ពីនេះ ពីនោះ
ព័ត៍មានសុខភាព
គេង​ថ្ងៃត្រង់​បែបណា ទើប​ល្អ​ចំពោះ​សុខភាព​?
17, Dec 2017 , 7:00 pm        
រូបភាព
ដោយ: ថ្មីៗ
​ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​របៀប​គេង​ថ្ងៃត្រង់​ដែល​ធ្វើ​ឲ្យ​អ្នក​អាច​ទទួលបាន​សុខភាព​ល្អ​។ តើ​មាន​អ្វី​ខ្លះទៅ​?




1.    ចន្លោះ​ពី​ម៉ោង​១​ដល់​៣ ជា​ពេលវេលា​ល្អ​ក្នុងការ​គេង​ថ្ងៃត្រង់​។ ដូចនេះ អ្នក​អាច​ជ្រើសរើស​ម៉ោង​នេះ​ដើម្បី​គេង​បាន​។​


2.    នៅពេលដែល​អ្នក​គេង អ្នក​អាច​បិទ​ភ្លើង​ក្នុង​បន្ទប់​បាន ទើប​អាច​គេង​លក់​ស្រួល មិនមាន​ពន្លឺ​រំខាន ធ្វើ​ឲ្យ​ខូច​ភ្នែក ហើយ​ពិបាក​ចូល​គេង​។​


3.    មុនពេល​គេង អ្នក​គួរតែ​ញ៉ាំ​កាហ្វេ​មួយ​កែវ ព្រោះ​វា​នឹង​ជួយ​ដាស់​អ្នក​ឲ្យ​ក្រោក​ពី​គេង​ក្រោយ​៤០​នាទី​។​


4.    អ្នក​គួរតែ​រក​កន្លែង​ដែល​អាច​គេង​បាន ព្រោះ​បើ​អ្នក​គេង​ដោយ​អង្គុយ វា​អាច​ប៉ះពាល់​ដល់​ឆ្អឹងខ្នង​របស់​អ្នក​។ ម្យ៉ាងទៀត វា​ក៏​អាច​ប៉ះពាល់​ដល់​សុខភាព​អ្នកផង​ដែរ​៕

​ផ្ដល់​សិទ្ធ​ដោយ​៖www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com