ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
អត្ថបទពាណិជ្ជកម្ម
CIMB ផ្តល់ឥណទានដល់ទៅ៨០%ក្នុងការទិញ បុរី ប៉េង ហួត ព្រមទាំងមានការបញ្ចុះតម្លៃពិសេស
15, Dec 2017 ,
3:38 pm
រូបភាព
×
ដោយ:
ថ្មីៗ
កាលពីថ្ងៃសុក្រ ទី១៥ ខែធ្នូកន្លង ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី (ធនាគារ CIMB) ដោយមានកិច្ចសហការជាមួយនឹងក្រុមហ៊ុន បុរី ប៉េង ហួត គ្រុប បានប្រារព្ធធ្វើសន្និសីទសារព័ត៌មានមួយ ដើម្បីសម្ពោធជាផ្លូវការ នៃភាពជាដៃគូ សម្រាប់ឥណទានគេហដ្ឋាន ដែលអនុញ្ញាតឲ្យបុរី ប៉េង ហួត អាចផ្សព្វផ្សាយ និងចែកចាយឥណទានគេហដ្ឋានរបស់ធនាគារ CIMB ទៅដល់អតិថិជនរបស់ខ្លួន។ តាមរយៈភាពជាដៃគូយុទ្ធសាស្ត្រនេះ រាល់អតិថិជនរបស់ ដែលស្នើសុំឥណទានគេហដ្ឋានរបស់ធនាគារ CIMB នឹងទទួលបាននូវអត្ថប្រយោជន៍កាន់តែច្រើន និងលក្ខខណ្ឌអនុគ្រោះមួយចំនួនទៀតផង។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន លោកស្រី ហេង ធីតា នាយិកាហិរញ្ញវត្ថុបុគ្គលរបស់ធនាគារ CIMB បានមានប្រសាសន៍ថា៖ «ធនាគារ CIMB តែងតែឈានមុខគេ ក្នុងការផ្តល់ជូននូវឥណទានគេហដ្ឋាន ដល់អតិថិជន។ ហើយការចាប់ដៃគូជាមួយនឹងក្រុមហ៊ុនបុរី ប៉េង ហួត គ្រុប ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍សំណង់លំនៅស្ថានឈានមុខគេ នៅកម្ពុជា នឹងជួយជំរុញឲ្យធនាគារ CIMB បំពេញតម្រូវការឥណទានគេហដ្ឋានកាន់តែល្អប្រសើរ ដល់អតិថិជនទាំងអស់ នៅគ្រប់គម្រោងលំនៅស្ថានរបស់បុរី ប៉េង ហួត។ ដូច្នេះអតិថិជនមិនត្រឹមតែទទួលបានផ្ទះក្នុងក្តីស្រមៃ ប្រកបដោយស្តង់ដារ សោភណ្ឌភាព និងគុណភាពរបស់បុរី ប៉េង ហួតប៉ុណ្ណោះទេ តែថែមទាំងទទួលបាននូវអត្ថប្រយោជន៍ពិសេស និងលក្ខខណ្ឌអនុគ្រោះផងដែរ ពីឥណទានគេហដ្ឋានរបស់ធនាគារ CIMB ដែលជាធនាគារពាណិជ្ជអន្តរជាតិនាំមុខគេមួយ នៅកម្ពុជា និងមានបណ្តាញយ៉ាងទូលំទូលាយ ក្នុងតំបន់អាស៊ាន»។
លោកស្រី ទឹម ច័ន្ទបូរ៉ាវី ជំនួយការអគ្គនាយិការបស់បុរី ប៉េង ហួត គ្រុប បានមានប្រសាសន៍ថា៖ «បុរី ប៉េង ហួត គ្រុប ដែលបានបង្កើតឡើងតាំងពីឆ្នាំ ២០០៥ មក គឺជាក្រុមហ៊ុនអភិវឌ្ឍន៍សំណង់លំនៅស្ថានឈានមុខគេ ទាំងគុណភាព និងសោភណ្ឌភាព ដែលតែងតែទទួលបានការគាំទ្រ និងទំនុកចិត្ត ពីសំណាក់អតិថិជនគ្រប់ជាន់ថ្នាក់ ព្រមទាំងទទួលបានពានរង្វាន់ជាក្រុមហ៊ុនអភិវឌ្ឍន៍ ដែលល្អជាងគេក្នុងប្រទេសកម្ពុជា