះ​ទំនាក់ទំនង​ក្នុង​ក្រុមគ្រួសារ​របស់ខ្លួន ហើយ​នៅ​ឆ្នាំនេះ កម្ពុជា​បានក្លាយ​ជា​ប្រទេស​ជាប់​លេខ ១ ក្នុង​តំបន់​អាស៊ី ក្នុងការ​បំពេញ​សុភមង្គល​ក្នុង​គ្រួសារ​”​។ ”​យើង​ជឿថា ការដែល​ការប្រាស្រ័យ​ទាក់ទង​ក្នុង​គ្រួ​សារបាន​ប្រសើរឡើង​នេះ គឺ​ដោយសារតែ​ប្រជាពលរដ្ឋ​ខ្មែរ​អោយ​តម្លៃ​និង​ព្យាយាម​ធ្វើ​ឲ្យ​ទំនាក់ទំនង​របស់​ពួកគេ​កាន់តែ​ល្អ​ជាង​មុន ជាពិសេស​ជាមួយ​ស្វាមីភរិយា​។ នៅ​ឆ្នាំនេះ ការរកឃើញ​របស់​យើង​បាន​បង្ហាញថា ប្រជាពលរដ្ឋ​ខ្មែរ​ពិភាក្សា​ជាមួយគ្នា​ច្រើនជាង​មុន ដើម្បី​ជួយ​ជំរុញ​ទឹកចិត្ត​គ្នា និង​ខិតខំ​ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព ដើម្បី​កសាង​ទំនាក់ទំនង​ក្នុង​គ្រួសារ​ឲ្យ​មាន​ភាពល្អ​ជាង​មុន ”​។​



​កត្តា​សំខាន់​ដែល​ឲ្យ​ទំនាក់ទំនង​ក្នុង​គ្រួសារ​កាន់តែ​ល្អប្រសើរ​គឺ​ដោយសារតែ ប្រជាពលរដ្ឋ​កម្ពុជា យល់ឃើញថា ទំនាក់ទំនង​ក្នុង​ក្រុមគ្រួសារ​របស់ខ្លួន គឺ​ការប្រាស្រ័យ​ទាក់ទង​ដែលមាន​សុភមង្គល​បំផុត​ក្នុង​ជីវិត​។ តាមរយៈ​ស​ន្ទ​ស្សន៍ PRI  ឆ្នាំ ២០១៧ បាន​រកឃើញថា ទំនាក់​ទំនងជា​មួយក្រុម​គ្រួ​សារបាន​កើនឡើង ១៩​ពិន្ទុ បើ​ធៀប​នឹង​ឆ្នាំ ២០១៦ ។ ប្រជាពលរដ្ឋ​ខ្មែរ​ជាង​ពាក់កណ្តាល​រំ​ពឺ​ង​ថា​នឹង​ពឹង​ផ្អែកទៅលើ​កូនៗ​របស់​ពួកគេ នៅពេល​ពួកគេ​ចាស់​ទៅ ដែល​នេះ​ជាការ​រកឃើញ​ខុសប្លែក​ពី​ប្រទេស​ដទៃទៀត​ដែល​បាន​ស្ទង់​មតិ​។ ក្នុងចំណោម​ប្រជាពលរដ្ឋ​ខ្មែរ ដែល​បច្ចុប្បន្ននេះ​រស់នៅ​ជាមួយ​ឪពុកម្តាយ មាន​៣០% ដែល​រ៉ាប់រង​ការចំណាយ​ប្រចាំថ្ងៃ​របស់​ឪពុកម្តាយ​ខ្លួន ហើយ​ក្នុងនោះ ៤០% យល់ឃើញថា​ការផ្តល់​ថវិកា​ពេល​ឪពុកម្តាយ​ចូលនិវត្តន៍ គឺជា​អាទិភាព​មួយ​ក្នុងចំណោម​អាទិភាព​ធំៗ​ផ្នែក​ហិរញ្ញវត្ថុ​ចម្បង​។​

​ក្នុងករណី​ដែលមាន​អ្វីមួយ​កើតឡើង​ចំពោះ​ពួកគេ ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន ៧១% ប្រមាណ​ជាង​ពាក់កណ្តាល​បារម្ភ​ពី​ស្ថានភាព​ហិរញ្ញវត្ថុ​របស់​គ្រួសារ​ខ្លួន ដោយ​ក្នុងនោះ​មាន​ចំនួន​តិចតួច​ដែល​និយាយថា​គ្រួសារ​របស់​ពួកគេ អាច​និង​មាន​បញ្ហា​ហិរញ្ញវត្ថុ​ធ្ងន់ធ្ងរ​ឬ​អន្តរាយ​។​



