កីឡាជាតិ
ជាតិ
អង្គទូត ពាណិជ្ជករ និង​អ្នក​អាជីព ប្រកួត​វាយកូនគោល​យ​កពាន​សម្តេច ហ៊ុន សែន​
16, Dec 2017 , 2:07 pm        
រូបភាព
រូបភាពទាំងអស់ ពីហ្វេសប៊ុកសម្តេច ហ៊ុន សែន
រូបភាពទាំងអស់ ពីហ្វេសប៊ុកសម្តេច ហ៊ុន សែន
ដោយ:
​កីឡាករ កីឡាការិនី​ជាង​២០០​នាក់ មកពី​ជាង​២០​ប្រទេស ចូលរួម​ប្រកួត​កីឡាវាយកូនគោល ជ្រើសរើស​ជើងឯក​ពានរង្វាន់​សម្តេច ហ៊ុន សែន លើក​ទី​២​ឆ្នាំនេះ​។ ក្រៅពី​ដើម្បី​រឹតចំណង​សាមគ្គីភាព មិត្តភាព ការប្រកួត​នេះ ក៏​ដើម្បី​ពង្រឹង​បច្ចេកទេស និង​ចម្រាញ់​ធនធាន​កីឡាករ សម្រាប់​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​ផងដែរ​។​



​កីឡាករ កីឡាការិនី​វាយកូនគោល ជា​អង្គទូត ពាណិជ្ជករ និង​អ្នក​ជីព​ជាង​២០០​នាក់ មកពី​ជាង​២០​ប្រទេស ត្រូវ​ប្រកួតប្រជែង​គ្នា ដណ្តើមពាន​សម្តេច ហ៊ុន សែន ប្រចាំឆ្នាំ​២០១៧​។ ការប្រកួត​ប្រព្រឹត្តទៅ ពីថ្ងៃ​ទី​១៦ ដល់ទី​១៧​ខែធ្នូ ឆ្នាំ​២០១៧ នៅ​ទីលាន​វាយកូនគោល​ហ្គ្រែ​ន​ភ្នំពេញ​។


សម្តេច ហ៊ុន សែន ​ពេលចូលរួម​បើកការប្រកួត​កីឡាវាយកូនគោល​ពានរង្វាន់សម្តេច​ ហ៊ុន សែន លើកទី២

​ជាការ​ប្រកួត​ពាន​សម្តេច ហ៊ុន សែន ដើម្បី​រឹតចំណង​សាមគ្គីភាព មិត្តភាព ឲ្យ​កាន់តែ​ជិតស្និទ្ធ ជាមួយ     បណ្តា​ប្រទេស​ផ្សេងៗ​។ ប៉ុន្តែ​ក៏​ជាការ​ប្រកួត​ពង្រឹងសមត្ថភាព មន្ត្រី​បច្ចេកទេស កីឡាករ កីឡាការិនី និង​ចម្រាញ់​ធនធាន​កីឡាករ​ថ្នាល សម្រាប់​ត្រៀម​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​ផងដែរ​។

​បើ​យោងតាម​របាយការណ៍ អ្នកចូលរួម​ក្នុងចំណោម​អត្ត​ព​លិ​កជាង​២០០​នាក់ មាន​អគ្គរាជទូត អគ្គរដ្ឋទូត របស់​ប្រទេស​នានា​ប្រចាំ​នៅ​កម្ពុជា ចំនួន​៧​រួមមាន ជប៉ុន ថៃ វៀតណាម ព្រុយ​ណេ ម៉ាឡេស៊ី ឥណ្ឌូណេស៊ី និង​ប៉ា​គី​ស្ថាន​។ បន្ថែម​លើ​កីឡាករ កីឡាការិនី​ជំនាញ​របស់​កម្ពុជា ក៏មាន​អ្នកជំនួញ ពាណិជ្ជករ​បរទេស ដែល​កំពុង​វិនិយោគ​នៅ​កម្ពុជា ប្រមាណ​ជា​២០​នាក់ មកពី​១៥​ប្រទេស​ផ្សេងទៀត​ចូលរួម​ផងដែរ​។

​ពិធី​បើក​ការប្រកួត​ពានរង្វាន់​ស​ម្តេច ហ៊ុន សែន​ឆ្នាំនេះ  រៀបចំ​នៅ​ទីលាន​វាយកូនគោល​ហ្គ្រែ​ន​ភ្នំពេញ ។ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី ជា​អ្នក​វាយកូនគោល​បើក​ការប្រកួត នៅ​ព្រឹក​ថ្ងៃទី​១៦ ខែធ្នូ​នេះដែរ​៕   











© រក្សាសិទ្ធិដោយ thmeythmey.com