ក្នុងឆាកអន្តរជាតិថែមទៀតផង។ បុរី ប៉េង ហួត គ្រុប មិនត្រឹមតែចង់ផ្តល់ជូននូវគេហដ្ឋាន សម្រាប់ស្នាក់នៅដល់អតិថិជននោះទេ តែចង់ផ្តល់ជូននូវគេហដ្ឋានដែលប្រកបដោយសុភមង្គលដ៏ពិតប្រាកដ ជាមួយនឹងភាពសម្បូរបែបគ្រប់បែបយ៉ាង សម្រាប់ការរស់នៅ ស្ថិតក្នុងទីកន្លែងតែមួយ។ ដោយចង់បន្ថែមជូននូវភាពងាយស្រួលសម្រាប់អតិថិជន បុរី ប៉េង ហួត បានសម្រេចធ្វើការសហការជាមួយធនាគារលំដាប់អន្តរជាតិ គឺធនាគារ CIMB ដើម្បីផ្តល់ជូននូវជម្រើសឥណទានគេហដ្ឋាន ដែលមានលក្ខខណ្ឌល្អប្រសើរ ជូនដល់អតិថិជន»។
ផ្អែកលើកិច្ចសហការជាដៃគូយុទ្ធសាស្ត្រនេះ រាល់អតិថិជន ដែលស្នើសុំឥណទានគេហដ្ឋានថ្មី ឬផ្ទេរឥណទានគេហដ្ឋាន មកកាន់ធនាគារ CIMB នៅក្នុងគម្រោងកំពុងសាង់សង់ ឬសាងសង់រួចរាល់របស់បុរី ប៉េង ហួត នឹងទទួលបានការលក្ខខណ្ឌសិក្សា និងអត្ថប្រយោជន៍នៃឥណទានល្អប្រសើរ ដោយធនាគារនឹងធ្វើការសិក្សា និងអនុម័តឥណទានឆាប់រហ័ស ហើយធនាគារក៏ទទួលយកនូវការស្នើសុំឥណទាន សម្រាប់ប្លង់ទន់ផងដែរ រួមជាមួយអត្រាការប្រាក់ទាប រយៈពេលនៃឥណទានរហូតដល់២០ឆ្នាំ និងទំហំនៃឥណទានរហូតដល់ ៨០% ព្រមទាំងការបញ្ចុះតម្លៃពិសេស ពីបុរី ប៉េង ហួតទៀតផង។
គួរបញ្ជាក់ផងដែរថា ឥណទានគេហដ្ឋាន គឺជាផលិតផលស្នូលមួយរបស់ធនាគារ CIMB ដែលកំពុងនាំមុខគេ ក្នុងចំណោមធនាគារពាណិជ្ជអន្តរជាតិ នៅលើទីផ្សារប្រទេសកម្ពុជា នាពេលបច្ចុប្បន្ន។ ធនាគារ CIMB តែងតែមានភាពច្នៃប្រឌិតខ្ពស់ ក្នុងការនាំយកនូវលក្ខណៈឥណទានគេហដ្ឋានថ្មីៗ ដែលសាកសមនឹងតម្រូវការចាំបាច់របស់អតិថិជន។ ហើយការចាប់ដៃគូជាមួយនឹងបុរី ប៉េង ហួត គឺជាយុទ្ធសាស្ត្រមួយជំហ៊ានទៀតរបស់ធនាគារ CIMB ក្នុងសហការនឹងបុរី និងក្រុមហ៊ុនសាងសង់លំនៅស្ថានធំៗ ក្នុងប្រទេសកម្ពុជា ដើម្បីបំពេញតម្រូវការដល់អតិថិជនកាន់តែទូលំទូលាយ ជាមួយនឹងទំនុកចិត្ត និងអត្ថប្រយោជន៍ខ្ពស់។
( អត្ថបទពាណិជ្ជកម្ម )
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ថ្ងៃ១៧ មេសា កាល៤៩ឆ្នាំមុន កងទ័ពខ្មែរក្រហមដណ្តើមបានទីក្រុងភ្នំពេញ
7 ថ្ងៃ
នាយទាហាន ៨រូប ត្រូវបានព្រះមហាក្សត្រដំឡើងឋានន្តរស័ក្តិផ្កាយ៤
3 ថ្ងៃ
តើពាក្យ«បច្ច័យ»មានន័យច្បាស់លាស់ដូចម្តេច?
1 សប្តាហ៍
សត្វជាង ៧០០ប្រភេទ ត្រូវបានរកឃើញក្នុងតំបន់ព្រៃកោងកាងខេត្តកោះកុង
6 ថ្ងៃ
«មជ្ឈការ»មានន័យខុសពី«វិមជ្ឈការ»ដូចម្តេច?
2 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម