ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
អត្ថបទពាណិជ្ជកម្ម
ផ្សារម៉ាក្រូ ជាមជ្ឈមណ្ឌលចែកចាយផលិតផលបោះដុំទីមួយនៅកម្ពុជា សម្រាប់អាជីវករលក់រាយ សណ្ឋាគារ ភោជនីយដ្ឋាន និងសេវាកម្មម្ហូបអាហារ
16, Dec 2017 ,
11:38 am
រូបភាព
×
ដោយ:
ភ្នំពេញ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៧ -ផ្សារម៉ាក្រូ មជ្ឈមណ្ឌលចែកចាយផលិតផលបោះដុំធំបំផុត មានមូលដ្ឋានមកពីប្រទេសថៃ នឹងបើកសម្ពោធសាខាដំបូងរបស់ខ្លួននៅកម្ពុជា ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខនា ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧ ដោយមានរៀបចំព្រឹត្តការណ៍ដ៏អស្ចារ្យ ជាមួយនឹងកម្មវិធីបញ្ចុះតម្លៃពិសេសចាប់ពី១០%-៣០% ព្រមទាំងរង្វាន់ផ្សេងទៀតយ៉ាងច្រើនសន្ធឹកសន្ធាប់ដល់អតិថិជន និងអាជីវករទាំងអស់ ដែលគិតជាទឹកប្រាក់សរុបស្មើនឹងជាង ៣៥,០០០ដុល្លារ។
កម្មវិធីបើកសម្ពោធជាផ្លូវការនេះ នឹងប្រព្រឹត្តឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោកស្រី ស៊ុឆាដា អ៊ីធីចារូគូល (Ms.Suchada Ithijarukul) អគ្គនាយក្រុមហ៊ុន ស៊ីយ៉ាម ម៉ាក្រូ ចំកាត់មហាជន និងលោកឧកញ៉ា លី យ៉ុងផាត់ អគ្គនាយកក្រុមហ៊ុន អិល. វ៉ាយ. ភី គ្រុប (L.Y.P Group)។
ដើម្បីអបអរសាទរពិធីបើកសម្ពោធជាផ្លូវការនេះ ផ្សារម៉ាក្រូ ផ្តល់ជូនការបញ្ចុះតម្លៃយ៉ាងពិសេស រហូតដល់ថ្ងៃទី២ ខែមករា ឆ្នាំ២០១៨ និងបន្តផ្តល់ជូនការបញ្ចុះតម្លៃជាច្រើនផ្សេងទៀត ជារៀងរាល់២សប្ដាហ៍ម្ដង។ កម្មវិធីលក់បញ្ចុះតម្លៃនៅថ្ងៃបើកសម្ពោធជាផ្លូវការនេះ គ្រាន់តែជាការចាប់ផ្ដើមជំហានដំបូង នៃសកម្មភាពផ្ដល់ជូនពិសេសជាច្រើនទៀតដល់អតិថិជន និងអាជីវករប៉ុណ្ណោះ។ អតិថិជនទាំងអស់ នឹងរីករាយជាមួយសកម្មភាពដ៏អស្ចារ្យជាច្រើន រួមទាំងការទិញទំនិញក្នុងតម្លៃទាបសមរម្យ ដែលមានផលិតផលសរុបជាង ១០,០០០ប្រភេទ។ អតិថិជនជាសមាជិកម៉ាក្រូទាំងអស់ នឹងទទួលបានការបញ្ចុះតម្លៃពិសេសជាបន្តបន្ទាប់ដែលអាចឲ្យពួកគាត់យកទៅលក់បន្តបានប្រាក់ចំណេញ កាត់បន្ថយថ្លៃដើមសម្រាប់អាជីវកម្មរបស់ខ្លួន និងអាចគ្រប់គ្រងទុនបង្វិលសាច់ប្រាក់ យ៉ាងមានប្រសិទ្ធភាព ដើម្បីឲ្យដំណើរការអាជីវកម្មររបស់ខ្លួន កាន់តែរីកចម្រើនប្រកបដោយនិរន្តរភាព។
ផ្សារម៉ាក្រូ បានរៀបចំបរិវេណផ្សារឲ្យអតិថិជន មានភាពងាយស្រួលក្នុងការជាវទំនិញ ដែលមានផ្ទៃដីទំហំ១០,០០០ម៉ែត្រក្រឡា មានបំពាក់ម៉ាស៊ីនត្រជាក់គ្រប់ទីតាំងលក់ និងមានចំណតរថយន្តធំទូលាយ ដែលអាចផ្ទុកយានយន្តបានរហូតដល់ជាង ៥០០គ្រឿង។ ផ្សារម៉ាក្រូ ផ្ដល់ជូននូវផលិតផលយ៉ាងសម្បូរបែប ប្រកបដោយគុណភាពខ្ពស់ ដែលធានាតាមស្ដង់ដារប្រទេសថៃ និងអន្តរជាតិ ដើម្បីបំពេញតាមតម្រូវការរបស់អាជីករលក់រាយ និងប្រតិបត្តិករផ្នែកសណ្ឋាគារ ភោជនីយដ្ឋាន និងសេវាកម្មម្ហូបអាហារ (HoReCa)។ ទំនិញទាំងអស់ ត្រូវបានរៀបចំបែងចែកទៅតាមប្រភេទ និងនៅតាមធ្នើរ ដើម្បីជួយសម្រួលដល់អតិថិជន ងាយស្រួលក្នុងការរកទិញទំនិញ។ ផ្សារម៉ាក្រូ បើកលក់ចាប់ពីម៉ោង ៦ព្រឹកដល់ម៉ោង ១០យប់ ជារៀងរាល់ថ្ងៃ។
