ពីនេះ ពីនោះ
ព័ត៍មានសុខភាព
លិង្គ​មិន​ឡើង​រឹង​មាន​អ្វី​ជាប់ទាក់ទង​នឹង​ជំងឺ​គាំងបេះដូង​ដែរ​ទេ​?
16, Dec 2017 , 1:59 pm        
រូបភាព
ដោយ: ថ្មីៗ
​យោងទៅតាម​សេចក្តីរាយការណ៍​របស់ Daily Express បាន​ឲ្យ​ដឹងថា បុរស​ដែលមាន​បញ្ហា​លិង្គ​មិន​ឡើង​រឹង​កំពុងតែ​ផ្តល់នូវ​សញ្ញា​ព្រមាន​ភ្លាមៗ​ដែល​បញ្ជាក់ថា ជំងឺ​គាំងបេះដូង​កំពុងតែ​រងចាំ​នៅពេល​ខាងមុខ​ហើយ​។ បុរស​ដែលមាន​បញ្ហា​នេះ មានន័យថា វា​អាចជា​សញ្ញា​មួយ​នៃ​ភាព​រឹង​របស់​សរសៃឈាម​អាក់ទែ ហើយ​ក្នុងនោះ​វា​មានឱកាស​ច្រើនជាង ៥០​ភាគរយ​ឯណោះ​ក្នុងការ​កើតជា​ជំងឺ​គាំងបេះដូង​។​



​វេជ្ជបណ្ឌិត Geoffrey Hackett អ្នកផ្តល់​ការពិគ្រោះ​ជំងឺ​ខាង​ផ្នែក​ប្រព័ន្ធ​ទឹក​ម៉ូ​ត្រ និយាយថា ការដែល​លិង្គ​មិនអាច​ឡើង​រឹង​បាន គឺជា​សញ្ញា​ព្រមាន​មុន​មួយ​នៃ​ជំងឺ​គាំងបេះដូង​សម្រាប់​កើតឡើង​នៅ ៣​ឆ្នាំក្រោយ ដូច្នេះ​បើសិនជា​មិន​សម្គាល់​រឿងនេះ​បាន​មុន​ទេ អ្នកជំងឺ​អាច​នឹង​ប្រឈមមុខ​ដោយ​មិនដឹង​ខ្លួន​។​

​សារព័ត៌មាន​នេះ​បាន​និយាយទៀតថា ការដែល​លិង្គ​មិនអាច​ឡើង​រឹង​បាន​គឺជា​រឿង​ល្អ​មួយ​ដែល​អាច​បង្ហាញ​អំពី​ការ​ប្រឈម​នឹង​ជំងឺ​គាំងបេះដូង​លើ​បុរស​ដែលមាន​ជំងឺ​ទឹកនោមផ្អែម ហើយ​វា​ក៏​កាន់តែ​សុ​ក្រិត​ថែមទៀត​ក្នុងការ​ទាយ​ដឹង​អំពី​ជំងឺ​គាំងបេះដូង​ជាង​ការ​លើស​សម្ពាធ​ឈាម ឬ​លើស​ជាតិ​ខ្លាញ់​។​

​ទោះបីជា​យ៉ាងណាក៏ដោយ នេះ​គឺជា​ករណី​មួយ​ដែល​ត្រូវការ​ការពិចារណា ប៉ុន្តែ​មុននឹង​ពិនិត្យ​រកមើល​ការមិនអាច​ឡើង​រឹង​របស់​លិង្គ​ដើម្បី​យក​ជា​ផ្នែក​ស្តង់ដារ​មួយ​នៃ​ការវាយតម្លៃ​ការ​ប្រឈម​នឹង​ជំងឺ​បេះដូង​សរសៃឈាម អំណះអំណាង​នេះ​នឹងត្រូវ​តែពិនិត្យ​ឡើងវិញ​សិន​ដើម្បី​កំណត់​អំពី​ប្រយោជន៍​នៃ​ការបញ្ចូល​វា​ទៅក្នុង​វិធី​វាយតម្លៃ​ជំងឺ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com