ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ប្រូ​ខូ​លី​ល្អ​ចំពោះ​សុខភាព​សួត​
18, Dec 2017 , 7:00 am        
រូបភាព
ដោយ: ថ្មីៗ
​យោងទៅតាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន BBC News បាន​ឲ្យ​ដឹងថា ប្រូ​ខូ​លី​ប្រហែលជា​អាចជួយ​ការពារ​សុខភាព​ថ្លើម​បាន​។ តាម​ការស្រាវជ្រាវ​បាន​ឲ្យ​ដឹងថា សារធាតុ​ដែល​បាន​រកឃើញ​ក្នុង​ប្រូ​ខូ​លី​ដែលមាន​ឈ្មោះថា Sulforaphane ជួយ​បង្កើន​សកម្មភាព​របស់​ហ្សែ​ន​ដែលមាន​ក្នុង​កោសិកា​សួត​ដើម្បី​ការពារ​សរីរាង្គ​មួយ​នេះ​ពី​ការខូចខាត​ដោយសារ​ជាតិពុល​។​



​អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញថា ហ្សែ​ន​ក្នុង​កោសិកា​សួត​គឺ​មិនសូវមាន​ភាព​សកម្ម​ទេ ជាពិសេស​អ្នក​ដែល​ជក់បារី​និង​មាន​ជំងឺ​ស្ទះ​សួត​រ៉ាំរ៉ៃ (Chronic Obstructive Pulmonary Disease, COPD) តែម្តង ហើយ​ការបង្កើន​សកម្មភាពរ​បស់​ហ្សែ​ន​នេះ​ប្រហែល​ជាមាន​ប្រយោជន៍​ដល់​ការព្យាបាល​ផង​។​

​តាម​ការសិក្សា​ក្នុង​មន្ទីរពិសោធន៍​បាន​រកឃើញ​ពន្លឺ​មួយចំនួន​ទៅលើ​ផ្លូវ​ដ៏​សំខាន់​របស់​កោសិកា​ក្នុងការ​ចូលរួម​ធ្វើ​ឲ្យ​កើត​ជំងឺ​លើ​សួត​មនុស្ស​។ ថ្វីបើ​ការសិក្សា​ថ្មី​នេះ​ផ្តោត​សំខាន់​តែ​ទៅលើ​សារធាតុ Sulforaphane និង​ជាការ​សិក្សា​ដ៏​តូច​ទៀត​នោះ ដូច្នេះ​វា​ពិបាក​នឹង​ទុកចិត្ត​ថា​នឹង​ផ្តល់​លទ្ធផល​បានល្អ​ណាស់​។ វា​ពិតជា​អស្ចារ្យ​ណាស់​ដែល​យើង​អាច​សន្និដ្ឋានបានថា ការ​ញ៉ាំ​ប្រូ​ខូ​លី​នឹង​ជួយ​ការពារ​សួត​។ ការជក់បារី​គឺជា​មូលហេតុ​ដ៏​ចំបង​មួយ​នៃ​ជំងឺ​ស្ទះ​សួត​រ៉ាំរ៉ៃ ហើយ​ការ​មិនបាន​ជក់បារី​ក៏​ល្អ​ជាង​ការ​ញ៉ាំ​ប្រូ​ខូ​លី​ដែរ ក្នុងការ​បង្កើតជា​មធ្យោបាយ​ដ៏​ល្អ​បំផុត​ដើម្បី​ការពារ​សុខភាព​សួត​៕

​ផ្ដល់​សិទ្ធ​ដោយ​៖www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com