ពីនេះ ពីនោះ
ព័ត៍មានសុខភាព
តើ​ថ្នាំ​ងងុយគេង​ពិតជា​ធ្វើ​ឲ្យ​អ្នក​ប្រើ​ឡើង​ទម្ងន់​មែន​ទេ​?
17, Dec 2017 , 8:39 am        
រូបភាព
ដោយ: ថ្មីៗ
​យោងទៅតាម​សេចក្តីរាយការណ៍​ពី Daily Express បាន​ឲ្យ​ដឹងថា អ្នក​វិ​ទ្យ​សាស្ត្រ​បញ្ឈប់​នូវ​ទស្សនៈ​មួយ​ដែល​និយាយថា ការ​លេបថ្នាំ​ពន្យា​កំណើត​អាចធ្វើ​ឲ្យ​ស្ត្រី​កាន់តែ​ធាត់​ទៅៗ​។​



​រឿងនេះ​បានមកពី​ការស្រាវជ្រាវ​មួយ​ដែល​ពិនិត្យ​ទៅលើ​ការប្រែប្រួល​ទម្ងន់​លើ​មនុស្ស​ធាត់​ជ្រុល ១០​នាក់ ឬ​សត្វ​ស្វា​ទម្ងន់​ធម្មតា​ដែល​ត្រូវបាន​គេ​ឲ្យ​លេបថ្នាំ​គ្រាប់​ពន្យា​កំណើត​រយៈពេល ៨​ខែ​។ ការសិក្សា​បាន​រកឃើញថា ស្វា​ដែល​ធាត់​ជ្រុល​បាត់​ស្រក​ទាំង​ខ្លាញ់ និង​ទម្ងន់​ខណៈពេល​កំពុងតែ​ព្យាបាល​ដោយ​ប្រើ​ថ្នាំ​គ្រាប់​ពន្យា​កំណើត​។ យ៉ាងណាមិញ នេះ​គឺជា​ការសិក្សា​លើ​សត្វ​ដែលមាន​ទំហំ​តូច ហើយ​ការ​ស្រាវ​ជ​ញ​រាវ​មិនបាន​បញ្ជាក់​អំពី​ក្រុម​ស្វា​ដែល​ធ្វើតេស្ត ជាពិសេស​ស្វា​ដែល​មិនបាន​លេបថ្នាំ​ទេ ដូច្នេះ​វា​មិនអាច​និយាយបានថា ការ​ស្រក​ទម្ងន់​របស់​ស្វា​នេះ​ដោយសារតែ​ថ្នាំ​ពន្យា​កំណើត​ឬ​អត់​ឡើយ​។​

​វា​មានការ​សិក្សា​មួយ​រួចទៅហើយ​ទៅលើ​ឥទ្ធិពល​នៃ​ថ្នាំ​គ្រាប់​ពន្យា​កំណើត​លើ​មនុស្ស​។ ថ្វីបើ​ការសិក្សា​លើ​សត្វ​មួយ​នេះ​ពិតជា​ផ្តល់នូវ​ការគាំទ្រ​លើ​ទិន្នន័យ​វេជ្ជសាស្ត្រ​របស់​មនុ​ស្សមែ​ន​ក៏ដោយ​តែ​វា​នៅតែ​ផ្តល់​ជា​អំណះអំណាង​មិន​គ្រប់គ្រាន់​ដែល​បញ្ជាក់ថា ថ្នាំ​គ្រាប់​ពន្យា​កំណើត​ពិតជា​ធ្វើ​ឲ្យ​ឡើង​ទម្ងន់​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com