ពីនេះ ពីនោះ
គ្រួសារ​មួយ​រស់​នៅលើ​ទូក​ក្នុង​បឹង​ទន្លេសាប​ពេញ​មួយឆ្នាំ​
16, Dec 2017 , 8:39 am        
រូបភាព
ដោយ: ថ្មីៗ
​គ្រួសារ​មួយ​នេះ រស់នៅ​ពេញ​មួយឆ្នាំ​នៅក្នុង​ទូក​តូច​នេះ​។ នៅ​ខាងឆ្វេង​ដៃ គ្រួសារ​លោក ខេន ខាន់ បានរៀបចំ​បោះជំរុំ​មួយ​នៅលើ​ទូក សម្រាប់​រយៈពេល​ពីរ​បី​ខែ​ក្នុង​រដូវប្រាំង ក្នុង​ទន្លេសាប ជា​កន្លែង​ដែល​ពួកគេ​អាចដាក់​ទ្រុង​សម្រាប់​ប្រស់ត្រី​ធំៗ​នៅក្នុង​ទឹក​រាក់ៗ​។



​នៅ​ខាងស្ដាំ​ដៃ គឺ​ចាប់តាំងពី​ទឹកជំនន់​ចាប់ផ្តើម​នៅ​ចុងខែ កក្កដា លោក ខេន ខាន់ និង​គ្រួសារ​របស់គាត់ បាន​ចល័ត​ផ្ទះ​លើ​ទូក​របស់​ពួកគាត់ ចេញពី​បឹង​ទន្លេសាប ចូលទៅក្នុង​ស្ទឹងសែន​។ ពួកគាត់​អាច​ចំណាយពេល​ពីរ​បី​ខែ​នៅ​ទីនោះ គឺ​អាស្រ័យ​លើ​កម្រិត​កម្ពស់​ទឹក និង​ត្រី​។ «​ចាប់តាំងពី​បាន​ចល័ត​ផ្ទះ​លើ​ទូក​មក​នៅទីនេះ យើង​រក​ខ្ចៅ​-​ខ្យង​ជំនួស​វិញ ព្រោះ​ត្រី​មាន​តិចតួច​ប៉ុណ្ណោះ​»​។ ការផ្លាស់ប្តូរ​អាកាសធាតុ និង​ទំនប់​វារិ​អគ្គិសនី​នៅ​ខ្សែទឹក​ខាងលើ កំពុង​បង្កឱ្យមាន​ការថយចុះ​ចំនួន​ត្រី​ទាំងនេះ​។​

These family live all year round in this small boat. On the left, Khen Khan family set their boat camp for several month in Tonle Sap Lake where they can put their big fish basket on shallow water of Tonle sap Lake during dry months. On the right picture, since the floods start in late July, Khen Khea and his family moved their boat house from Tonle Sap Lake upstream to Stung Sen canal. They may spend a few months here depending on the water level and fish. "Since we moved here, we find shellfish and snails instead because there are very few fish," said Khen Khea. Climate change and dams upstream are causing the decline of many fish populations​។​
(​អត្ថបទ និង​រូបភាព​ដោយ Suthep Kritsanavarin / USAID Wonders of the Mekong).


© រក្សាសិទ្ធិដោយ thmeythmey.com