ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ទម្លាប់​ទាំងនេះ នឹង​ជួយ​ជម្រះ​ជាតិពុល​ក្នុង​រាងកាយ​របស់​អ្នក​
17, Dec 2017 , 1:09 pm        
រូបភាព
ដោយ: ថ្មីៗ
​ប្រសិនជា​អ្នក​ចង់​ឲ្យ​ជាតិពុល​ចេញពី​ខ្លួន​អស់ អ្នក​អាច​រក្សា​ទម្លាប់​ទាំងឡាយ​ខាងក្រោម​នេះ​បាន​។ តើ​មាន​អ្វី​ខ្លះទៅ​?



1.    អ្នក​គួរតែ​ពិសារ​អាហារ​ដែលមាន​ផ្ទុក​សារធាតុចិញ្ចឹម​គ្រប់បែប​យ៉ាង​។ នៅពេលដែល​រាងកាយ​អ្នក​ស្រូបយក​សារធាតុចិញ្ចឹម​បាន​គ្រប់គ្រាន់ ប្រព័ន្ធ​ការពារ​រាងកាយ​របស់​អ្នក​ក៏​រឹងមាំ​ដែរ​។ ដូចនេះ ជាតិពុល​ដែលមាន​ក្នុង​ខ្លួន​អ្នកនឹង​អាច​ចេញមកក្រៅ​អស់​បាន​។​

2.    អ្នក​អាច​ពិសារ​បន្លែ និង​ផ្លែឈើ​ឲ្យ​បាន​ច្រើន​។ នៅពេលដែល​អ្នក​បរិភោគ​ច្រើន វា​នឹងធ្វើ​ឲ្យ​អ្នក​ងាយ​បត់ជើងធំ​។ ដូចនេះ​សារធាតុពុល​ទាំងឡាយ​នឹង​ចេញមក​តាមរយៈ​លាមក​បាន​។​

3.    អ្នក​គួរតែ​ញ៉ាំ​ទឹក​ឲ្យ​បាន​យ៉ាងតិច​២០០០​មី​លី​លីត្រ​ក្នុង​មួយថ្ងៃ​។ ទឹក​នេះ ជា​របស់​ដែល​អាចជួយ​អ្នក​បញ្ចេញ​ជាតិពុល​បាន​លឿន​។ ដូចនេះ សុខភាព​អ្នកនឹង​ល្អ ដោយ​មិនចាំបាច់​ទៅ​ជួប​ពេទ្យ​ញឹកញាប់​ទៀត​ទេ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com