កីឡាជាតិ
ជាតិ
រដ្ឋ​ចំណាយ​ថវិកា​ពី​៧​ប៊ី​លាន​ទៅ​១២​ប៊ី​លាន​រៀល​ដើម្បី​ប្រគល់ជូន​អត្ត​ព​លិ​ក​ម្ចាស់​ជ័យលាភី​
15, Dec 2017 , 8:19 pm        
រូបភាព
ដោយ:
​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចំណាយ​ថវិកា​ចំនួន​៧​ប៊ី​លាន​រៀល​(​ជាង​១,៧​លាន​ដុល្លារ​) ដើម្បី​ប្រគល់ជូន​គ្រូបង្វឹក គ្រូ​ជំនួយ កីឡាករ​កីឡាការិនី​ម្ចាស់​មេដាយមាស ប្រាក់ និង​សំរឹទ្ធ​ពី​ការប្រកួត​កម្រិត​ពិភពលោក អាស៊ី អាស៊ាន និង​លក្ខណៈ​អន្តរជាតិ​។ រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន​និង​កីឡា​លោក ហង់ ជួនណា​រ៉ុ​ន បាន​បញ្ជាក់ថា នៅក្នុង​ឆ្នាំ​២០១៧​នេះ រាជរដ្ឋាភិបាល​ត្រូវ​ចំណាយ​ថវិកា​សរុប​ចំនួន​១២​ប៊ី​លាន​រៀល​(​ជិត​៣​លាន​ដុល្លារ​)​សម្រាប់​ឧបត្ថម្ភ​ដល់​គ្រូបង្វឹក គ្រូ​ជំនួយ និង​អត្ត​ព​លិ​ក​ជ័យលាភី​។



​យោងតាម​របាយការណ៍​ដែល​អាន​ដោយ​លោក ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន​និង​កីឡា រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចំណាយ​ថវិកា​ចំនួន​ជាង​១,៧​លាន​ដុល្លារ ដើម្បី​ប្រគល់ជូន​ប្រតិភូ គ្រូបង្វឹក គ្រូ​ជំនួយ និង​អត្ត​ព​លិ​ក​សរុប​ចំនួន​២១១​នាក់​ម្ចាស់​មេដាយមាស ប្រាក់ និង​សំរឹទ្ធ​ពី​ការប្រកួត​ជើងឯក​ពិភពលោក អាស៊ី អាស៊ាន និង​អន្តរជាតិ​នានា​។​

​រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន​និង​កីឡា​រូបនេះ​បាន​បញ្ជាក់ថា នៅក្នុង​ឆ្នាំ​២០១៧​នេះ​រាជរដ្ឋាភិបាល​កម្ពុជា​ត្រូវ​ចំណាយ​ថវិកា​ប្រមាណ​ជា​១២​ប៊ី​លាន​រៀល (​ជាង​៣​លាន​ដុល្លារ​អាមេរិក​) ដើម្បី​ឧបត្ថម្ភ​លើកទឹកចិត្ត​ដល់​ប្រតិភូ គ្រូបង្វឹក គ្រូ​ជំនួយ និង​អត្ត​ព​លិ​ក​ម្ចាស់​ជ័យលាភី​មេដាយមាស ប្រាក់ និង​សំរឹទ្ធ​ពី​ការប្រកួត​លក្ខណៈ​ជាតិ និង​អន្តរជាតិ​។ ការចំណាយ​នេះ​លើសពី​គម្រោង​ថវិកា​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ទម្លាក់​ឲ្យ​នៅ​ឆ្នាំ​២០១៧ ដោយមាន​ត្រឹមតែ​៣,២​ប៊ី​លាន​រៀល​។



​របាយការណ៍​ខាងលើ​ដដែល​ឲ្យ​ដឹង​ទៀតថា ថវិកា​ទាំងនេះ​រដ្ឋាភិបាល​កម្ពុជា​ចំណាយ​លើ​១៤​ប្រភេទ​កីឡា​រួមមាន​ការប្រកួត​កីឡា​តុង​ហ្គី​ល​ម៉ូ​ដូ​ជ្រើសរើស​ជើងឯក​ពិភពលោក​នៅ​សាធារណរដ្ឋ​កូរ៉េ​(​សំរឹទ្ធ​៤) និង​ជើង​ពិភពលោក​កីឡា​វ៉ូ​វី​ណា​ម​នៅ​ឥណ្ឌា​(​មាស​៩, ប្រាក់​១២ និង​សំរឹទ្ធ​២៤) ខណៈ​កីឡាករ​មួយចំនួន​ក្នុង​កីឡា​នេះ​បាន​ជាង​១០​ម៉ឺន​ដុល្លារ​ក្នុង​មួយ​នាក់​។​

​ការប្រកួត​កីឡា​ប៉េតង់​ជ្រើសរើស​ជើងឯក​អាស៊ី​លើក​ទី​២០​នៅ​មី​យ៉ាន់​ម៉ា​(​មាស​១ ប្រាក់​៥ និង​សំរឹទ្ធ​៩) និង​ការប្រកួត​កីឡា​សូ​ហ្វ​តិ​ន្នី​ស​ជើងឯក​អាស៊ី​នៅ​ជប៉ុន​(​ប្រាក់​៦)​។ ជើងឯក​អាស៊ីអាគ្នេយ៍​លើក​ទី​៤​នៅ​ខេត្តសៀមរាប​កីឡា​វ៉ូ​វី​ណា​ម​(​មាស​២៥, ប្រាក់​១១ និង​សំរឹទ្ធ​១២), ជើងឯក​អាស៊ីអាគ្នេយ៍​លើក​ទី​១​កីឡា​តេ​ក្វាន់​ដូ ITF (​មាស​៦៣, ប្រាក់​១១ និង​សំរឹទ្ធ​១២), ជើងឯក​អាស៊ីអាគ្នេយ៍​ចំបាប់​នៅ​ថៃ​(​ប្រាក់​១ និង​សំរឹទ្ធ​៤), ជើងឯក​អាស៊ីអាគ្នេយ៍​កីឡា​កា​រ៉ា​តេ​លើក​ទី​៦​នៅ​ថៃ​(​ប្រាក់​២ និង​សំរឹទ្ធ​៤) និង​ជើងឯក​អាស៊ីអាគ្នេយ៍​កីឡា​កាយ​វប្បកម្ម​លើក​ទី​១៤​នៅ​ថៃ​(​ប្រាក់​១ និង​សំរឹទ្ធ​១)​។ 

​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​២៩​នៅ​ប្រទេស​ម៉ាឡេស៊ី​ដែល​កម្ពុជា​ដណ្តើមបាន​បេ​ដាយ​មាស​៣ ប្រាក់​២ និង​សំរឹទ្ធ​១២ លើ​ប្រភេទ​កីឡាប្រដាល់​គុន​ខ្មែរ​, ប្រដាល់សកល​, ប៉េតង់​, តេ​ក្វាន់​ដូ​, ជិះសេះ និង​តេ​ន្នី​ស​។ ពិធី​ប្រគល់​ប្រាក់រង្វាន់​លើកទឹកចិត្ត​ដល់​គ្រូបង្វឹក គ្រូ​ជំនួយ និង​អត្ត​ព​លិ​ក​កាលពី​ព្រឹក​ថ្ងៃទី​១៥ ខែធ្នូ នៅ​វិមាន​សន្តិភាព​នេះដែរ ក្រោម​វត្តមាន​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕













Tag:
 ហង់ ជួនណា​រ៉ុ​ន​
  សម្តេច ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com