​តើ​ផែនការ​ហិរញ្ញវត្ថុ​ប៉ះពាល់​ដល់​ទំនាក់ទំនង​គ្រួសារ​ឬ​អត់​នៅ​ប្រទេស​កម្ពុជា​?
​ប្រជាពលរដ្ឋ​ភាគច្រើន (៦៦%) ប្រាប់​ស្វាមីភរិយា​របស់​ពួកគេ​គ្រប់យ៉ាង​អំពី​ហិរញ្ញវត្ថុ​របស់ខ្លួន ដែល​នេះ​ជា​ភាគរយ​ខ្ពស់បំផុត​ក្នុង​តំបន់​។ ការរកឃើញ​នៅក្នុង PRI ឆ្នាំ ២០១៧ ក៏​បង្ហាញ​ដែរ​ថា ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ចេះ​បើកចំហ​អំពី​ស្ថានភាព​ហិរញ្ញវត្ថុ​របស់ខ្លួន​កាន់តែខ្លាំង នោះ​ការប្រាស្រ័យ​ទាក់ទង​ជាមួយ​ដៃគូ​របស់ខ្លួន​ក៏​កាន់តែ​ប្រសើរ​ដែរ​។​

​សម្រាប់​គូ​ស្វាមីភរិយា​នៅ​កម្ពុជា ការរៀបចំ​ហិរញ្ញវត្ថុ​រួមគ្នា​គឺជា​រឿង​សំខាន់​។ គ្រួសារ​ដែល​ធ្វើ​ផែនការ​រួមគ្នា​ទាំងនេះ  បាន​ព្យាករណ៍​ថា​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន​របស់គេ​នឹងមាន​កំណើន​ផងដែរ​។

​តើ​ប្រជាពលរដ្ឋ​ខ្មែរ មានទំនាស់​គ្នា​ភាគច្រើន​ទៅលើ​រឿង​អ្វី​?​    ​
​លុយកាក់​គឺជា​ប្រភព​ធំ​មួយ​នៃ​ទំនាស់ សម្រាប់​គូ​ស្វាមីភរិយា​ចំនួន ២៥% ក្នុងប្រទេស​កម្ពុជា​។ បញ្ហា​ទាក់ទង​នឹង​លុយកាក់​ដែល​ប៉ះពាល់​ខ្លាំង​បំផុត​ទៅលើ​ទំនាក់ទំនង​គ្រួសារ រួមមាន​ការចំណាយ​ច្រើន​ជ្រុល និង​ដៃគូ​រក​ចំណូល​មិន​គ្រប់គ្រាន់ ។ បន្ថែម​លើ​នេះ​ប្រជាពលរដ្ឋ​ច​ខ្មែរ​ចំនួន ៧៣% ក៏​បារម្ភ​ថា​តើ​ពួកគេ​នឹង​អាច​សន្សំ​ប្រា​ក់បាន​គ្រប់គ្រាន់​ឬ​អត់ សម្រាប់​ពេល​ចូលនិវត្តន៍ និង​ការចំណាយ​លើ​ការព្យាបាល​ជំងឺ​។​

​ដោយសារ​លុយ​ជា​ក្តីបារម្ភ​ចម្បង​ក្នុងចំណោម​គូ​ស្វាមីភរិយា​ក្នុងប្រទេស​កម្ពុជា​នេះហើយ ទើប​មាន​មនុស្ស​ជាច្រើន​បាន​មើលឃើញ​ពី​អត្ថប្រយោជន៍​នៃ​ការទទួល​ដំបូន្មាន​ផ្នែក​ហិរញ្ញវត្ថុ​ពី​អ្នកជំនាញ​។ ទោះបីជា​បច្ចុប្បន្ននេះ មាន​ប្រជាពលរដ្ឋ​តែ ៥%​ប៉ុណ្ណោះ ដែល​ធ្វើការ​ជាមួយ​អ្នកជំនាញ​រៀបចំ​ផែន​ការណ៍​ហិរញ្ញវត្ថុ​ក្តី  ប៉ុន្តែ ៧០% នៃ​ប្រជាពលរដ្ឋ​នៅ​កម្ពុជា និយាយថា ការធ្វើការ​ជាមួយ​ភ្នាក់ងារ​ហិរញ្ញវត្ថុ ដើម្បី​រៀបចំ​ផែនកា​ហិរញ្ញវត្ថុ​របស់ខ្លួន អាចធ្វើ​ឲ្យ​ទំនាក់ទំនង​របស់​ពួកគេ​ប្រសើរឡើង ហើយ​នេះ​ជា​សមាមាត្រ​ខ្ពស់បំផុត​ដែល​ត្រូវបាន​កត់ត្រា​ទុក​សម្រាប់​ទីផ្សារ​ទាំង ៩ ដែលមាន​វត្តមាន​ក្នុងការ​អង្កេត PRI ឆ្នាំ ២០១៧​។​

​លោក David Nutman បាន​មានប្រសាសន៍ថា​៖ “​ក្រុមហ៊ុន ព្រូ​ដិ​នស​ល​កម្ពុជា នឹង​ពិចារណា​ឲ្យ​បាន​ហ្មត់ចត់​ទៅលើ​មតិយោបល់​ដែល​បានបង្ហាញ​នៅក្នុង​ការសិក្សារ​នេះ ព្រោះ​លទ្ធផល​ពី​ការសិក្សា​បានអនុញ្ញាត​ឲ្យ​យើងខ្ញុំ​បានដឹង​កាន់តែច្បាស់​ជាង​មុន​អំពី​ក្តីបារម្ភ និង​តម្រូវការ​របស់​អតិថិជន​យើង​។ ប្រជាពលរដ្ឋ​ខ្មែរ​ប្រមាណ ៣/៤ បារម្ភ​ពី​ការ​សន្សំ​ប្រាក់​ឲ្យ​គ្រប់គ្រាន់​សម្រាប់​ការចូលនិវត្តន៍ ហើយ​ពួកគាត់​រំពឹងថា​នឹង​ប្រើប្រាស់​ប្រាក់​សន្សំ​ផ្ទាល់ខ្លួន ដើម្បី​ទំនុកបម្រុង​ពេល​ពួកគេ​ចាស់​ទៅ​។ ការស្វែងយល់​ទាំងអស់នេះ អនុញ្ញាត​ឲ្យ​យើង​រៀបចំ​បង្កើត​ផលិតផល និង​សេវាកម្ម​ថ្មីៗ​របស់​យើង​ដើម្បី​បំពេញតម្រូវការ​របស់​អតិថិជន និង​បង្កើន​គុណភាព​នៃ​ទំនាក់ទំនង​គ្រួសារ និង​គុណភាព​ជីវិត​របស់​អតិថិជន​យើង​”​។​



​តើ​ប្រជាពលរដ្ឋ​នៅ​កម្ពុ​ជាមាន​គោលដៅ​អ្វីខ្លះ​?
​ភាគច្រើនបំផុត​នៃ​ប្រជាពលរដ្ឋ​ខ្មែរ​បាន​លើកឡើងថា ការទិញ​ផ្ទះ ឬ​ផ្ទះល្វែង ជា​គោលដៅ​ហិរញ្ញវត្ថុ​ចម្បង​បង្អស់​របស់​ពួកគេ​។ ពួកគាត់​ជិត ២/៣ និយាយថា ការផ្គត់ផ្គង់​ដល់​ការអប់រំ​កូនៗ​ក៏​ជា​អាទិភាព​ហិរញ្ញវត្ថុ​ចម្បង​ផងដែរ​។ ក្រុមហ៊ុន ព្រូ​ដិ​នស​ល​កម្ពុជា ផ្ដល់នូវ​ផលិតផល​សេវា​ធានារ៉ាប់រង​អាយុជីវិត ដែល​ជួយ​ប្រជាពលរដ្ឋ​ខ្មែរ​ឲ្យ​សម្រេចបាន​តាម​គោលដៅ​ជីវិត និង​ការពារ​អនាគត​ក្រុមគ្រួសារ​របស់ខ្លួន​។​

​លោក David Nutman បាន​មានប្រសាសន៍ថា​៖ “​ទោះបីជា​មានការ​ព្រួយបារម្ភ​ជាទូទៅ​ចំពោះ​បញ្ហា​សុវត្ថិភាព​ហិរញ្ញវត្ថុ​ក្តី ក្រុមហ៊ុន ព្រូ​ដិ​នស​ល​កម្ពុជា មាន​សេចក្តី​រីករាយ ដែល​មើលឃើញថា ប្រជាពលរដ្ឋ​ខ្មែរ​ភាគច្រើន​មាន​សុទិដ្ឋិនិយម​អំពី​ស្ថានភាព​ទំនាក់ទំនង​គ្រួសារ និង​ស្ថានភាព​ហិរញ្ញវត្ថុ​របស់ខ្លួន​នៅ​ប៉ុន្មាន​ឆ្នាំ​ខាងមុខ​។ ការប្រឹងប្រែង​របស់​ក្រុមគ្រួសារ គឺមាន​សារសំខាន់​ចំពោះ​ទំនាក់ទំនង​គ្រួសារ និង​ជោគជ័យ​ក្នុង​ជី​រិត ហើយដោយ​សារ​ប្រជាពលរដ្ឋ​កម្ពុជា​ភាគច្រើន​កំពុង​ធ្វើបែបនេះ​ស្រាប់​ទៅហើយនោះ យើ​យ​ក៏មាន​សុទិដ្ឋិនិយម​ខ្ពស់​អំពី​អនាគត​របស់​យើង​ផងដែរ​”​។​

​សូម​ចូលទៅ​កាន់​    ​សូម​ទស្សនា​    ​ទាញយក និង​អាន​

Prudential Cambodia Relationship Index Microsite
The “That’s Me” relationship video
The Prudential Cambodia Relationship
Index report

​អំ​ពីស​ន្ទ​ស្សន៍​ទំនាក់ទំនង​ព្រូ​ដិ​នស​ល ឆ្នាំ​២០១៧
​ស​ន្ទ​ស្សន៍​ទំនាក់ទំនង​ព្រូ​ដិ​នស​ល ត្រូវបាន​បង្កើតឡើង​ដើម្បី​ស្វែងយល់​ពី​ស្ថានភាព​ទំនាក់ទំនង​ផ្ទាល់ខ្លួន​របស់​ប្រជាជន​ក្នុង​តំបន់​អាស៊ី​។ ដោយសារ​ទំនាក់ទំនង​គ្រួសារ​មាន​សារៈសំខាន់​ខ្លាំង​ចំពោះ​សុភមង្គល សុខុមាលភាព និង​អាយុ​យឺនយូរ ដូច្នេះ​ការសិក្សា​នេះ​ជួយ​ផ្តល់នូវ​ការយល់ដឹង និង​ចំណេះដឹង​អំពី​ទំនាក់ទំនង​ទាំងនោះ - ថា​តើ​ត្រូវធ្វើ​ឲ្យ​ទំនាក់ទំនង​នោះ​កាន់តែ​រឹងមាំ​កាន់តែ​ប្រសើរ និង​ជាទី​ពេញចិត្ត​តាមរបៀប​ណា​។ កិច្ចសម្ភាសន៍​ជាមួយ​មនុស្ស​ជាង ៤៦០០ នាក់​ត្រូវបាន​ធ្វើឡើង​នៅក្នុង​ប្រទេស និង​តំបន់​ចំនួន ៩ នៅ​អាស៊ី ដែល​ក្នុងនោះ រួមមាន​ប្រទេស​កម្ពុជា ចិន ហុងកុង ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហ​បុរី ថៃ និង​វៀតណាម​។ ការសម្ភាសន៍​ត្រូវបាន​ធ្វើឡើង​ចន្លោះ​ពីថ្ងៃ​ទី ២៦ ខែមិថុនា ដល់​ថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០១៧ ជាមួយ​មនុស្សពេញវ័យ ដែលមាន​អាយុ​ចាប់ពី ២៥​ឆ្នាំ ដល់ ៥៥​ឆ្នាំ​។ នៅ​ប្រទេស​កម្ពុជា ការសម្ភាសន៍​ត្រូវបាន​ធ្វើឡើង​ជាមួយ​មនុ​ស្ស​ចំនួន ៥១៣ នាក់ តាមរយៈ​ការសាកសួរ​ទល់មុខ ជាមួយ​មនុស្សពេញវ័យ​នៅ​រាជធានី​ភ្នំពេញ​។ អ្នកផ្ដល់​សម្ភាសន៍​គឺជា​ពលរដ្ឋ​ដែលជា​អ្នករក​ប្រាក់ចំណូល​គ្រួសារ​ចំនួន ២/៣ នៃ​ប្រាក់ចំណូល ហើយ​រស់​នៅតាម​ទីក្រុង​ដែល​បាន​អង្កេត​។

( អត្ថបទ​ពាណិជ្ជកម្ម )


© រក្សាសិទ្ធិដោយ thmeythmey.com