ពីនេះ ពីនោះ
ចាស់ៗ​សម័យមុន​មាន​ធ្មេញ​ខ្មៅ ព្រោះ​ពិសា​ស្លា​ម្លូ​ដើម្បី​ការពារ​ពុក​ធ្មេញ​
17, Dec 2017 , 8:59 am        
រូបភាព
ដោយ: ថ្មីៗ
​ថ្វីដ្បិតតែ គេ​ពុំ​ដឹង​ច្បាស់​ពី​ប្រវត្តិសាស្ត្រ និង​មិនដឹង​ពី​ស្ថានភាព​នា​សម័យបុរាណ​យ៉ាងច្បាស់​លាស់​ថា ខ្មែរ   ចាស់ៗ​កាលពី​បុរាណ និយម​ហូប​ស្លា​ម្លូ​មែនឬ​អត់ ប៉ុន្តែ​បើ​យោងតាម​ភស្តុតាង​ដែល​អ្នកវិទ្យាសាស្ត្រ ដែល​កត់ត្រា​លើ​សៀវភៅ «​ប្រវត្តិសាស្ត្រ​កម្ពុជា​»(​អាណាចក្រភ្នំ-​ របស់បណ្ឌិត ​ម.ត្រាណេ) គេ​រកឃើញ​នូវ​ប្រអប់​មួយ​ដែលមាន​ធ្មេញ​ពណ៌​ខ្មៅ​។ ដូច្នេះ​អ្នកវិទ្យាសាស្ត្រ​បាន​សន្និដ្ឋានថា ចាស់ៗ​ខ្មែរ​នា​សម័យ​នោះ និយម​ហូប​ស្លា​ម្លូ ទើប​បណ្តាល​ឲ្យ​ធ្មេញ​ខ្មៅ​បែបនេះ​។​



​សម្រាប់​បច្ចុប្បន្ន គេ​សង្កេតឃើញ​មាន​តា​យាយ​ចាស់ៗ មិន​ចោល​ឡើយ​ការ​ពិសា​ស្លា​ម្លូ​។ ចាស់ៗ​ទំពាស្លា​ម្លូ​លេង​ដើម្បី​បំបាត់​ភាព​អផ្សុក ហើយ​តែងតែមាន​កន្ត្រក​តូច​ដាក់​ស្លា​ម្លូ​តាម​ជាប់​ខ្លួន​ជានិច្ច​ផង​។ ស្លា​ម្លូ​នេះ សម្រាប់​យាយ​តា​ចាស់ៗ គឺ​វា​ជួយ​បំបាត់​ក្លិន​មាត់ និង​ធ្វើ​ឲ្យ​សុខភាព​ធ្មេញ​រឹងមាំ មិន​នាំ​ឲ្យ​ឈឺធ្មេញ និង​ការពារ​មិន​ឲ្យ​មាន​ដង្កូវ​ស៊ី​ធ្មេញ​ផងដែរ​៕


Tag:
 ​ស្លា​ម្លូ​
© រក្សាសិទ្ធិដោយ thmeythmey.com