ផ្សារម៉ាក្រូ ប្តេជ្ញាដំណើរការអាជីវកម្មប្រកបដោយទំនួលខុសត្រូវខ្ពស់ ចំពោះសង្គមក្រោមគោលការណ៍អភិបាលកិច្ចល្អ។ ក្រុមហ៊ុន បានផ្ដល់ជាឱកាសការងារថ្មីៗដល់និយោជិតក្នុងស្រុក ផ្ដល់ការបណ្ដុះបណ្ដាលយ៉ាងពេញលេញ និងចំណេះដឹងក្នុងការលក់ដល់អាជីវករលក់រាយ ក៏ដូចជាសហការជាមួយកសិករក្នុងស្រុក ដើម្បីបង្កើនផលិតផលមានគុណភាព សុវត្ថិភាព និងអនាម័យខ្ពស់សម្រាប់អតិថិជន។ ទាំងនេះ គឺជាផ្នែកមួយនៃស្មារតីប្ដេជ្ញាចិត្តខ្ពស់របស់ ផ្សារម៉ាក្រូក្នុងនាមជា «ដៃគូអាជីវកម្មរបស់អ្នក»។
អំពីផ្សារទំនិញបោះដុំ ម៉ាក្រូ
ក្រុមហ៊ុន ម៉ាក្រូ (ខេមបូឌា) ឯ.ក ជាសម្ព័ន្ធសហគ្រាសចម្រុះរវាងក្រុមហ៊ុន Siam Makro Public Company Limited និងដៃគូអាជីវកម្មកម្ពុជា។ ក្រុមហ៊ុននេះ ត្រូវបានចុះបញ្ជីពាណិជ្ជកម្ម ដើម្បីផ្គត់ផ្គង់នូវផលិតផលចម្រុះសម្បូរបែបគ្រប់ប្រភេទដល់ដៃគូអាជីវកម្ម និងប្រតិបត្តិករអាជីវកម្មទាំងអស់ រួមមាន អាជីវករលក់រាយ បណ្ដាសណ្ឋាគារ ភោជនីយដ្ឋាន ក្រុមហ៊ុនផ្គត់ផ្គង់ម្ហូបអាហារ ក្រុមហ៊ុនផ្ដល់សេវាកម្ម ទីភ្នាក់ងាររាជរដ្ឋាភិបាល គ្រឹះស្ថានអប់រំ និងប្រតិបត្តិករអាជីវកម្មដទៃទៀត។
ម៉ាក្រូដែលជាផ្សារទំនិញបោះដុំដ៏ធំមុនគេបង្អស់នៅកម្ពុជា មានទីតាំងស្ថិតនៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ មានបរិវេណធំទូលាយ បំពាក់ដោយម៉ាស៊ីនត្រជាក់នៅគ្រប់ទីតាំងលក់ និងមានចំណតធំទូលាយដែលចតយានយន្តបានរហូតដល់ជាង ៥០០គ្រឿង។ ផលិតផលរបស់ផ្សារម៉ាក្រូ ធានាសុវត្ថិភាព និងគុណភាពតាមស្ដង់ដារប្រទេសថៃ និងអន្តរជាតិ ហើយលក់ក្នុងតម្លៃទាបសមរម្យបំផុតដែលអាចឲ្យអាជីវករចំណេញច្រើននៅពេលយកទៅលក់ចែកចាយបន្ត កាត់បន្ថយថ្លៃដើមក្នុងការធ្វើអាជីវកម្ម និងអាចគ្រប់គ្រងទុនបង្វិលសាច់ប្រាក់ប្រកបដោយប្រសិទ្ធភាព ដើម្បីភាពរីកចម្រើននៃអាជីវកម្មប្រកបដោយនិរន្តរភាព។ ទំនិញទាំងអស់ត្រូវបានរៀបចំទៅតាមប្រភេទ និងទីកន្លែង ដើម្បីជួយសម្រួលដល់អតិថិជនឲ្យកាន់តែងាយស្រួលក្នុងរកទិញទំនិញ។ សំខាន់ជាងនេះទៀតផ្សារម៉ាក្រូ ផ្ដល់ជូនតម្លៃលក់ដុំដែលផ្ដល់នូវអត្ថប្រយោជន៍យ៉ាងច្រើនដល់អាជីវករលក់រាយទាំងអស់។ ស្វាគមន៍ដល់អតិថិជន និងអាជីវករទាំងអស់ សូមមកចុះឈ្មោះជាសមាជិករបស់ផ្សារម៉ាក្រូ ដើម្បីទទួលបាននូវភាពងាយស្រួល ការផ្ដល់ជូនតម្លៃពិសេស និងអត្ថប្រយោជន៍ជាច្រើនទៀត។
លោកអ្នកអាចទាក់ទងផ្សារម៉ាក្រូ បានតាមរយៈ៖
1. បញ្ជរសេវាអតិថិជន៖ សាខាសែនសុខ
2. លេខទូរស័ព្ទ៖ 023 977 355
3. គេហទំព័រ៖
www.makrocambodia.com
4. ទំព័រហ្វេសប៊ុក៖
www.facebook.com/makrocambodia
(អត្ថបទពាណិជ្ជកម្ម)
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
2 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
5 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
ប្រធានសហគមន៍ទេសចរណ៍កំពង់ភ្លុក ស្នើអាជ្ញាធរស្ដារព្រែកឱ្យបានជ្រៅ ដើម្បីទាក់ទាញភ្ញៀវថែមទ ...
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម